ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ហ្សូ​ណា​រ៉េ​វា​បង្ហាញខ្លួន​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្រុង​ហុងកុង

9 ឆ្នាំ មុន

កីឡាការិនី​វាយ​កូន​បាល់​រុ​ស្ស៊ី​វេ​រ៉ា ហ្សូ​ណា​រេ​វ៉ា នឹង​បង្ហាញខ្លួន​សា​ជា​ថ្មី​ក្នុង​វិស័យ​កីឡា​វាយ​កូន​បាល់​ក្រោយ​ពី​បាន​ខកខាន​អស់​ជា​ច្រើន​ខែ​។ កីឡាការិនី​វ័យ​៣០​ឆ្នាំ​រូប​នេះ នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មាន​ទឹកប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​នាទី​ក្រុង​ហុងកុង​ថ្ងៃ​ទី​២៩ ខែ​នេះ ។

កីឡាការិនី​វាយ​កូន​បាល់​រុ​ស្ស៊ី​វេ​រ៉ា ហ្សូ​ណា​រេ​វ៉ា នឹង​បង្ហាញខ្លួន​សា​ជា​ថ្មី​ក្នុង​វិស័យ​កីឡា​វាយ​កូន​បាល់​ក្រោយ​ពី​បាន​ខកខាន​អស់​ជា​ច្រើន​ខែ​។ កីឡាការិនី​វ័យ​៣០​ឆ្នាំ​រូប​នេះ នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មាន​ទឹកប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​នាទី​ក្រុង​ហុងកុង​ថ្ងៃ​ទី​២៩ ខែ​នេះ ។ បើ​គិត​ពី​ការ​បរាជ័យ​ក្នុង​ជុំ​ទី​៣ ក្របខ័ណ្ឌ Wimbledon ខែកក្កដា នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​នាង​ហើយ ។ 

ហ្សូ​ណា​រេ​វ៉ា ដែល​ធ្លាប់​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​ធំ​ពីរ​លើក​បន្តបន្ទាប់​គ្នា​ក្នុង​ឆ្នាំ​២០១០ បាន​ជួប​ការ​រំខាន​ដោយ​បញ្ហា​របួស​ស្ទើរ​ពេញ​មួយ​រដូវ​កាល ។ របួស​ស្មា​ស្តាំ និង​ជំងឺ​បាន​នាំ​ឱ្យ​នាង​បាត់​មុខ​ពី​ទីលាន​ប្រកួត​អស់​១៨​ខែ ។ យ៉ាងណា​ក៏​ដោយ អវត្តមាន​របស់​នាង​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​នៅ​ខែមករា​ឆ្នាំ​នេះ​នៅ​ពេល​នាង​បង្ហាញមុខ​ក្នុង​កម្មវិធី Shenzhen Open នៅ​ប្រទេស​ចិន ។ នៅ​ទីនោះ អតីត​កីឡាការិនី​លំដាប់​ទី​២ ពិភពលោក​រូប​នេះ​បាន​បរាជ័យ​ក្រោម​ថ្វីដៃ​នាង​លី​ណា ២​សិត​ផ្ទួន​ៗ ។

កាលពី​ឆ្នាំ​២០១២ ហ្សូ​ណា​រេ​វ៉ា ធ្លាប់​បាន​ខកខាន​ព្រឹត្តិការណ៍​ធំ​ចំនួន​២ គឺ French Open និង U.S. Open ។ ក្រោយ​ពី​បាន​ជួបនឹង​សំណាងអាក្រក់​ក្នុង​ឆ្នាំ​ដោយ​ការ​បរាជ័យ​ក្នុង​ជុំ​ទី​៣ នៃ​ក្របខ័ណ្ឌ French Open និង Wimbledon នាង​ក៏​បាន​ធ្លាក់​ដាំ​ក្បាល​ពី​លេខ​២ មក​លេខ​៤៩ លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក ។ រហូត​មក​ទល់​នឹង​ពេល​នេះ នាង​មិន​ទាន់​បាន​យកឈ្នះ​ពាន​ជើងឯក​ឯក​ក្ត​ជន​ក្របខ័ណ្ឌ​ធំ​ណាមួយ​នោះ​ទេ ។

នាង​បាន​ថ្លែង​ថា ៖ «​ខ្ញុំ​ចាប់ផ្តើម​លេង​ម្តងទៀត​នៅ​ឆ្នាំ​នេះ ។ ប៉ុន្តែ​ជា​សំណាងអាក្រក់ បញ្ហា​ដដែល​បាន​កើត​មាន​ជា​ថ្មី​ម្តងទៀត ។ របួស​ស្មា​ស្តាំ​បាន​បង្ខំ​ឱ្យ​ខ្ញុំ​ផ្អាក​ការ​ប្រកួត និង​វះកាត់​ជា​បន្ទាន់ ។ ដូច្នេះ វា​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ប្រញាប់ប្រញាល់​វិល​ទៅ​ប្រកួតខណៈ​របួស​មិន​ទាន់​ជា​សះស្បើយ​នោះ​ទេ​» ៕