ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កុំព្យូទ័រ​បង្កើត​ឡើង​ដោយ​នរណា និង​នៅ​ពេល​ណា ?

9 ឆ្នាំ មុន

កុំព្យូទ័រ​គឺជា​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​ផ្ទុក​កម្មវិធី​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ជា​ការងារ​ការិយាល័យ ធនាគារ ក្រុមហ៊ុន រោងចក្រ និង​ការងារ​ជា​ច្រើន​ទៀត ។

កុំព្យូទ័រ​គឺជា​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​ផ្ទុក​កម្មវិធី​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ជា​ការងារ​ការិយាល័យ ធនាគារ ក្រុមហ៊ុន រោងចក្រ និង​ការងារ​ជា​ច្រើន​ទៀត ។

ម៉ាស៊ីន​កុំព្យូទ័រ​បែងចែក​ជា​៤​ប្រភេទ​គឺ​៖
១-Micro Computer (​កុំព្យូទ័រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​) ។
២-Mini Computer (​កុំព្យូទ័រ តូច​ៗ) ។
៣-Main Fram Computer (​កុំព្យូទ័រ​ធំ​) ។
៤-Super Computer (​កុំព្យូទ័រ​ធំ​) ។

តើ​ម៉ាស៊ីន​កុំព្យូទ័រ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ណា និង​នៅ​ពេល​ណា ?
ម៉ា​ស៊ី​ន​កុំព្យូទ័រ​បង្កើត​ដំបូង​ក្នុង​ឆ្នាំ​១៨២២ ដោយ​លោក​ឆា​ឡេ​ស ប៊េ​ប​ប៊ែ​ច ទស្សនវិទូ វិស្វករ​មេកា​និក គណិត​វិទូ និង​ជា​អ្នក​ច្នៃប្រឌិត​ជនជាតិ​អង់គ្លេស ។ ម៉ា​ស៊ី​ន​កុំព្យូទ័រ​នេះ​ជា​ទម្រង់ «​មេកា​និក​» ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​ម៉ាស៊ី​ន​វាយ​អង្គុលីលេខ​ដែរ ។
ម៉ា​ស៊ី​ន​កុំព្យូទ័រ​មេកា​និក​មាន​សភាព​យឺត​យ៉ា​វ និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង ។
ក្នុង​ឆ្នាំ​១៩៣៦ លោក​ខុន​រ៉ាត ហ្សូ​ស ជនជាតិ​អា​ល្លឺ​ម៉​ង់ បាន​បង្កើត​កុំព្យូទ័រ​ដែល​ផ្ទុក​កម្មវិធី​នានា (​កុំព្យូទ័រ​សម័យ​ទំនើប​) ។
ក្នុង​ឆ្នាំ​១៩៣៧ លោក​ច​ន អា​តា​ណា​ស៊ុ​ហ្វ សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Lowa State College និង​សហការី​របស់​គាត់​ឈ្មោះ​គ្លី​ហ្វ​ត បែ​៊​រី បង្កើត​កុំព្យូទ័រ​អេ​ឡិច​ត្រូ​និក​ដែល​មាន​រូបរាង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។
លោក​ឆា​ឡេ​ស កើត​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​១៧៩១ និង​ស្លាប់​នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​១៨៧១ ក្នុង​វ័យ​៧៩​ឆ្នាំ ដោយសារ​ជំងឺ​តម្រងនោម និង​គីស ។
សព​របស់​លោក​ឆា​ឡេ​ស ត្រូវ​គេ​បញ្ចុះ​នៅ​កន្លែង​ប​ញ្ជុះ​សព Kensal Green Cemetery នា​ភាគ​ខាងលិច​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​។ ចំណែក​ខួរក្បាល​របស់​លោក​ឆា​ឡេ​ស ត្រូវ​គេ​ដាក់​បង្ហាញ​ក្នុង​សារមន្ទី The Science Museum ៕