ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹងនៅ​ផ្លូវ​បែកជា៤​ របួស​ធ្ងន់២នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូពីរ​គ្រេឿងបុក​គ្នានៅ​ផ្លូវបែកជា​បួនបណ្តាល​ឲ្យបុរស​ពីរនាក់​រងរបួស​ធ្ងន់ ​ដែលហេតុការ​ណ៍​នេះបាន​កើតឡើងកាល​ពីម៉ោងជិត១១យប់ ​ថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ២០១៤ ​នៅតាម​ផ្លូវលេខ១៨២ កែងផ្លូវលេខ​២៦៥​ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់៣ ​ខណ្ឌទួលគោក ។

ប្រភព​ព័​ត៌មាននៅ​កន្លែង​កើតហេតុ​បានឲ្យដឹង​ថា ​មុនពេលកើ​តហេតុ​គេឃើញ​​យុវជនម្នាក់បើក​ម៉ូតូ​ម៉ាកហុងដា​ឌ្រីម​​សេ១២៥ ស៊េរីឆ្នាំ២០១១​ ពាក់ស្លាក​លេខតាកែវ1​F.1393 ​បើកតាម​ផ្លូវលេខ​១៨២ ​ក្នុងទិស​ដៅពី​កើតទៅ​លិច ​ចំណែក​ភាគីម្ខាង​ទៀត​បើក​ម៉ូតូម៉ាក​ហុង​ដាស្គូ​​​ពី ពាក់ស្លាកលេខ​ភ្នំពេញ​1AS.8209 ​បើក​តាមផ្លូវលេខ​២៦៥ ក្នុងទិ​សដៅ​ពីជើង​ទៅត្បូង​ ខណៈ​មកដ​ល់ចំណុច​កើតហេតុ​ម៉ូតូទាំងពី​រ​គ្រេឿង​បាន​បុកគ្នា​ពេញទំ​ហឹង បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូស្គូពី​សន្លប់​ស្តូកស្តឹង​​នៅកន្លែងកើតហេតុ​ ចំណែក​អ្នកបើក​ម៉ូតូសេ១​២៥ ​បានរងរ​បួស​បែកមុខ​ហូរឈាម​ស្រោចខ្លួន។  

ក្រោយពេល​កើតហេតុជនរ​ងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកទៅសង្គ្រោះ​នៅគ្លីនិក​ឃឹមរ៉ានី ​រីឯជន​រង​គ្រោះ​ម្នាក់ទៀត​មិនបា​​នឡើងរថយន្តសង្គ្រោះ​នោះទេ​ បានបើ​កម៉ូតូរ​បស់មិត្ត​ភក្តិចេញពី​កន្លែង​កើតហេតុ​បាន​បន្តិចបានដួល​ម៉ូតូម្តង​ទៀងបណ្តាល​ឲ្យរងរបួស​ហូរឈាម​តាមត្រ​ចៀក​បន្ថែមទៀត ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅសង្គ្រោះ​នៅ​គ្លីនិក​ឃឹមរ៉ានី ។ ​ម៉ូតូទាំងពីរ​​គ្រេឿងត្រូវបានសមត្ថកិច្ចជំ​នាញច​រាចរវាស់​វែងយក​ទៅរក្សាទុក​នៅអធិការដ្ឋានន​គរបាល​ខណ្ឌទួល​គោករង​ចាំដោះ​​ស្រាយគ្នាជា​ក្រោយ។