ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​កណ្ដាល​ទ្រូងផ្លូវ ស្លា.ប់​ម្នាក់ របួសធ្ងន់​ពីរ​នាក់

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ម៉​តូ​ពីរ​គ្រឿង បើកលឿន​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ចំ​ពីមុខ​ពេញ​ទំ​ហឹងកណ្ដាល​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​អ្នកបើកបរម្នាក់​ស្លា.ប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ទៀតរង​របួសធ្ងន់ កាលពី​វ​លា​ម៉ោងជាង ៨យប់ ថ្ងៃ​ទី​២០ ធ្នូ

ខេត្ត​កណ្តាល​ ៖ ម៉​តូ​ពីរ​គ្រឿង បើកលឿន​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ចំ​ពីមុខ​ពេញ​ទំ​ហឹងកណ្ដាល​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​អ្នកបើកបរម្នាក់​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ទៀតរង​របួសធ្ងន់ កាលពី​វ​លា​ម៉ោងជាង ៨យប់ ថ្ងៃ​ទី​២០ ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​២១B ស្ថិត​ក្នុងភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។

ប៉ូលិស​ចរាចរ​ណ៍ស្រុក​ស្អាងបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះដែល​ស្លាប់​មានឈ្មោះ ប៉ូច ហេង ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជា​កសិករ ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​អ្នក​រួម​ដំណើររង​របួសធ្ងន់ មានឈ្មោះ ប្រុស ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​កសិករ ទី​លំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ​។ អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125​ ស៊េរី២០១១ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1N.6661 ​និង​អ្នក​រង​របួសធ្ងន់​ម្នាក់​ទៀត​ឈ្មោះ អៃ សុវណ្ណ​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​សេរីភាព ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ធុន C125 ស៊េរី២០០៨ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H.8612​។

សាក្សី​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ធុនសេ ១២៥ ស៊េរី​ឆ្នាំ​២០០៨ បើកបរ​មាន​ល្បឿន​លឿនក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ  មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១១ ជិះ​ឌុ​ប​គ្នា​ពីរ​នាក់ ក្នុង​​ទិស​ដៅ​បញ្ច្រាសគ្នាពី​ជើង​ទៅ​ត្បូង បាន​បុក​គ្នា​ចំ​ពីមុខពេញ​​​ទំហឹងចំ​កណ្ដាល​ទ្រូងផ្លូវបណ្តាល​ឲ្យម៉ូតូ​ទាំង​ពីរ​គ្រឿខ្ទាតមក​កៀន​​​ផ្លូវ ខាងស្ដាំ​រៀងៗ​ខ្លួន និង​ខ្ទាត​មនុស្ស បោក​នឹង​ថ្នល់ រង​របួសធ្ងន់​ទាំងអស់​គ្នា ដេក​រដូករណែល ត្រូវ​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប៉ូលិស​បាន​បញ្ជាក់​ថា  មូលហេតុគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​​ដោយសារបើកបរ​លឿន និង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព