ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកវេជ្ជបណ្ឌិត ​មាន ឈីវុន​ ​៖ ចំនួនអ្នកឃុំរកា​មកពិនិត្យ​ឈាមរកមេរោគអេដស៍​មានការថយចុះពាក់កណ្តាល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុមអ្នកភូមិក្នុងឃុំរកា​ ស្រុកសង្កែ ​ដែលមកពិនិត្យ​ឈាមរកមេរោគអេដស៍​ មានការថយ​ចុះប្រមាណពាក់កណ្តាល​គិតត្រឹមថ្ងៃម្សិលមិញ ។ នេះបើយោង​តាមលោកវេជ្ជបណ្ឌិត ​មាន ឈីវុន ​ប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ឋនឹងជំងឺអេដស៍ ​សើស្បែក​និងកាមរោគ​នៃក្រសួងសុខាភិបាល ដែល​បា្រប់កោះសន្តិភាព​តាមទូរស័ព្ទ​នៅព្រឹកថ្ងៃទី២១​ ធ្នូ ​២០១៤ ។

បើតាមលោកវេជ្ជបណ្ឌិត​ មកដល់ពេលនេះ ​លទ្ឋផលនៃការស្រាវជ្រាវ​អង្កេត​ករណី​ឆ្លងរោគសញ្ញា​អេដស៍នៅឃុំរកានេះ​​មិនទាន់ដឹងនៅឡើយទេ​ ហើយ​ថា​ការស្រាវជ្រាវ​​នៅតែបន្តធ្វើទោះថ្ងៃអាទិត្យក្តី​ ។ លោកប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ឋនឹងជំងឺអេដស៍​ សើស្បែកនិងកាមរោគ​ បានបញ្ជាក់ទៀតថា​ ការផ្តល់​ប្រឹក្សាដល់​ពលរដ្ឋដែលរក​ឃើញថា​មានផ្ទុកមេរោគអេដស៍​ក៍បាននិងកំពុងតែបន្តធ្វើ ​ប៉ុន្តែចំនួនអ្នក​ផ្ទុកមេរោគអេដស៍​មិនទាន់ច្បាស់​នៅឡើយទេ ។

គួរបញ្ជាក់ថា​ ចាប់តំាងពីថ្ងៃទី០៨​ ធ្នូ ២០១៤មក​ ក្រុមអ្នកភូមិក្នុងភូមិ-ឃុំរកា​ ស្រុកសង្កែ​បាននំាគ្នាភ្ញាក់ផ្អើលយ៉ាងខ្លំាង ​បន្ទាប់ពីមាន​ពលរដ្ឋ​ជាច្រើននាក់​មកពិនិត្យ​ឈាមនៅមណ្ឌលសុខភាពឃុំរកា​ ត្រូវបានគេអះអាងថា​រកឃើញមានផ្ទុក​មេរោគអេដស៍ជាង១០០នាក់ ​ដែលអ្នកផ្ទុកភាគច្រើន​អះអាងដែរថា ពួកគាត់សុទ្ឋតែ​ធ្លាប់​ឲ្យលោកវេជ្ជបណ្ឌិតក្នុង​ភូមិម្នាក់ឈ្មោះ​ យ៉ែម ជ្រិន ​ចាក់ថ្នំានិងព្យាបាល ។

យ៉ាងណាក៍ដោយ​ សម្តេចតេជោ ​ហ៊ុន សែន ​កាលពីថ្ងៃទី១៨ធ្នូកន្លងមកថ្មីៗនេះ ​បានមានប្រសាសន៍ថា ៩៩% ​​សម្តេចមិនជឿថា​​មានការឆ្លង​មេរោគ​អេដស៍ច្រើនបែបនេះ ​និងសុំឲ្យពលរដ្ឋ​ក្នុងភូមិកុំមានការតក់ស្លុត​​ទុកលទ្ឋភាពឲ្យមន្រ្តីជំនាញ​ខាងអង្គការសុខភាព​ពិភពលោក និងមន្រ្តីជំនាញ​ក្រសួង​សុខាភិបាលកម្ពុជា ​រួមគ្នាស្រាវជ្រាវ​អង្កេតករណីនេះសិន​ និងអំពាវនាវដល់អ្នកភូមិ​កុំប្រើអំពើហិង្សា​ណាមួយលើក​លោកគ្រូពេទ្យភូមិ​ និងក្រុមគ្រួសារ​នោះថែមទៀត ៕