ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ US Open បង្កើន​ប្រាក់​រង្វាន់​សរុប​ដល់​50​លាន​ដុល្លារ​សម្រាប់​រយៈពេល​3​ឆ្នាំ

9 ឆ្នាំ មុន

ប្រាក់​រង្វាន់​សរុប​ក្របខ័ណ្ឌ​ធំ US Open នឹង​កើន​ដល់​៥០​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៧ ខាង​មុខ ខណៈ​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្នែក​បុរស​នឹង​ផ្លាស់​ទៅ​ថ្ងៃ​សុក្រ​ចាប់ពី​ឆ្នាំ​២០១៥ តទៅ ។ ការ​កែប្រែ​នេះ​នឹង​ផ្តល់​ពេល​ឱ្យ​កីឡាករ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃមុន​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ចាប់ផ្តើម ។

ប្រាក់​រង្វាន់​សរុប​ក្របខ័ណ្ឌ​ធំ US Open នឹង​កើន​ដល់​៥០​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៧ ខាង​មុខ ខណៈ​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្នែក​បុរស​នឹង​ផ្លាស់​ទៅ​ថ្ងៃ​សុក្រ​ចាប់ពី​ឆ្នាំ​២០១៥ តទៅ ។ ការ​កែប្រែ​នេះ​នឹង​ផ្តល់​ពេល​ឱ្យ​កីឡាករ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃមុន​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ចាប់ផ្តើម ។

ចាប់ផ្តើម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៥ ខាង​មុខ​ក្របខ័ណ្ឌ US Open នឹង​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​វាយ​ទោល​ផ្នែក​បុរស​នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​ទី​២ ។ ដើម្បី​អនុញ្ញាត​ឱ្យ​កីឡាករ​ដែល​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​សុក្រ​។ ដោយឡែក ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​នារី​វិញ នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​សៅរ៍ ។

លោក Brad Drewett ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ US Open បាន​និយាយ​ថា ៖ «​យើង​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​សមាគម USTA ទាក់ទង​នឹង​ប្រាក់​រង្វាន់​សរុប US Open ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០១៧ ។ ការ​បង្កើន​នូវ​ចំនួន​ទឹកប្រាក់​នេះ គឺ​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយ​កូន​បាល់ ដែល​បង្ហាញ​នូវ​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​ក្នុង​ការ​ទទួលស្គាល់​យ៉ាង​ពិតប្រាកដ​នូវ​ភាព​ជោគជ័យ​របស់​កីឡាករ​/​កីឡាការិនី​ក្នុង​ក្របខ័ណ្ឌ US Open ។ យើង​ក៏​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​សម្រេចចិត្ត​របស់ USTA ដែល​បាន​កែប្រែ​ថ្ងៃ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​បុរស​» ។

ចំណែក​កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រេ័​រ ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ធំ​១៧​សម័យ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡាករ​របស់ ATP បាន​និយាយ​ថា ៖ «​លទ្ធផល​ដ៏​ល្អ​សម្រាប់​កីឡា​វាយ​កូន​បាល់​នេះ​នឹង​មិន​អាច​កើត​មាន​ទៅ​បាន បើ​គ្មាន​ការ​បើកចំហ និង​ភាព​ត្រឹមត្រូវ​របស់​ប្រធាន USTA លោក Dave Haggerty និង​ព្រមទាំង​បុគ្គលិក​។ ពួក​គេ​ទាំងនេះ​បានដឹង​ពី​ការ​ព្រួយបារម្ភ​របស់​យើង​។ គ្រប់​កីឡាករ​/​កីឡាការិនី​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ គឺ​សុទ្ធតែ​រំភើប​ចំពោះ​ព័ត៌មាន​បង្កើន​ប្រាក់​រង្វាន់​សរុប​នេះ ។ ពួក​គេ​ក៏​បាន​សម្តែង​ក្តី​ត្រេកអរ​ផង​ដែរ​ចំពោះ​ការ​កែប្រែ​ថ្ងៃ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត US Open ឆ្នាំ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៥ ខែសីហា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ កញ្ញា ។ ប្រាក់​រង្វាន់​សរុប​ឆ្នាំ​នេះ​គឺ ៣៨​លាន​២៥​ម៉ឺន​ដុល្លារ​។ ពាន​ជើងឯក​ឯកត្តជន​ផ្នែក​បុរស​បាន​ទៅ​លើ​កីឡាករ​ក្រូ​អាស៊ី Marin Čilić ខណៈ​ផ្នែក​ស្ត្រី​បាន​លើ​នាង​ស៊េរី​ណា វី​លៀម ៕