ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​កា​រ៉ា​តេ​ដូសូ​តូ​កង់​កម្ពុជារៀបចំ​បង្ហាញ​បច្ចេកទេសការ​ប្រកួត​មិត្តភាព និង​ប្រគល់​ខ្សែក្រ​វាត់​ខ្មៅ​ថ្នាក់​ដាន់​ដល់​មន្ត្រី​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប

9 ឆ្នាំ មុន

រាជ​ធានីភ្នំំ​ពេញ​៖ ដើម្បី​រួមចំណែកអភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉េ​តេ​ដូ​នៅ​កម្ពុជា និង​ដើម្បី​សម្រេចផែនការ​យុ​ទ្ធសាស្ត្រ​អភិវឌ្ឍ​កីឡាឆ្ពោះទៅ Sea Games ឆ្នាំ​២០២៣​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា សាលា​កា​រ៉ា​តេ​ដូ សូ​តូ​កង់កម្ពុជា

រាជ​ធានីភ្នំំ​ពេញ​៖ ដើម្បី​រួមចំណែកអភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉េ​តេ​ដូ​នៅ​កម្ពុជា និង​ដើម្បី​សម្រេចផែនការ​យុ​ទ្ធសាស្ត្រ​អភិវឌ្ឍ​កីឡាឆ្ពោះទៅ Sea Games ឆ្នាំ​២០២៣​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា សាលា​កា​រ៉ា​តេ​ដូ សូ​តូ​កង់កម្ពុជា បាន​រៀបចំ​កម្មវិធី​បង្ហាញ​បច្ចេកទេសកីឡា​កា​រ៉ា​តេ​ដូ សូ​តូ​កង់ និង​ការ​ប្រកួត​មិត្តភាព ​ព្រមទាំង​មាន​ពិធី​បំពាក់​ខ្សែរ​ក្រ​វាត់ខ្មៅ​កម្រិត​ដាន់​ដល់​មន្ត្រី​កីឡា​នានា ក្រោម​អធិបតីភាព លោកបណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រ​ដ្ធ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក ខៀវ កាញារី​ទ្ធ រ​ដ្ធ​មន្ត្រី​ក្រសួង​ព័ត៌​មាន លោក យូ​ជី​គូ​ម៉ា ម៉ា​រុះ ឯកអគ្គរ​ដ្ធ​ទូត​នៃ​ប្រទេស​ជប៉ុន ប្រ​ចាំកម្ពុជា លោក SHIBUYA TAKASHI​ ដែល​ជា​គ្រូធំ​ក្នុង សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជប៉ុន ព្រមទាំង​មន្ត្រី​កីឡា​សំខាន់​ៗ និង​កីឡាករ កីឡាការិនី​ជា​ច្រើន​រយ​នាក់​ទៀត​ចូលរួម​។

ពិធី​ដែល​ធ្វើ​ឡើង​ក្នុង​វិមាន​នៃ​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​២១​ ធ្នូ ​២០១៤​នោះ​ មាន​កីឡាករ កីឡាការិនី​ និងសិស្សានុសិស្ស​ចំនួន​៣០០​នាក់​មក​ពី​ក្លិប​ចំនួន​២០ បាន​ចូលរួម​សម្តែង​ និង​អបអរសាទដល់​ការ​សម្តែងក៏​ដូច​ជា​ការ​បំពាក់​ខ្សែក្រ​វាត់ថ្នាក់​ដាន់​ផង​ដែរ​។

ក្រៅពី​ការ​ប្រកួត និង​សម្តែង​របស់​កីឡាករ កីឡាការិនី ដែល​មាន​ទាំង​ក្មេង​អាយុ​ក្រោម​១០​ឆ្នាំ ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យលើ​ប្រភេទ​វិញ្ញាសាសម្តែង​កា​តា តិច​គី​សូ​ដាន់, កា​តា​ជា​ក្រុម, កា​តា​ហ្ស៊ីយ៉ុ​ង , កា​តា​ហ្គ​ង់​កា​គូ​, កា​តាសូ​ជី​ន​, កា​តា​បាស់​សៃ​ដៃ​, កា​តា​អ៊ែ​ម​ពី និង​កា​តា​ប្រយុទ្ធ​ជាដើម​នោះ ក៍៏មាន​ពិធី​ប្រគល់​សញ្ញាបត្រថ្នាក់​ដាន់​ និង​កា​រ៉ា​តេ​ហ្គី​( ខោអាវ​កា​រ៉ា​តេ​)​ដល់រ​ដ្ធ​មន្ត្រីសំខាន់​ៗ​ដូច​ជា លោក​ សុខ ស៊ី​ផា​ន់​ណា សញ្ញាបត្រ​៥​ដាន់ និង លោក ហង់​ជួន ណា​រ៉ុ​ន ដែល​ទទួល​បាន​កម្រិត​ខ្សែក្រ​វាត់​ខ្មៅ​២​ដាន់​ដែរ​នោះ ក៍៏ទទួល​បាន​ស​ម្លៀ​ក​បំពាក់​កា​រ៉ា​តេ និង​មនុស្ស​១៥​នាក់​ផ្សេង​ទៀត​ក៏​ទទួល​បាន​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព