ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

China Mobile នឹង​ទាញ​យក​អ្នក​ប្រើ​4G​បាន​250​លាន​នាក់​ក្នុង​ឆ្នាំ​2015

9 ឆ្នាំ មុន

សៀង​ហៃ ៖ ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​ចិន China Mobile បាន​ព្យាករ​ទុក​ថា ខ្លួន​នឹង​សម្រេច​បាន​នូវ​អតិថិជន​ប្រើ​4G ចំនួន​២៥០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ ។

សៀង​ហៃ ៖ ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​ចិន China Mobile បាន​ព្យាករ​ទុក​ថា ខ្លួន​នឹង​សម្រេច​បាន​នូវ​អតិថិជន​ប្រើ​4G ចំនួន​២៥០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ ។

លោក លី យៀ​ក (Li Yue) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា China Mobile បាន​ដក​ពិសោធន៍​ពី​ភាព​ខ្លាំងក្លា​នៃ​កំណើន​លើ​មុខ​ជំនួញ​4G រួច​មក​ហើយ ក្នុង​ឆ្នាំ​២០១៤ ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ជាង​៥០​លាន​នាក់​ដែរ កាលពី​ដំណាច់​ខែតុលា ។

ដោយឡែក លោក ស៊ី គ័​រ​ហួរ (Xi Guohua) ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ គឺជា​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​នៃ​សម័យ​4G​សម្រាប់​ក្រុមហ៊ុន ។ ថ្មី​ៗ​នេះ យើង​ក៏​មាន​ស្ថានីយ​មូលដ្ឋាន​4G​ចំនួន​៧០​ម៉ឺន​កន្លែង​ដែរ ដែល​ស្ថិត​ក្រោម​ការ​សាងសង់​ដែល​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០១៤ តែ​ម្តង ។ ជាង​នេះ​ទៅ​ទៀត​លោក​ស៊ី​ក៏​បាន​ព្យាករ​ផង​ដែរ​ថា ក្រុមហ៊ុន​នឹង​ទទួល​បាន​អតិថិជន​4G​ជិត​៨០​លាន​នាក់​នៅ​អំឡុង​ពេល​ដំណាច់ឆ្នាំ​នេះ ។

សរុប​មក​ក្រុមហ៊ុន China Mobile មាន​បណ្តាញ​ពាណិជ្ជកម្ម​TD-LTE ចំនួន​៤២ នៅ​ទូ​ទាំង​ពិភពលោក ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដំណើរការ​សេវា​4G បាន​នៅ​ក្នុង​២៦​ប្រទេស ៕