ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sponsor Futsal-Cup វគ្គ​ផ្តាច់ព្រ័ត្រ​ចាប់ផ្តើម​ស្វែងរក​ក្រុម​ខ្លាំង​ដើម្បី​លើក​ពាន​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់ Sponsor Futsal-Cup ស្វែងរក​ក្រុម​ខ្លាំង​ដើម្បី​លើក​ពាន​នោះ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​មណ្ឌល​ទាំង​៤ មាន​រាជធានី​ភ្នំពេញ​, បាត់ដំបង​, សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មណ្ឌល​នីមួយ​ៗ​ជ្រើសរើស​យក​២​ក្រុម គឺ​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់ Sponsor Futsal-Cup ស្វែងរក​ក្រុម​ខ្លាំង​ដើម្បី​លើក​ពាន​នោះ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​មណ្ឌល​ទាំង​៤ មាន​រាជធានី​ភ្នំពេញ​, បាត់ដំបង​, សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មណ្ឌល​នីមួយ​ៗ​ជ្រើសរើស​យក​២​ក្រុម គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​សម្រាប់​ឡើង​មក​លេង​ផ្តាច់ព្រ័ត្រ​ឯ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ធ្នូ លើ​ទីលាន REAL Soccer ។

ការ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​២​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ។ សម្រាប់​ពូ​ល A មាន​ក្រុម Victory FC ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ មណ្ឌល​រាជធានី​ភ្នំពេញ​, ក្រុម AFB 88 ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ មណ្ឌល​សៀមរាប​, ក្រុម Hand ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ មណ្ឌល​បាត់ដំបង និង​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំពត​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ មណ្ឌល​ព្រះ​សីហ​នុ ។ ពូ​ល B មាន​ក្រុម​សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ មណ្ឌល​បាត់ដំបង​, ក្រុម KSP 855 ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ មណ្ឌល​ព្រះ​សីហ​នុ​, ក្រុម Daniel A ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២​មណ្ឌល​រាជធានី​ភ្នំពេញ និង​ក្រុម​អវតារ FC ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២​មណ្ឌល​សៀមរាប ។

វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​មាន​១៦​ប្រកួត គឺ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​មាន​១២​ប្រកួត វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មាន​២​ប្រកួត​វគ្គ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣ មាន​១​ប្រកួត និង​វគ្គ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១​មាន​១​ប្រកួត​។ សម្រាប់​ក្រុម​ជើងឯក​បាន​ទទួល​ពាន​មួយ​អម​ដោយ​ប្រាក់​រង្វាន់​៨​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​៦​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤​ដល់​លេខ​៨ ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល​ក្នុង​មួយ​ក្រុម​ៗ ។ មិនតែប៉ុណ្ណោះ ក្រុម​ដែល​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ នឹង​ទទួល​បាន​ភេសជ្ជៈ Sponsor ក្នុង​មួយ​ក្រុម​ៗ​ចំនួន​៦​កេស​ស្មើ​ៗ​គ្នា ។

ចាំ​មើល ថា​តើ​ក្រុម​មួយ​ណា​ជា​ម្ចាស់​ពាន Sponsor Futsal-Cup នា​រដូវ​កាល​នេះ ?