ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់​២គ្រឿង​បុកគ្នាពេញ​ទំហឹង ស្លា.ប់​២ របួស​ធ្ងន់៣​ នៅ​ផ្លូវជាតិ​លេខ​​៣

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យ៉ាង​ហោចណាស់​​មនុស្ស​២នាក់​ស្លា.ប់ ខណៈជិះ​ម៉ូតូ​​ចេញពី​ធ្វើការ​សំណង់​នៅ​ឃុំព្រៃ​ស និង​៣​នាក់​ទៀត​រង​របួស​​យ៉ាងធ្ងន់​ធ្ងរ

រាជធានីភ្នំពេញ​ ៖ យ៉ាង​ហោចណាស់​​មនុស្ស​២នាក់​ស្លាប់ ខណៈជិះ​ម៉ូតូ​​ចេញពី​ធ្វើការ​សំណង់​នៅ​ឃុំព្រៃ​ស និង​៣​នាក់​ទៀត​រង​របួស​​យ៉ាងធ្ងន់​ធ្ងរ ក្នុង​ហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍មួយ​រវាង​ម៉ូតូ​បុក​ជាមួយម៉ូតូយ៉ាងពេញទំហឹង កាលពី​វេលា​ម៉ោង​​០៥ និង៣០នាទី​ល្ងាចថ្ងៃទី២១ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច​ផ្លូវជាតិលេខ៣ ទល់មុខ «ង៧០» ក្នុងភូមិ​ព្រៃ​ព្រីង​​ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ។

ប្រភ​ពបានឱ្យ​ដឹងថា ជនរងគ្រោះ​២នាក់ដែលស្លាប់ ​ត្រូវបាន​ស្គាល់១-ឈ្មោះ​អ៊ុក អាត អាយុ​៣២​ឆ្នាំ ជាកម្មករ​សំណង់ ​និងម្នាក់​ទៀត​ឈ្មោះ​ពិល ធី អាយុ​៣១​ឆ្នាំ ជាកម្ម​ករ​សំណង់​ដែរ ទាំង២នាក់​ស្នាក់នៅ​ភូមិពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាក​សង់២០១១ ពាក់ស្លាកលេខ​កោះកុង 1A 4017 ។ ចំណែកភាគីម្ខាងទៀត​ជិះម៉ូតូ​ម៉ាក​សង់​២០០៨ ពាក់​ស្លាក​លេខ​តាកែវ 1B-4641 មិនត្រូវបាន​ស្គាល់​អត្ត​សញ្ញាណទេ ព្រោះត្រូវបាន​រថយន្ត​សាមុយ​ដឹក​ជន​រងគ្រោះ​៣នាក់​យក​ទៅសង្គ្រោះបន្ទាន់ ។

ប្រភពបន្តថា មុនពេលកើតហេតុគេឃើញម៉ូតូ​សង់២០០៨ជិះគ្នា​២នាក់​ពីទិស​ខាងត្បូងទៅជើង ចំណែកឯ​ម៉ូតូ​ម្ខាង​ទៀត ជិះពី​ជើងទៅត្បូងក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់​ចំណុចកើតហេតុម៉ូតូ​សង់២០០៨បាន​វ៉ាជាមួយរថយន្ត​មួយគ្រឿង និង​គេចពីម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុក​​ម៉ូតូ​សង់២០១១​​​តែ​ម្តង ។ ក្រោយ​ពេលកើត​ហេតុ សព​ជន​រង​គ្រោះ​​ទាំង២នាក់ត្រូវបាន​ក្រុមគ្រួសារយក​​ទៅធ្វើបុណ្យ​​តាម​​​ប្រពៃ​ណី  ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព