ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​សព្វាវុធ​របស់​រុ​ស្ស៊ី​សម្រេច​បាន​13​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

មូ​ស្គូ ៖ អ្នក​ជំនិត​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Kozhin បាន​ថ្លែង​ថា បើ​ទោះជា​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់រ​ស្ស៊ី​យ៉ាងណា​ក្តី ក៏​ការ​នាំ​ចេញ​សព្វាវុធ​របស់​ខ្លួន បាន​វាយលុក​ទិស​ដៅ​របស់​រដ្ឋ​មួយ​នេះ រហូត​ដល់​ទៅ​ជាង​១៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ ។

លោក Kozhin បាន​បន្ថែម​ថា ផលប​ត្រ​នៃ​ការ​បញ្ជា​ទិញ​ក្នុង​ឧស្សាហកម្ម​សព្វាវុធ​របស់​រុ​ស្ស៊ី​ស្ថិត​ក្នុង​កម្រិត​៤៨​ពាន់​លាន​ដុល្លារ ដែល​វា​ទូទាត់​នឹង​ការ​ពន្យល់​របស់​លោកពូ​ទី​ន ដែល​បាន​លើក​ទ្បើ​ង​កាលពី​ខែវិច្ឆិកា ថា​នឹង​សម្រេច​បាន​៥០​ពាន់​លាន​ដុល្លារ ។ ដោយ​ទ្បែ​ក លោក Siemon Wezeman មន្ត្រីជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ សន្តិភាព​អន្តរជាតិ​ប្រចាំ​ក្រុង Stockholm បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឱ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌ​មក​លើ​ឧស្សាហកម្ម​សព្វាវុធ​របស់​រុ​ស្ស៊ី​អំពី​តួនាទី​ក្រុង​មូ​ស្គូ ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប៉ះពាល់​ដល់​អ្នក​នាំ​ចេញ​តិចតួច​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ខាង​មុខ ។

តាម​របាយការណ៍​របស់​គ្រឹះស្ថានស្រាវជ្រាវ​ខាងលើ​បញ្ជាក់​ថា ការ​រីក​លូតលាស់​នៃ​ឧស្សាហកម្ម​សព្វាវុធ​របស់​រុ​ស្ស៊ី​បាន​បង្កើត​ឱ្យ​មានការ​ពង្រឹង​យុទ្ធនាការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល ក្នុង​ការ​បំពាក់អាវុធ ដើម្បី​ប្រសើរ​ជាង​មុន​តាម​រយៈ​ការ​វិនិយោគ​៣២០​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឱ្យ​ទំនើប​កម្ម​លើ​វិស័យ​យោធា​ចាស់វស្សា​របស់​រុ​ស្ស៊ី​នៅ​ឆ្នាំ​២០២០ ៕