ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីស្នើ​មេដឹកនាំ​កូរ៉េ​ខាងជើង​ទៅ​កាន់​ក្រុង​មូ​ស្គូ​នា​ឆ្នាំ​ខាង​មុខ

9 ឆ្នាំ មុន

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ អះអាង​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​មកនេះ​ថា ក្រុង​មូ​ស្គូ​អញ្ជើញលោក គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង​ទៅ​ចូលរួម​ពិធី​នានា​រំឭក​ខួប​លើក​ទី​៧០​នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស្ត នា​ឆ្នាំ​ខាង​មុខ​នេះ ។

ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី Itar-Tass លោក ប៉េ​ស្កូវ ថ្លែង​ថា ប្រាកដ​ហើយ សេចក្តី​អញ្ជើញ​មួយ​បែប​នោះ​ត្រូវ​បាន​ធ្វើ ។

ពិធី​នានា​រំឭក​ខួប​នោះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៩ ឧសភា ២០១៥ នៅ​ប្រទេស​រុ​ស្ស៊ី ដែល​នឹង​ចូលរួម​ដោយ​មេដឹកនាំ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។

ប្រទេស​រុ​ស្ស៊ី រៀង​រាល់​ឆ្នាំ​តែង​ប្រារព្ធ​ធ្វើ​ទិវា​ជ័យជម្នះ ៩ ឧសភា ដើម្បី​រំឭក​ពី​ជោគជ័យ​កាលពី​ឆ្នាំ​១៩៤៥ លើ​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី ក្នុង​សង្គ្រាម​ដែល​រុ​ស្សុ​ី​ហៅ​ថា មហាសង្គ្រាម​ស្នេហា​ជាតិ បញ្ចប់សង្គ្រាម​លោក​លើក​ទី​២ ៕