ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​បរទេស​10​ដួង​មាន​ចំណុច​ពិសេស​គួរ​ឱ្យ​ទាក់ទាញ

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​បរទេស​ល្បីឈ្មោះ​១០​ដួង មាន​ចំណុច​ពិសេស​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។

១-​នាង «​ម៉ា​ដូ​ណា​»
តារាចម្រៀង​អា​មេ​រិ​ក វ័យ​៥៦​ឆ្នាំ នាង​ម៉ា​ដូ​ណា មាន​វី​ធី​សាស្ត្រ​ថែទាំ​សម្រស់​ឱ្យ​នៅ​ក្មេង​ជាង​វ័យ ទោះជា​នាង​មាន​អាយុ​ច្រើន​ក៏​ដោយ​។ ទម្រង់​មុខ​របស់​នាង

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​បរទេស​ល្បីឈ្មោះ​១០​ដួង មាន​ចំណុច​ពិសេស​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។

១-​នាង «​ម៉ា​ដូ​ណា​»
តារាចម្រៀង​អា​មេ​រិ​ក វ័យ​៥៦​ឆ្នាំ នាង​ម៉ា​ដូ​ណា មាន​វី​ធី​សាស្ត្រ​ថែទាំ​សម្រស់​ឱ្យ​នៅ​ក្មេង​ជាង​វ័យ ទោះជា​នាង​មាន​អាយុ​ច្រើន​ក៏​ដោយ​។ ទម្រង់​មុខ​របស់​នាង​មា​៉​ដូ​ណា​ម៉ដ្ឋខៃ និង​ដៃ​ស្រ​ឡូ​ន ។

២-​នាង «​ចូ​លី រ៉ូ​ប៊ើ​ត​»
តារា​សម្តែង និង​ជា​អ្នក​ផលិតកម្ម​វិធី​កម្សាន្ត​អា​មេ​រិ​ក វ័យ​៤៦​ឆ្នាំ នាង​ចូ​លី រ៉ូ​ប៊ើ​ត មាន​ស្នាមញញឹម និង​បបូរមាត់​ស្រស់​ស្អាត​ក្នុង​ចំណោម​តារា​ស្រី​ជា​ច្រើ​ដួង ។

៣-​នាង «​ជេ​ន្នី​ហ្វើ ឡូ​ប៉េ​»
តារាចម្រៀង​អា​មេ​រិ​ក​វ័យ​៤៥​ឆ្នាំ នាង​ជេ​ន្នី​ហ្វើ ឡូ​ប៉េ មាន​ត្រគាក​ស្អាត​ពី​ធម្មជាតិ​គួប​ផ្សំ​នឹង​ការ​ស្លៀកពាក់​សិច​ស៊ី​ធ្វើ​ឱ្យ​នាង​កាន់តែ​ស្រស់​ស្អាត ។

៤-​នាង «​អេ​ន​ចេ​លី​ណា ចូ​លី​»
តារា​សម្តែង​អា​មេ​រិ​ក វ័យ​៣៩​ឆ្នាំ នាង​អេ​ន​ចេ​លី​ណា ចូ​លី មាន​បបូរមាត់​ស្រស់​ស្អាត និង​ថ្ពាល់​ទាំង​គូ​មាន​មន្ត​ស្នេហ៍ ។

៥-​នាង «​ប៊ី​យ៉ុ​ន​សេ​»
តារាចម្រៀង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប៊ី​យ៉ុ​ន​សេ មាន​ត្រគាក​មិន​ចាញ់​នាង​ជេ​ន្នី​ហ្វើ ឡូ​ប៉េ​ប៉ុន្មាន​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត​ត្រគាក​របស់​នាង​មាន​រាង​ស្អាត និង​សាច់​ពីក្រោយ​ណែន​ល្អ​ទៀត​ផង ។

៦-​នាង «​គី​ម កា​ដា​សៀន​»
តារា​សម្តែង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​គី​ម កា​ដា​សៀន ទំហំ​ត្រគាក​របស់​នាង​មិន​ចាញ់​នាង​ឡូ​ប៉េ និង​ប៊ី​យ៉ុ​ន​សេទេ ។

៧-​ប៉ា​រី​ស ហ៊ី​ល​តុ​ន
តារា​សម្តែង និង​ជា​រាជិនី​សម្រស់​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប៉ា​រី​ស ហី​ុ​ល​តុ​ន មាន​រូប​សម្រស់​ស្រស់​សោភា ។ ដងខ្លួន​ស្រ​ឡូ​ន​សក្តិ​សម​នឹង​សម្លៀក​បំពាក់​សិច​ស៊ី កែវភ្នែក​ដ៏​ស្រទន់​របស់​នាង​បា​៉​រី​ស ហី​ុ​ល​តុ​ន​បញ្ជាក់​ពី​ភាព​វៃឆ្លាត និង​បង្កប់​ដោយ​មន្ត​ស្នេហ៍​ទាក់ទាញ​បុរស ។

៨-​នាង «​រី​ហាន​ណា​»
តារាចម្រៀង និង​បង្ហាញ​ម៉ូ​ដ​បា​បា​ដុស​វ័យ ២៦ ឆ្នាំ​នាង​រី​ហាន​ណា បញ្ចេញ​ភាព​ស្រស់​ស្អាត​របស់​នាង​ពេល​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី ធំ​ៗ ។ ស្បែក​សរ​លោង​ស្រទន់​របស់​នាង​រី​ហាន​ណា ក៏​អាច​ឆាប​យក​បេះដូង​បុរស​បាន​ដែរ ។

៩-​នាង «​ថៃ​ល័​រ ស្វ៊ី​ស​»
តារាចម្រៀង និង​សម្តែង​អា​មេ​រិ​ក​វ័យ​២៤ ឆ្នាំ នាង​ថៃ​ល័​រ ស្វ៊ី​ស មាន​កែវភ្នែក​មុត​ស្រួច​បង្ហាញ​ពី​ភាព​អង់អាច និង​មាន​បបូរមាត់​ពណ៌​ស៊ី​ជម្ពូ​ស្រស់​ស្អាត ។

១០-​នាង «​ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន​»
តារា​សម្តែង​អា​មេ​រិ​ក វ័យ​២៤​ឆ្នាំ នាង​ជេ​ន្នី​ហ្វើ ឡ​រ៉ែ​ន មាន​ច្រមុះ​ស្រួច​ស្អាត គួប​ផ្សំ​នឹង​ដងខ្លួន​រាង​អក្សរ S បង្ហាញ​រាង​សិច​ស៊ី​ទាក់ទាញ​ភ្នែក​បុរស ៕