ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង២រសៀលនេះ ​សមត្ថកិច្ចបាត់ដំបង​នឹងបញ្ជូនគ្រូពេទ្យ​ យ៉ែម ជ្រិន ​ទៅតុលាការ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ទីបំផុត​ទៅលោកគ្រូពេទ្យ​ យ៉ែម ជ្រិន​ ដែលក្រុមអ្នកផ្ទុក​មេរោគអេដស៍​ជាច្រើនក្នុងឃុំរកាអះអាងថា ​ធ្លាប់ឲ្យចាក់ថ្នំាង និងព្យាបាលនោះ នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ​នៅម៉ោង២រសៀលថ្ងៃទី២១​ ធ្នូ ​២០១៤ ។

ខេត្តបាត់ដំបង ​៖ ទីបំផុត​ទៅលោកគ្រូពេទ្យ​ យ៉ែម ជ្រិន​ ដែលក្រុមអ្នកផ្ទុក​មេរោគអេដស៍​ជាច្រើនក្នុងឃុំរកាអះអាងថា ​ធ្លាប់ឲ្យចាក់ថ្នំានិងព្យាបាលនោះ នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ​នៅម៉ោង២រសៀលថ្ងៃទី២១​ ធ្នូ ​២០១៤ ។

គួរបញ្ជាក់ថា​ គ្រូពេទ្យឈ្មោះ ​យ៉ែម ជ្រិន ​អាយុ៥៥ឆ្នាំ ​រស់នៅក្នុងភូមិ-ឃុំរកា​ ​បានត្រូវសមត្ថកិច្ចនំាខ្លួន​មកសាកសួរ និងរក្សាសុវត្ថិភាព​​ក្នុងស្នងការដ្ឋាន​នគរបាលខេត្ត​ចាប់តំាងពីម៉ោង​ប្រមាណ៤រសៀលថ្ងៃទី១៧​ ធ្នូ ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា​ លោក យ៉ែម ជ្រិន​​ មិនមានឈ្មោះ​ក្នុងក្របខ័ណ្ឌ​ជាមន្រ្តី​សុខាភិបាល​ខេត្តនោះទេ គាត់គ្រាន់តែមាន​សញ្ញាបត្រជាគ្រូពេទ្យ​នៅក្នុងជំរុំ​ជាយដែន​កាលពីសម័យ​សង្គ្រាមប៉ុណ្ណោះ ។