ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​​ប៉ូ​លិ​ស​2​នាក់​នៅ​ក្រុង​ញូ​វ​យ៉​ក

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់ប៉ូ​លិ​ស​បញ្ជាក់​ថា ប៉ូ​លិ​ស​​២​នាក់​បាន​ត្រូវ​បា.ញ់​សម្លា.ប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ នៅ​ទីក្រុង​ញូ​វ​យ៉​ក ។ អ្នក​បា.ញ់ប្រហារ​បន្ទាប់​មក​បាន​បា.ញ់​សម្លា.ប់​ខ្លួនឯង​។ ការ​វាយប្រហារ​នោះ​កើត​មាននៅ BROOKLYN សង្កាត់ BEDFORD STUYVESANT នា​វេលា​ម៉ោង​១៤​និង​៥០​នាទី​ម៉ោង​

អ្នកនាំពាក្យ​ម្នាក់​របស់ប៉ូ​លិ​ស​បញ្ជាក់​ថា ប៉ូ​លិ​ស​​២​នាក់​បាន​ត្រូវ​បាញ់​សម្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ នៅ​ទីក្រុង​ញូ​វ​យ៉​ក ។ អ្នក​បាញ់ប្រហារ​បន្ទាប់​មក​បាន​បាញ់​សម្លាប់​ខ្លួនឯង​។ ការ​វាយប្រហារ​នោះ​កើត​មាននៅ BROOKLYN សង្កាត់ BEDFORD STUYVESANT នា​វេលា​ម៉ោង​១៤​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក ។

អ្នកនាំពាក្យ​រូប​នេះ​ពុំ​ចង់​បញ្ជាក់​ពី​ការ​សម្លាប់​ប៉ូលិស​ទាំង​២​នាក់​នោះ ឬ​បញ្ជាក់​ពី​ស្ថានភាព​បែប​ណា​នៃ​សោកនាដកម្ម​នោះ​ឡើយ ។ ទោះបី​យ៉ាងណា ប៉ុ​ស្តិ៍​ប៉ូលិស​ជា​ច្រើន​នៃ​ទីក្រុង​នោះ​និយាយ​តាម TWITTER ពី​ការ​បាញ់​សម្លាប់​ប៉ូលិស​២​នាក់​នោះ​ដែរ ។

រដ្ឋ​អាជ្ញា​រដ្ឋ​ញូ​វ​យ៉​ក លោក ERIC SCHEIDERMAN បរិហារ​ថា នោះ​ជា​អំពើ​ឃោរឃៅ​យ៉ាង​កំសាក​មួយ ហើយ​យើង​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​ប៉ូលិស​រង​គ្រោះ ។

ប៉ូលិស​ទាំង​២​នាក់​នោះ​ត្រូវ​សម្លាប់​ពេល​ពួក​គេ​ស្ថិត​ក្នុង​រថយន្ត​ល្បាត​មួយ ។ ជន​វាយប្រហារ​បន្ទាប់​មក​បាន​រត់គេច​ខ្លួន​រហូត​ដល់​ស្ថានីយ​មេត្រូ​មួយ មុន​ពេល​បាញ់​សម្លាប់​ខ្លួនឯង​ត្រង់​ក្បាល ។ ជន​នេះ​មាន​អាយុ​២៨​ឆ្នាំ ហើយ​កាសែត DAILY NEWS សរសេរ​ថា រូបគេ​ជា​សមាជិក​នៃ​ក្រុម​ជនខិលខូច BALTIMORE ដែល​ធ្លាប់​អះអាង​តាម​បណ្តាញ​សង្គម​ថា ចង់​តែ​សម្លាប់​ប៉ូ​លិ​ស​ ។

សោកនាដកម្ម​នេះ​កើតឡើង​ក្នុង​ពេល​ដែល​មាន​ស្ថានការណ៍​តានតឹង ព្រោះតែ​រឿង​លោក ERIC GARNER បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រូវ​ស្លាប់​ពេល​ពួក​ប៉ូលិស​ស្បែក​ស​ចាប់ខ្លួន​គេ​បែប​សាហាវ​នៅ STATE ISLAND ជា​សង្កាត់​មួយ​នៃ​ក្រុង​ញូ​វ​យ៉​ក កាលពី​ខែកក្កដា កន្លង​ទៅ ។

បាតុកម្ម​នានា​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ក្រោយ​ការ​សម្រេច​របស់​គណៈ​ក្រុមប្រឹក្សាតុលាការ​មិន​ចោទប្រកាន់​ប៉ូលិស ដែល​យកដៃ​គាប​ក​របស់​គេ​រហូត​ដល់​ស្ទះដង្ហើម​ស្លាប់​ពេល​ចាប់ខ្លួន ៕