ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​នៅ​លើ​ពិភពលោក​ដែល​គេ​បោះបង់​ចោល​ក្លាយជា​ទីកន្លែង​គួរ​ឱ្យ​ខ្លាច

9 ឆ្នាំ មុន

នៅ​លើ​ពិភពលោក​មាន​ទីតាំង​មួយ​ចំនួន​ត្រូវ​គេ​បោះបង់​ចោល រហូត​ក្លាយ​ជាទី​អាថ៌​កំបាំង និង​គួរ​ឱ្យ​ខ្លាច ។

១-I M Cooling Tower ប្រទេស​បែ​ល​ហ្ស៊ិក
I.M ជា​រន្ធ​សម្រាប់​រំសាយ​កំ​ដៅ​របស់​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពលបរមាណូ ត្រូវ​គេ​បោះបង់​ចោល​នៅ​ក្រុង​ម៉ុង​ស៊ូ ប្រទេស​បែ​ល​ហ្ស៊ិក ។ ចន្លោះ​ចង្អូរ​តូច​ៗ​

នៅ​លើ​ពិភពលោក​មាន​ទីតាំង​មួយ​ចំនួន​ត្រូវ​គេ​បោះបង់​ចោល រហូត​ក្លាយ​ជាទី​អាថ៌​កំបាំង និង​គួរ​ឱ្យ​ខ្លាច ។

១-I M Cooling Tower ប្រទេស​បែ​ល​ហ្ស៊ិក
I.M ជា​រន្ធ​សម្រាប់​រំសាយ​កំ​ដៅ​របស់​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពលបរមាណូ ត្រូវ​គេ​បោះបង់​ចោល​នៅ​ក្រុង​ម៉ុង​ស៊ូ ប្រទេស​បែ​ល​ហ្ស៊ិក ។ ចន្លោះ​ចង្អូរ​តូច​ៗ​ដែល​បង្ហាញ​នៅ​ប៉ែក​ខាងលើ ជា​ចង្អូរ ទឹក​ក្តៅ​បំ​លែងឱ្យ​ត្រជាក់​ដោយ​ខ្យល់​ធម្មជាតិ​បក់​ចេញពី​ល្អាង ផាត់​យក​កំ​ដៅ​ចេញ​។ ល្អាង​នេះ​អាច​ជួយ​សាយភាយ​កំ​ដៅ​ចេញពី​ទឹក​ក្នុង​បរិមាណ​៤៨០.០០០​ធុង​ក្នុង​មួយ​នាទី ។

២-Kolmanskop ប្រទេស​ណា​មី​ប៊ី
ភូមិ Kolmanskop ត្រូវ​លុប​កប់​ដោយ​ខ្សាច់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ណា​មី​ប៊ី ក្នុង​ទ្វីបអាហ្វ្រិក​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០០ ដោយ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ដើម្បី​ធ្វើ​អណ្តូងរ៉ែ​ពេជ្រ ។ លុះ​នៅ​ឆ្នាំ​១៩៥០​ភូមិ​នោះ​ត្រូវ​គេ​បោះបង់​ចោល បន្ទាប់​ពី​ការ​រុករក​ពេជ្រ​បាន​បញ្ចប់ ។

៣-Floatiny Forest ប្រទេស​អូស្ត្រាលី
គ្រោង​នាវា «SS Ayrfield» ប្រើ​ថាមពល​ពី​ចំហាយ​ទឹក បាន​ចត​នៅ​កំពង់ដ ត្រៀម​ច្រៀក​ជា​បំណែក​ៗ ប៉ុន្តែ​សំណង់​ដ​នោះ​បាន​បិទ​ដំណើរការ​នៅ​មុន​ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ តម្រូវ​ឱ្យ​នាវា​ជា​ច្រើន​គ្រឿង​បោះបង់​ចោល​ក្នុង​ឈូង​សមុទ្រ «​ហូ​ម​ប៊ូ​ស​» (Homebush) ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។
បច្ចុប្បន្ន​ទីតាំង​នាវា​នោះ ក្លាយជា​និ​មិ​មត្ត​រូបភាព​ស្កឹមស្កៃ​ផ្នែក​ធម្មជាតិ មានឈ្មោះ​ថា​ជា «​ព្រៃ​បណ្តែត​ទឹក​» មាន​អាយុកាល​ជាង​១០២​ឆ្នាំ ។

៤-The Maunsell Sea Forts ប្រទេស​អង់គ្លេស
ប៉ម​ការពារ​ដែនសមុទ្រ​របស់​អង់គ្លេស បង្កើត​ឡើង​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ដើម្បី​ការពារ​ការ​លុកលុយ​លើ​ដែនអាកាស និង​សមុទ្ររ​បស់ទ័ព​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី ត្រូវ​បាន​ផ្អាក​ប្រើ​តាំងពី​ឆ្នាំ​១៩៥០​មក ។

៥-Last House on Holland Island សហរដ្ឋអាមេរិក
ផ្ទះ​មួយ​ខ្នង​នៅ​លើ​កោះ​ហូ​ឡង់ កាល​ដើម​ឡើយ​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​លើ​កោះ ស្ថិត​ក្នុង​ឈូង​សមុទ្រ «​ស៊ី​ស្ពី​ក​» ។ ពេលវេលា​បាន​កន្លង​ផុត​យ៉ាង​យូរ ធ្វើ​ឱ្យ​កោះ​ចាប់ផ្តើម​លិចលង់​សល់​តែ​ផ្ទះ​មួយ​ខ្នង និង​បាន​រុះ​រើ​ចេញ​នៅ​ឆ្នាំ​២០១០ ។

៦-Pripyat នៅ​អ៊ុយ​ក្រែ​ន
«Pripyat» ជា​ក្រុង​ដែល​គេ​បោះបង់​ចោល ស្ថិត​នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សាងសង់​នៅ​ឆ្នាំ​១៩៧៩ ។ ក្រោយមក​អាជ្ញាធរ​បាន​ប្រកាស​ជម្លៀស​ប្រជាជន​ចេញ​ចំនួន​៤៩.៣៦០​នាក់ ក្រោយ​ពី​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អ៊ែ​រ​ផ្ទុះ បង្កើត​ឱ្យ​មាន​ជាតិ​វិទ្យុសកម្ម​ក្នុង​ឆ្នាំ​១៩៨៦ ដោយ​អាជ្ញាធរ​បាន​កំណត់​ទីតាំង​ហាមឃាត់​ក្នុង​រយៈ​ចម្ងាយ​៣០​គីឡូម៉ែត្រ នៅ​ជុំវិញ​រោងចក្រ ។

៧-House of the Bulgarian Communist Party ប្រទេស​ប៊ុល​ហ្គា​រី
ទីតាំង​គណបក្ស​កុម្មុយនីស្ត​ប៊ុល​ហ្គា​រី បាន​បើក​ឱ្យ​ដំណើរការ​ពី​ឆ្នាំ​១៩៨១​ដល់​១៩៩១ និង​បាន​បិទ​ក្រោយ​ពេល​សហភាព​សូ​វៀត​ដួល​រលំ ។

៨-Nara Dreamland ប្រទេស​ជប៉ុន
ជាទី​តាំង​មួយ​បាន​បោះបង់​ចោល ដោយ​មុន​នេះ​ធ្លាប់​ប្រើប្រាស់​ជា​ឧទ្យាន​កម្សាន្ត «Nara Dreamland» នៅ​ខេត្ត​ណា​រ៉ា ប្រទេស​ជប៉ុន​។ ឧទ្យាន​កម្សាន្ត​នោះ បើក​នៅ​ពី​ឆ្នាំ​១៩៦១ តែ​បាន​បិទ​នៅ​ឆ្នាំ​២០០៦ ព្រោះ​គ្មាន​ចំណាប់អារម្មណ​ណ៍​ពី​សាធារណជន ។

៩-Uninhabited Island សហរដ្ឋអាមេរិក
ជា​កោះ​ដែល​បោះបង់​ចោល ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ ទីតាំង​នោះ​មាន​និមិត្តរូប​ពិសេស​ម្យ៉ាង គឺ​អគារ​បេតុង​រាង​ក្រឡូម ដាក់​តំរៀប​គ្នា​ឆ្ពោះទៅ​ក្នុង​សមុទ្រ សាងសង់​ដោយ​លោក​បុ​ប លី អ្នកដឹកនាំ​ខ្សែភាពយន្ត​នៅ​ក្នុង​ឆ្នាំ​១៩៨១ ធ្វើ​ជាទី​តាំង​សំដិល​ថ្ងៃ​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវ​បាន​បោះបង់​ចោល ។

១០-Abandoned Mill ប្រទេស​អីុ​តា​លី
ជា​រោង​ម៉ា​ស៊ី​ន​កិនស្រូវ បាន​បោះបង់​ចោល​ក្នុង​ជ្រលង​ភ្នំ ក្រុង​សូ​រ៉េ​ន​តូ ប្រទេស​អីុ​តា​លី​តាំងពី​ឆ្នាំ​១៨៦៦ ។

១១-Michigan Central Station នៅ​ក្រុង Detroit សហរដ្ឋអាមេរិក
ទីតាំង​នោះ ជា​ស្ថានីយ​រថភ្លើង​មី​ស៊ី​ហ្គេ​ន នៅ​ក្រុង Detroit សហរដ្ឋអាមេរិក សាងសង់​នៅ​ឆ្នាំ​១៩១៣ ធ្វើ​ជា​មជ្ឈមណ្ឌល​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង ប៉ុន្តែ​ជា​ចុង​ក្រោយ​ការ​ពេញ​និយម​ក្នុង​ការ​ដឹក​ជញ្ជូន​នេះ​ត្រូវ​សាបរលាប​នៅ​ឆ្នាំ​១៩៨៨ ។

១២-Sunken Yacht នៅ​ប៉ូ​ល​ខាងត្បូង
គ្រោង​នាវា​របស់​ប្រេ​ស៊ី​ល បាន​លិច​នៅ​ក្នុង​សមុទ្រ​អង់តាក់ទិក បន្ទាប់​ពី​ជួបនឹង​ព្យុះ​ខ្លាំង​ក្នុង​ដំណើរ​ស្រាវជ្រាវ​នៅ​តំបន់​ប៉ូ​ល ប៉ុន្តែ​បច្ចុប្បន្ន​នាវា​នេះ​បាន​ស្រង់​ត្រឡប់​ទៅ​មាតុភូមិ​វិញ ។

១៣-The Haunting New Bedford Orphuem សហរដ្ឋអាមេរិក
ជា​រោង​ភាពយន្ត​ដ៏​ចំណាស់ បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩១២ ក្រុងមា​៉​សា​ឈូ​សេត ក្រោយមក​បិទ​នៅ​ក្នុង​ឆ្នាំ​១៩៥៩ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រក​ប្រាក់​ជួសជុល​ពី​ក្រុមហ៊ុន «Orph» ។

១៤-Abandoned Train Station ប្រទេស​ហ្ស​ក​ហ្ស៊ី
ស្ថានីយ​រថយន្ត​ភ្លើង​នោះ ត្រូវ​គេ​បោះបង់​ចោល​នៅ​ក្រុង​ស៊ូ​គូ​មី ប្រទេស​ហ្ស​ក​ហ្ស៊ី តាំងពី​សម័យ​សង្គ្រាម​រវាង​ហ្ស​ក​ហ្ស៊ី និង​រុ​ស្ស៊ី ក្នុង​ឆ្នាំ​១៩៩២-១៩៩៣ ។

១៥-Underwater  City ប្រទេស​ចិន
ទីក្រុង​នៅ​ក្រោម​ទឹក​ដ៏​ល្បី​នោះ ស្ថិត​នៅ​ភូមិ​ស៊ី​ជាំ​ង ក្រុង​ក្វា​ង​ចូ​វ ខេត្ត​ជាំ​ង​ស៊ី មាន​អាយុ​ចំណាស់​ជាង​១.៣១៤​ឆ្នាំ បាន​លិចទៅ​ក្នុង​ទឹក​តាំងពី​ឆ្នាំ​១៩៥៩ ដោយ​ការ​សឹក​រេច​ពី​ព្យុះ​ភ្លៀង ។

១៦-The Abandoned City Hall Subway Stop សហរដ្ឋអាមេរិក
ស្ថានីយ​រថភ្លើង​ក្រោម​ដី​នោះ ស្ថិត​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នៅ​ក្រោម​សាលាក្រុង​ញូ​វ​យ៉​ក ត្រូវ​បាន​តុបតែង​យា​៉​ង​ស្អាត ប៉ុន្តែ​ដោយសារ​ការ​ចេញ​ម៉ូ​ដ​មិន​ស្រប​តាម​រថភ្លើង​ស៊េ​រី​ថ្មី និង​ស្ថានីយ​រថភ្លើង ផ្សេង​ៗ​មាន​លក្ខណៈ​ងាយស្រួល​ជាង ទើប​បង្ក​ឱ្យ​បាត់បង់​ប្រជាប្រិយភាព​នៅ​ក្នុង​ឆ្នាំ​១៩៤៥ មក​ដល់​ពេល​បច្ចុប្បន្ន និង​បើក​ឱ្យ​ប្រើ​តែ​រថភ្លើង​ពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សាលាក្រុង ។

១៧-Salto Hotel ប្រទេស​កូ​ឡុំ​ប៊ី
សណ្ឋាគារ Salto បាន​បើក​នៅ​ឆ្នាំ​១៩២៨ ក្បែរ​ទឹកជ្រោះ «​តេ​ក្វេ​ន​ដេ​ម៉ា» ប្រទេស​កូ​ឡុំ​ប៊ី ជា​កន្លែង​ស្នាក់​នៅ​ដ៏​ពេញ​និយម​របស់​អ្នកទេសចរ ដែល​ចង់​គយគន់​ទឹកជ្រោះ​មាន​កម្ពស់​១៥៧ ម៉ែត្រ ។ សណ្ឋាគារ​នោះ​បាន​បិទ​នៅ​ដើមឆ្នាំ​១៩៩០ ព្រោះ​ទឹកជ្រោះ​បាត់​ប្រជាប្រិយភាព លុះដល់​ឆ្នាំ​២០១២ ត្រូវ​គេ​កែ​ច្នៃ​ជា​សារមន្ទីរ​វិញ ។

១៨-Abandoned Military Hospital ប្រទេស​អា​ល្លឺ​ម៉​ង់
មន្ទីរពេទ្យ​ទាហាន​ដែល​គេ​បោះបង់​ចោល​នោះ ស្ថិត​នៅ​ក្រុង​ប៊ី​លី​ត ប្រទេស​អា​ល្លឺ​ម៉​ង់ មានឈ្មោះ​ថា ជា​មន្ទីរពេទ្យ​ដ៏​ល្អ​បំផុត​នៅ​លើ​លោក សាងសង់​ឡើង​នៅ​ចុងឆ្នាំ​១៨០០ ។ មន្ទីរពេទ្យ​នោះ​ធ្លាប់​ព្យាបាល​របួស​ដល់​លោក​អីុ​ទ្លែ​រ មេដឹកនាំ​ណា​ហ្ស៊ី នៅ​ឆ្នាំ​១៩១៦ តែ​ត្រូវ​គេ​បោះបង់​ចោល​តាំងពី​សហភាព​សូ​វៀត ដក​កងទ័ព​នៅ​ឆ្នាំ​១៩៩៥​មក ។

១៩-San Zhi នៅ​តៃវ៉ាន់
សាន​ស៊ី ជា​ក្រុង​ខ្មោចតៃហោង ដោយ​អ្នកស្រុក​មាន​ជំនឿ​ថា អគារ​មាន​រូបរាង​ចំលែក​សាងសង់​ឡើង​សម្រាប់​ជា​កន្លែង​ស្នាក់​នៅរ​បស់ទ័ព​អា​មេ​រិ​ក ដែល​បញ្ចប់​ភារកិច្ច​នៅ​ទីតាំង ផ្សេង​ៗ​ក្នុង​អាស៊ី ប៉ុន្តែ​បាន​បិទ​នៅ​ឆ្នាំ​១៩៨០ ព្រោះ​កើត​ឧប្បត្តិហេតុ​ក្នុង​ពេល​កំពុង​សាងសង់​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ ៕