ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជ​ធានី​រៀប​ចំ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​រូប​ព្រហ្ម​បាយ័ន​នៅ​រង្វង់​មូល​ជ្រោយ​ចង្វារត្រើយ​ខាង​កើត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​លើក​កំពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​សំដៅ​រក្សា​បាន​នូវ​កេរដំណែល​វប្បធម៌​ជាតិ សាលា​រាជធានី​ភ្នំពេញនឹង​រៀបចំ​ពិធី​ប​ញ្ចុះ​បឋមសិលា​សាងសង់​រូបព្រហ្ម​បាយ័ន ស្ថិត​នៅ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​

រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​លើក​កំពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​សំដៅ​រក្សា​បាន​នូវ​កេរដំណែល​វប្បធម៌​ជាតិ សាលា​រាជធានី​ភ្នំពេញនឹង​រៀបចំ​ពិធី​ប​ញ្ចុះ​បឋមសិលា​សាងសង់​រូបព្រហ្ម​បាយ័ន ស្ថិត​នៅ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាង​កើត នៅ​ថ្ងៃ​ទី​២១​ ធ្នូ​ ២០១៤ នេះ។

ក​-​​​អត្ថន័យ​ និង​ខ្លឹមសារ
ព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​៤ តំណាង​ឱ្យ​ព្រះ​ភ័ក្ត្រ​របស់ព្រះ​លោកេស្វរៈ ជា​ព្រះ​ពោធិ៍សត្វ​នៃ​ពុ​ទ្ឋ​សាសនា​មហាយាន ដែល​មាន​មហាករុណា​ចំពោះ​មនុស្សលោក​គ្រប់​ទិស​ទាំង​៤​។ ព្រហ្ម​បាយ័ន មាន​ព្រះ​ភ័ក្ត្រ​ញញឹម​បែរ​សម្លឹង​មើល​កូនចៅ​ខ្មែរ​គ្រប់​ទិស​ទី ប្រកបដោយ​ព្រហ្ម​វិហារធម៌​៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា​។ ព្រហ្ម​វិហារធម៌​ទាំង​៤​នេះ គឺជា​មូលដ្ឋាន​សំខាន់សម្រាប់​ស្ថាបនា​នូវ​សុខ​សន្តិភាព និង​វប្បធម៌​អហិង្សា​។

ខ​-​​គំរោង​លំអិត​រូបព្រហ្ម​បាយ័ន
-​រូបព្រហ្ម​បាយ័ន ស្ថិត​ចំ​ផ្ចឹ​ត​រង្វង់
-​រូបព្រហ្ម​បាយ័ន​សាងសង់​ដោយ​យក​លំនាំ​ទម្រង់​ដើម​ពី​រូបព្រហ្ម​ប្រាសាទបាយ័ន ក្នុង​ខេត្តសៀមរាប​។
-​ចម្លាក់​ធ្វើអំពី​ថ្មភ្នំ​នៅ​ខេត្តព្រះវិហារ ដោយ​ឆ្លាក់​ជា​ផ្ទាំង​ដុំ បន្តុប​លើគ្នា​ផ្គុំ​បានជា​រូបព្រហ្ម​។
-​មានកំ​ពស់ ៩.១៨​ម៉ែត្រ ​​ទទឹង៥.៤០ម៉ែត្រ​។

គ​-​អំពី​បង្កាន់ដៃ​នាគ
-​តាម​ផ្លូវ​ជ​ណ្តើរ​ចូល​ទៅ​រូបព្រហ្ម​បាយ័ន មាន​បង្កាន់ដៃ​នាគ​ចំនួន៦
-​កំពស់​ក្បាល​នាគ ២.៥ម៉ែត្រ ទទឹង ១.៥ម៉ែត្រ​ និង​ដងខ្លួន​ប្រវែង១៦​ម៉ែត្រ​​។

ឃ​-​អំពី​គំរោង​សួនច្បា​រ
-​ទំហំ​សួនច្បារ​អង្កត់​ផ្ចិត ១១១​ម៉ែត្រ​
-​សួនច្បារ​មានកំ​ពស់​៣​ថ្នាក់ ដែល​មាន​អង្កត់​ផ្ចិត ១១០​ម៉ែត្រ ៩៥​ម៉ែត្រ និង​៧៣​ម៉ែត្រ​។
-​ដាំ​ដើម​​ត្នោត​ចំនួន ១៨​ដើ​ម គម្លាត ១៥.៧ម៉ែត្រ​ ស្ថិត​នៅ​កំពស់​ថ្នាក់​ទី​២
-​ដាំ​ផ្កា​ និង​ស្មៅ​លំអ​ជុំវិញ​សួនច្បារ
-​ដំឡើង​បង្គោល​ភ្លើ​ង​បំភ្លឺ​សួន ភ្លើ​ង​ហ្វា​លំអ​រូបព្រហ្ម​បាយ័ន​ និង​លំអ​គល់​ត្នោត​៕
 ​