ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Australian Open បង្កើន​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​1-2-3

9 ឆ្នាំ មុន

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​កីឡាករ​/​កីឡាការិនី សមាគម​កីឡា​វាយ​កូន​បាល់​អូស្ត្រាលី (TA) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សម្រេច​បង្កើន​ការ​ចំណាយ​ទៅ​លើ​ក្របខ័ណ្ឌ​ធំ Australian Open ឆ្នាំ​២០១៥ ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​កីឡាករ​/​កីឡាការិនី សមាគម​កីឡា​វាយ​កូន​បាល់​អូស្ត្រាលី (TA) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សម្រេច​បង្កើន​ការ​ចំណាយ​ទៅ​លើ​ក្របខ័ណ្ឌ​ធំ Australian Open ឆ្នាំ​២០១៥ ។

កីឡាករ​/​កីឡាការិនី​ដែល​ដណ្តើម​បាន​ជើងឯក​ឯកត្តជន Australian Open ឆ្នាំ​២០១៥​នឹង​ទទួល​បាន​ទឹកប្រាក់​៣​លាន​ដុល្លារ ខណៈ​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​១ ទទួល​បាន​២៧.៦០០​ដុល្លារ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ចាស់​កើន​៣២,៧​ភាគរយ ។ ចំណែក​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​២ ទទួល​បាន​៤៥.៥០០​ដុល្លារ កើន​៣៦,៦​ភាគរយ ឯ​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​៣ ទទួល​បាន​៧១.០០០​ដុល្លារ ធៀប​ទៅ​នឹង​ឆ្នាំ​ចាស់ គឺ​កើន​៣០​ភាគរយ ។

ទឹកប្រាក់​សម្រាប់​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​៤ ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​ត្រូវ​បាន​បង្កើន​ជាង​១៤​ភាគរយ​ផង​ដែរ ។

សរុប​ទឹកប្រាក់​រង្វាន់​ឆ្នាំ​២០១៥ គឺ​៣៦,៣​លាន​ដុល្លារ ។ ចំនួន​ទឹកប្រាក់​នេះ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ គឺ​កើន​១០​ភាគរយ ។ គេ​រំពឹង​ថា ការ​ប្រកួត​ឆ្នាំ​២០១៥ នឹង​រឹតតែ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​នេះ​ខណៈ​ទីលាន​ប្រកួត​ទំនើប​ថ្មី​មួយ​តម្លៃ​រាប់​លាន​ដុល្លារ​ឈ្មោះ Margaret Court Arena ត្រូវ​បាន​សាងសង់​រួចរាល់ ។

ឯ​តម្លៃ​សំបុត្រ​ទស្សនា​សម្រាប់​៨​ថ្ងៃ​ដំបូង​នៅ​ទីលាន​ប្រក់​ដំបូល​ថ្មី​ខាងលើ គឺ​៦០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ យ៉ាងណា​ក៏​ដោយ គេ​អាច​រក​ទិញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​តម្លៃ​ចាប់ពី​១​ដុល្លារ​ដល់​២៩០​ដុល្លារ និង​៣៩០ ដុល្លារ ។

សូម​បញ្ជាក់​ថា Australian Open ឆ្នាំ​២០១៥ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែមករា ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ នៅ​ទីលាន Melbourne Park ក្រុង Melbourne ប្រទេស​អូស្ត្រាលី ៕