ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​គេ​ចោទ​ថា​សម្លា.ប់​ពួក​ជី​ហា​ដ​បរទេស​100​នាក់

9 ឆ្នាំ មុន

ជន​សកម្មប្រយុទ្ធ​ម្នាក់​ដែល​ប្រឆាំង​នឹង​របប​ស៊ី​រី ព្រមទាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដកស្រង់​សម្តី​ដោយ​កាសែត​អង់គ្លេស FINANCIAL TIMES កាលពី​ថ្ងៃ​ទី​២០ ធ្នូ អះអាង​ថា ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រហារជីវិត​យុទ្ធ​ជនបរទេស​របស់​ពួក​គេ​ដល់​ទៅ​១០០​នាក់ ។

ជន​សកម្មប្រយុទ្ធ​រូប​នោះ​ដែល​លាក់​ឈ្មោះ​និយាយ​ថា រូបគេ​បាន​ត្រួតពិនិត្យ​ការ​ប្រហារជីវិត​ពួក​ជី​ហា​ដ​បរទេស​ទាំងនេះ​ដែល​ប៉ុ​ន​ប៉ង​រត់គេច​ចេញពី​ការ​ប្រយុទ្ធ​គ្នា និង​ចេញពី​ទីក្រុង​រ៉ា​ក​កា ស៊ី​រី ។

យោង​តាម​បណ្តា​សមាជិក​ក្រុម​ជី​ហា​ដ​ថា ប៉ូលិស​យោធា​មួយ​ត្រូវ​បាន​បង្កើត​ក្នុង​ទីក្រុង​នោះ​ដើម្បី​គ្រប់គ្រង​លើ​ពួក​យុទ្ធ​ជនបរទេស ដែល​បុ​៉​ន​ប៉ង​រត់ចោលជួរ​គេច​ពី​ការ​ប្រយុទ្ធ ។ ផ្ទះ​របស់​ពួក​យុទ្ធ​ជនបរទេស​ត្រូវ​លុក​ចូល​ឆែកឆេរ ហើយ​មានការ​ចាប់ខ្លួន​ពួក​គេ​ច្រើន​នាក់ ។

កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​មក​សារព័ត៌មាន​អង់គ្លេស​នោះ​ធ្លាប់​អះអាង​ថា ជនជាតិ​អង់គ្លេស​៥​នាក់ បារាំង​៥​នាក់ អា​ល្លឺ​ម៉​ង់​២​នាក់ និង​បែ​ល​ហ្ស៊ិ​ក​២​នាក់ ត្រូវ​ចាប់​ឃុំឃាំង​ព្រោះតែ​ពួក​គេ​ចង់​លួច​រត់​មក​កាន់​ប្រទេស​ដើម​វិញ ។ ពួក​គេ​និយាយ​ថា ចង់​ប្រយុទ្ធ​ប្រឆាំងក្រុម​ឧទ្ទាម​ស៊ី​រី​ទាំងឡាយ​ជា​ជាង​ប្រឆាំង​របប​លោក​បា​ចា​អាល់​អាសា​ដ ៕