ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​អា​ល្លឺ​ម៉​ង់ ត្រៀមខ្លួន​បើករថយន្ត​ឱ្យ​កីឡាករ​ខ្សែប្រយុទ្ធ Marco Reus ក្លិប Dormund

9 ឆ្នាំ មុន

បន្ទាប់​ពី​ប៉ូលិស​ពិន័យ​អស់ប្រាក់​ជាង​៦៦​ម៉ឺន​ដុល្លារ​ពី​បទ​បើកបរ​រថយន្ត​ដោយ​គ្មាន​ប័ណ្ណបើកបរ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ កីឡាករ​ខ្សែប្រយុទ្ធ Marco Reus របស់​ក្លិប Dortmund ត្រូវ​បាន​នាង Jordan Carver ដែល​ជា​កំពូល​តារា​ម៉ូ​ដែល​ល្បីឈ្មោះ​អា​ល្លឺ​ម៉​ង់ ធានា​ជួយ​បើករថយន្ត​ឱ្យ ។

តារា​ម៉ូ​ដែល​វ័យ​២៨​ឆ្នាំ បាន​និយាយ​ថា ៖Marco Reus គឺជា​កីឡាករ​សំណព្វចិត្ត​របស់ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​បើករថយន្ត​ឱ្យ​គាត់​២៤​ម៉ោង​លើ​២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ហើយ​លើស​ពី​នេះ​ទៀត ខ្ញុំ​អាច​ជួយ​យក​ប័ណ្ណបើកបរ​ពី​ប៉ូលិស​ត្រឡប់​មក​ឱ្យ​គាត់​វិញ​បាន​» ។

ជាមួយ​គ្នា​នេះ​ដែរ តារា​ម៉ូ​ដែល​រូប​ស្រស់​បាន​ដាក់​លក្ខខណ្ឌ​ដល់​កីឡាករ Reus ដូច​ជា ៖ អ្នក​អាច​ស្រឡាញ់ ឬ​ក៏​ផ្លាស់​ប្តូរ​ពី​ក្លិប Dortmund ទៅ​លេង​ឱ្យ​ក្លិប Bayern រដូវ​កាល​ក្រោយ ។

ទោះជា​មានការ​សន្យា​បែប​នេះ​ក្តី គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយ​តប​យា​៉​ង​ណា​ទេពី​កីឡាករ Marco Reus ៕