ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ដំរី​ស Real M បំបាក់​ក្រុម​ជើងឯក​អា​មេ​រិ​ក San Lorenzo លើក​ពានរង្វាន់​ក្លិប​បាល់ទាត់​ពិភពលោក​លី​ក​ដំបូង

9 ឆ្នាំ មុន

គ្រាប់​បាល់​មួយ​គ្រាប់​របស់​កីឡាករ Sergio Ramos នៅ​នាទី​៣៧ និង​គ្រាប់​បាល់​បន្ថែម​១​គ្រាប់​ទៀត​របស់​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល ហ្គា​រ៉េ​ត ប៊ែ​ល នៅ​នាទី​៥១ បាន​ជួយ​ឱ្យ​ក្រុម​ស្តេច​ដំរី​ស Real M បំបាក់​ក្រុម​ជើងឯក​មក​ពី​ទ្វីបអាមេរិក San Lorenzo ដោយ​លទ្ធផល 2-0 មានឱកាស​លើក​ពានរង្វាន់

គ្រាប់​បាល់​មួយ​គ្រាប់​របស់​កីឡាករ Sergio Ramos នៅ​នាទី​៣៧ និង​គ្រាប់​បាល់​បន្ថែម​១​គ្រាប់​ទៀត​របស់​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល ហ្គា​រ៉េ​ត ប៊ែ​ល នៅ​នាទី​៥១ បាន​ជួយ​ឱ្យ​ក្រុម​ស្តេច​ដំរី​ស Real M បំបាក់​ក្រុម​ជើងឯក​មក​ពី​ទ្វីបអាមេរិក San Lorenzo ដោយ​លទ្ធផល 2-0 មានឱកាស​លើក​ពានរង្វាន់​ក្លិប​បាល់ទាត់​ពិភពលោក (FIFA Club World Cup) លើក​ដំបូង​នៅ​ប្រទេស​ម៉ា​រ៉ុ​ក កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២០ ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ។

នេះ​គឺជា​ការ​លើក​ពាន​លើក​ទី​៤​សម្រាប់​ក្លិប Real M ក្នុង​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​មាន ពានរង្វាន់​ឆេ​ម​ពាន​លី​ក​, អេ​ស្ប៉ា​ញ​ខាប់​, ពានរង្វាន់​សុ​៊​ប​ពើរ​ខាប់ និង​ពានរង្វាន់​ក្លិប​បាល់ទាត់​ពិភពលោក ហើយ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ពានរង្វាន់​បាល់ទាត់​អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​១​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​ខ្សែការពារ​រ៉ា​ម៉ូ​ស ទទួល​បាន​ពានរង្វាន់​បាល់​មាស និង​ពានរង្វាន់ Toyota, ខណៈ​កីឡាករ រ៉ូ​ណា​ល់​ដូ ទទួល​បាន​ពានរង្វាន់​បាល់​ប្រាក់ ។

ជ័យជម្នះ​កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ​ក្លិប Real M រក្សា​បាន​កំណត់​ត្រា​មិន​ចាញ់​២២​ប្រកួត​ជាប់​ៗ​គ្នា លទ្ធផល​នេះ​ធ្វើ​ឱ្យ​លោក​អា​សេ​ឡូ​ទី​មាន​មោទនា​ភាព​យ៉ា​ង​ខ្លាំង ៕