ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុល្យការ​នៃ​ជំងឺ​អេ​បូ​ឡា​អ្នក​ស្លា.ប់​ឡើង​ដល់​7.373​នាក់

9 ឆ្នាំ មុន

យោង​តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ថា ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ខាងលិច​ឡើង​ដល់​៧.៣៧៣​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​១៩.០៣១​នាក់​ជំរឿន​ឃើញ​ក្នុង​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ៣ ។

យោង​តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ខាងលិច​ឡើង​ដល់​៧.៣៧៣​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​១៩.០៣១​នាក់​ជំរឿន​ឃើញ​ក្នុង​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ៣ ។

ប្រទេស​សេ​រ៉ា​ឡេ​អូន​ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ធ្នូ រៀបរាប់​ពី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​អេ​បូ​ឡា​២.៤៧៧​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​៨.៧៥៩​នាក់ ។ ប្រទេស​លី​បេ​រី​យ៉ា ដែល​មុន​នេះ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ការ​ឆ្លង​មានការ​ថយ​ចុះ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ធ្នូ មាន​អ្នក​ឆ្លង​សរុប​៧.៨១៩​នាក់ ក្នុង​នោះ​ស្លាប់​៣.៣៤៦​នាក់ ។ ចំណែក​ប្រទេស​ហ្គី​ណេ​មាន​អ្នក​ឆ្លង​ជំងឺ​អេ​បូ​ឡា​សរុប​២.៤៥៣​នាក់ ក្នុង​នោះ​ស្លាប់​១.៥៥០​នាក់ ។

ក្រៅពី​ប្រទេស​ទាំង​៣​នោះ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ចំនួន​អ្នក​ស្លាប់​ពុំ​មានការ​ផ្លាស់​ប្តូរ គឺ​៦​នាក់​នៅ​ប្រទេស​ម៉ា​លី ម្នាក់​នៅ​សហរដ្ឋអាមេរិក និង​៨​នាក់​នៅ​នី​ហ្សេ​រី​យ៉ា ៕