ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ស្នើ​ជំនួយ​ចិន ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ពី​សំណាក់​កូរ៉េ​ខាងជើង

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២០ ធ្នូ បាន​ស្នើ​ដល់​ប្រទេស​ចិន ឱ្យ​ជួយ​ខ្លួន រាំង​ខ្ទប់​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា (Cyber-Attaques) មក​ពី​កូរ៉េ​ខាងជើង ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​បែប​នេះ ដែល​ក្រុមហ៊ុន Sony Pictures រង​គ្រោះ​កាលពី​ខែវិច្ឆិកា ។

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២០ ធ្នូ បាន​ស្នើ​ដល់​ប្រទេស​ចិន ឱ្យ​ជួយ​ខ្លួន រាំង​ខ្ទប់​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា (Cyber-Attaques) មក​ពី​កូរ៉េ​ខាងជើង ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​បែប​នេះ ដែល​ក្រុមហ៊ុន Sony Pictures រង​គ្រោះ​កាលពី​ខែវិច្ឆិកា ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់ និយាយ​ថា យើង​បាន​ពិភាក្សា​ពី​លទ្ធភាព​នោះ​ជាមួយ​ចិន ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា ហើយ​យើង​សម្តែង​ពី​ការ​ព្រួយបារម្ភ រួច​ក្រោយ​ការ​វាយប្រហារ​នេះ យើង​ស្នើ​ឱ្យ​ចិន​រួម​សហការ​គ្នា ។

កាលពី​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​មកនេះ ក្រុមហ៊ុន Sony Pictures ក្រោយ​ការ​គំរាមកំហែង​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា បាន​លុប​ចោលការ​ចេញផ្សាយ​សម្រាប់​បុណ្យ​ណូអែល នូវ​ខ្សែភាពយន្ត​រឿង The Interview ជា​រឿង​កំប្លែង​មួយ​អំពី​ការ​រួមគំនិត​របស់ CIA ដើម្បី​សម្លាប់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ។ រដ្ឋាភិបាល​អា​មេ​រិ​ក បាន​ចោទ​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​អ្នក​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នោះ ។

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាងជើង​បន្ត​បដិសេធ ។ កាលពី​ថ្ងៃ​ទី​២០ ធ្នូ អាជ្ញាធរ​ប្រទេស​នេះ ស្នើ​ដល់​សហរដ្ឋអាមេរិក​ឱ្យធ្វើ​ការ​សុ​ើ​ប​អង្កេត​រួម​គ្នា​លើ​ការ​វាយប្រហារ​នោះ ។ ក្រសួងការបរទេស​កូរ៉េ​ខាងជើង ថ្លែង​ថា មិន​ចាំបាច់​រហូត​ដល់​ប្រើ​ទារុណកម្ម​ដែល CIA អា​មេ​រិ​កបាន​ធ្វើ យើង​មាន​មធ្យោបាយ​នានា​ដែល​បង្ហាញ​ថា​យើង​ពុំ​មាន​ជាប់​ទាក់ទិន​អ្វី​ទាំងអស់​ជាមួយ​ឧប្បត្តិ​ហេតុនេះ ។

ចំណែក​កាសែត​ចិន Global Times នា​ថ្ងៃ​ដដែល​នោះ​ដែរ ចាត់​ទុក​ខ្សែភាពយន្ត​រឿង The Interview ថា «​ជា​រឿង​ក្រអឺតក្រទម​ខាង​វប្បធម៌​មិន​ទំនង​» មួយ ។ កាសែត​នោះ​របស់​ចិន និយាយ​ថា ពួក​អ្នក​ផលិត​ខ្សែភាពយន្ត​អា​មេ​រិ​ក ពិតជា​យល់​ច្រឡំ​ដែល​ខិតខំ​ចំអក មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ។

ការ​វាយប្រហារ​លើក​នេះ ជា​ការ​វាយប្រហារ​ធំ​បំផុត​មួយ​ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ ប្រឆាំង​សហគ្រាស​អា​មេ​រិ​កមួយ ដោយ​បំផ្លាញ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន Sony Pictures ៕