ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ស្រឡាញ់មិន​បាន​ ចាប់​នាង​រំលោ.ភ​រហូត​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​ព្រហ្ម​ទ​័ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ ឆ្នាំ​២០១៤ តាម​ពាក្យ​ប្តឹង​ចោទប្រកាន់​ពី​ឪពុក-​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាប់រំលោ.ភ​កូនស្រី​គាត់​អាយុ​១៤​ឆ្នាំ​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ នៅ​ចំណុច​វិហារ​ចាស់

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​ព្រហ្ម​ទ​័ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ ឆ្នាំ​២០១៤ តាម​ពាក្យ​ប្តឹង​ចោទប្រកាន់​ពី​ឪពុក-​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាប់រំលោភ​កូនស្រី​គាត់​អាយុ​១៤​ឆ្នាំ​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ នៅ​ចំណុច​វិហារ​ចាស់ ស្ថិត​ក្នុងភូមិ​កាន់​យួរ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៍ ខណៈ​ដែល​ជន​ស​ង្ស័​រូប​នោះ​ជូន​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ។

​មន្ត្រី​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​​ធ្ងន់​​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឱ្យ​​ដឹង​ថា ៖ ជនសង្ស័យ​ក្នុង​ការ​ចាប់រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​រូប​នោះ​មានឈ្មោះ ហ៊ី សុខ​ចាន់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំទាវ​បុត្រី ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៍​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ជា​មួយ​គ្នា ។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ឆ្នាំ​២០១៤ ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​អោយឈ្មោះ អិុន មន នៅ​ភូមិ​ជាមួយ​គ្នា ក្នុង​ពេល​នោះ​ដែរ​ឈ្មោះ ហ៊ី សុខ​ចាន់ ក៏​ត្រូវ​បាន​ឈ្មោះអិុន មន ជួល​​ឱ្យ​ទៅ​បោក​ស្រូវ​ដែរ ព្រោះ​ឈ្មោះ​នេះ​មាន​ម៉ាស៊ីនបោកស្រូវ ។ ក្រោយ​ពី​បញ្ចប់​ការងារ​​ហើយ ល្ងាច​ឡើង​ម្ចាស់​ស្រែ​បាន​កាប់​មាន់​ធ្វើ​គ្រឿង​ក្លែម លើក​ទឹក​ឱ្យ​​អ្នក​មក​ស៊ីឈ្នួល​ទាំងអស់​បរិភោគ ​។​ លុះដល់​ម៉ោង​ជិត​៨​យប់ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​នោះ​ម្ចាស់​ស្រែ​ក៏​បានឱ្យ​មនុស្ស​ជូន​ក្មេង​ស្រី​នោះ​មក​ផ្ទះ​វិញ ដែល​មាន​គ្នា​ទាំងអស់​៦​នាក់ (​ប្រុស​៣ ​ស្រី​៣)​ ក្នុង​នោះ​មាន​ក្មេង​ស្រី​រង​គ្រោះ​ដែរ ។ ពេល​ជូន​មក​ដល់​វិហារ​ចាស់ ស្រាប់តែ​នារី​២​នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា ភ្លេច​កាបូប ហើយ​ក៏​បាន​ត្រឡប់​មក​យក​កាបូប​វិញ​​​ជាមួយ​មនុស្ស​ប្រុស​២​នាក់​ទៀត​ផង ពេល​នោះ​នៅ​សល់​តែ​ក្មេង​ស្រី​រង​គ្រោះ​ និង​ជនសង្ស័យ​តែ​២​នាក់​ប៉ុណ្ណោះ ។  ​ពេល​ឃើញ​ឱកាស​ស្ងាត់​ ជនសង្ស័យ​ឈ្មោះ ហ៊ី សុខ​ចាន់ បាន​លួងលោម​សុំ​ស្រឡាញ់​នាង តែ​នាង​ប្រកែក​ថា អត់​ទេ​ ព្រោះ​នាង​នៅ​រៀន ។​

បន្ទាប់​ពី​នាងបដិសេធ​ ជនសង្ស័យ​រូប​នោះ​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច ហើយ​បន្ទាប់​មក​ជនសង្ស័យ​បាន​ជូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដល់​ក្រោយ​ផ្ទះ​នាង​ ហើយ​គេចខ្លួន​មក​ផ្ទះ​វិញ ។ លុះ​ព្រឹកស្អែក​ឡើង​ ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឪពុកមា​របស់​ខ្លួន បន្ទាប់​មក​​ឪពុកមារបស់​នាង​​ក៏​បាន​ទូរ​សព្ទ័​ទៅ​ប្រាប់​ម្តាយ​នាង​ដែល​ទៅ​ធ្វើ​ការ​នៅ​ឯ​ទន្លេ ទើប​នៅ​ថ្ងៃ​ទី ១៩ ធ្នូ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង ទើប​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ នេះ​តែ​ម្តង ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​ពិតប្រាកដ​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕