ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកភូមិចោទថា​ ខេត្តព្រះវិហារជាប់លេខ១​ខាងតម្លៃភ្លើងថ្លៃ ​និង ​កុងទ័រភ្លើង​ដើរលឿនខុសប្រក្រតី

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ​៖ ក្រុមអ្នកភូមិ​និងអាជីវករនៅខេត្តព្រះវិហារ​បាននិយាយរអ៊ូរទំាថា​ នៅកម្ពុជា​ ភ្លើងដែលថ្លៃជាង​គេមានតែខេត្តព្រះវិហារ គឺ១គីឡូវ៉ាត់​២៤០០​រៀល​ ហើយកុងទ័រភ្លើងនោះទៀត​ ដើរលឿនខុសប្រក្រតី​កើនឡើង​ពី២ទៅ៣ដង ។

ខេត្តព្រះវិហារ ​៖ ក្រុមអ្នកភូមិ​និងអាជីវករនៅខេត្តព្រះវិហារ​បាននិយាយរអ៊ូរទំាថា​ នៅកម្ពុជា​ ភ្លើងដែលថ្លៃជាង​គេមានតែខេត្តព្រះវិហារ គឺ១គីឡូវ៉ាត់​២៤០០​រៀល​ ហើយកុងទ័រភ្លើងនោះទៀត​ ដើរលឿនខុសប្រក្រតី​កើនឡើង​ពី២ទៅ៣ដង ។

ក្រុមអ្នកភូមិ​បានលើកហេតុផលឲ្យដឹងទៀតថា​ នៅក្នុងផ្ទះរបស់ពួកគាត់ ​គាត់គ្មានប្រើបា្រស់ទូរទឹកកក​ ឬ ​ម៉ាស៊ីនត្រជាក់នោះទេ​ គឺមានតែទូរទស្សន៍១ កង្ហារ​១​ទៅ២គ្រឿង ​និង អំពូលភ្លើង២ទៅ៣ ​គាត់ធ្លាប់ប្រើអស់តែ​២៩គីឡូវ៉ាត់​ លុះចូលដល់ខែ ​វិច្ឆិកា និងធ្នូ ​២០១៤នេះ​ ស្រាប់តែកុងទ័រភ្លើង​ឡើង​ដល់ជាង​៨០គីឡូវ៉ាត់​ និង ភ្លើងឧស្សាហ៍​ដាច់ថែមទៀត ។

ចំណែក​អ្នកលក់បាយ ​កាហ្វេ​ និងគុយទាវមួយរូប​ បាននិយាយស្រដៀងគ្នាដែរថា​ ហាងគាត់ប្រើតែ​ទូរទស្សន៍មួយគ្រឿង​ កង្ហារ១ ​និង​អំពូលភ្លើង២ប៉ុណ្ណោះ ដោយ​នៅខែមុនៗ​​គាត់ប្រើអស់ចន្លោះ​ពី២៩ទៅ៣១គីឡូវ៉ាត់​ ស្រាប់តែនៅខែវិច្ឆិកា​កន្លងទៅ ខាងមន្រ្តីអគ្គិសនី​យកវិក័យបត្រឲ្យ ​មើលទៅភ្ញាក់ខ្លួនព្រើត គឺ​ឃើញប្រើអស់​៨៤គីឡូវ៉ាត់ ។

ក្រុមអ្នកភូមិ​និងអាជីវករ​បានសំណូមពរឲ្យ​បញ្ចុះតម្លៃភ្លើងម​កត្រឹម១៥០០រៀល ព្រោះតម្លៃប្រេងសំាង​ក៍មានការធ្លាក់ថ្លៃដែរ  ​ហើយក៍សូមឲ្យខាងអគ្គិសនី​ចុះ​​មកពិនិត្យ​កុងទ័រឡើងវិញ​ បើមិនដូច្នោះ​ពលរដ្ឋ​នឹងចោទខាងអគ្គិសនី​ជញ្ជក់ញើស​ឈាមពួកគាត់ និងធ្វើការតវ៉ា​នៅពេលណាមួយ ។

ពាក់ព័ន្ឋនឹង​ការលើកឡើងរបស់​ប្រជាពលរដ្ឋ​និងអាជីវករខាងលើ ​កោះសន្តិភាព​បានព្យាយាមសុំការបំភ្លឺតបពីលោក​ បុរាណ ​អយុធ្យា ​អ្នកគ្រប់គ្រង​អគ្គិសនី​ខេត្ត​ តាមរយៈទូរស័ព្ទ​លេខ០១១​ ៥១១ ១៥៥​ ប៉ុន្តែមានអ្នកលើកបា្រប់ថា ​ច្រឡំលេខ​រួចក៍បិទទូរស័ព្ទ ។

ចំណែកលោក​ គង់ មករា​ ប្រធានមន្ទីររ៉ែ​និងឋាមពលខេត្តព្រះវិហារ​បានប្រាប់ឲ្យដឹង​កាលពីរសៀលថ្ងៃទី១៦ធ្នូថា​ បើប្រជាពលរដ្ឋ​ដែលមាន​បញ្ហាថ្លៃភ្លើង ឬ កុងទ័រដើរលឿន​ សុំឲ្យពួកគាត់ធ្វើពាក្យ​បណ្តឹងផ្តិតស្នាមមេដៃដាក់​ចូលមកខាងមន្ទីរ​ ព្រោះមន្ទីររ៉ែ​និងឋាមពល គ្មាន​សិទ្ឋិចុះត្រួតពិនិត្យ​បញ្ហានេះឡើយ មាន​តែ​ខាងអាជ្ញាធរអគ្គិសនី​កម្ពុជា​ប៉ុណ្ណោះ ដែលមានជំនាញ​ផ្នែកនេះ ៕