ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរមួយ​ក្រុមប្លន់​​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច​ជិះ​គេច​ខ្លួន​ជួបនឹង​សមត្ថ​កិច្ច​ផ្តួល​ម៉ូតូ​ចោល​ប្លោះ​របងចូល​​សាលា​រៀនគេចខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ និស្សិតម្នាក់​បើក​ម៉ូតូ​ជូន​មិត្ត​ភក្តិត្រ​ឡប់​ទៅ​ផ្ទះ​ត្រូវ​ក្រុម​ចោរ​ប្រដាប់អាវុធមួយ​ក្រុម​​មាន​គ្នា​៣​នាក់បាន​មក​​ស្ទាក់ផ្លូវ​ភ្ជង់​ប្លន់យក​ម៉ូតូ​បាន​សម្រេច​ ហើយ​ជិះ​គេច​ខ្លួន​ទៅ​ជួប​ប្រទះ​និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ដែល​កំពុង​ត្រួត​អាវុធ​ជាតិផ្ទុះ​ ពេលនោះ​ក្រុម​ចោរ​ភ័យ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​ធ្វើ​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​

រាជ​ធានី​ភ្នំ​ពេញ ៖ និស្សិតម្នាក់​បើក​ម៉ូតូ​ជូន​មិត្ត​ភក្តិត្រ​ឡប់​ទៅ​ផ្ទះ​ត្រូវ​ក្រុម​ចោរ​ប្រដាប់អាវុធមួយ​ក្រុម​​មាន​គ្នា​៣​នាក់បាន​មក​​ស្ទាក់ផ្លូវ​ភ្ជង់​ប្លន់យក​ម៉ូតូ​បាន​សម្រេច​ ហើយ​ជិះ​គេច​ខ្លួន​ទៅ​ជួប​ប្រទះ​និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ដែល​កំពុង​ត្រួត​អាវុធ​ជាតិផ្ទុះ​ ពេលនោះ​ក្រុម​ចោរ​ភ័យ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​ធ្វើ​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​យក​ម៉ូតូ​របស់​របស់​ជន​រង​គ្រោះ​បាន​មក​វិញ​តែជន​រង​គ្រោះ​បាន​ប្លោះ​របង​សាលា​រៀន​គេច​ខ្លួន​បាត់​។​

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ម៉ោង​២ និង​២០នាទី​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១​ធ្នូ ២០១៤ នៅ​ចំណុច​នៅ​ទល់​មុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អា​គ្នេយ៍​ តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ីត ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់ទឹក​ថ្លា  ខណ្ឌ​សែន​សុខ ។ ជនរង​គ្រោះ​ឈ្មោះ លី សុគន្ធារ៉ា ភេទ​ប្រុស​ អាយុ២៣ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី២ ជំនាញ​ព័ត៌មាន​វិទ្យា ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ព៌ណ៌ខ្មៅ​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BY-2881 ។

ប្រ​ភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​យុវជន​រង​គ្រោះ​បាន​បើក​ម៉ូតូហុង​ដា​ឌ្រីម​សេ១២៥ ព៌ណ៌ខ្មៅ​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BY-2881 ចេញ​ពី​កម្ម​វិធី​ជប់លាង​នៅ​ច្បារ​អំពៅ​ ដោយបើក​​ម៉ូតូ​ជូន​មិត្ត​ភក្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌ​សែន​សុខ ។ ខណៈពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏បាន​ជួប​ប្រ​ទះ​និង​ក្រុម​ចោរ​មួយ​ក្រុម​មក​ស្ទាក់ផ្លូវ​បុរស​រង​គ្រោះ និង មិត្ត​ភក្តិ​ភ្ជង់​ប្លន់យក​ម៉ូតូ​ហុង​ដា​ឌ្រីម​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​គេច​ខ្លួន​តែ​សំណាង​អាក្រក់ ក្រុម​ចោរ​ជិះ​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ជួប​ប្រទះ​និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ កំពុង​បើក​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិផ្ទុះ ឃើញ​ដូច​នេះ​​​ក្រុម​ចោរ​ភ័យ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​ធ្វើ​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយក្រុមចោរ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា ។ ដោយ​សារ​តែ​ក្រុម​ចោរ​ភ័យ​ខ្លាច​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​នោះ ក្រុមចោរ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បើក​គេច​ខ្លួន​ក៏ជ្រុល​ទៅ​បុក​របង​សាលា​ម៉ាយ៉ាឌីកូ បណ្តាល​ឱ្យ​ម៉ូតូ​ខូច​ខាត​មួយ​កំណាត់មុខ ហើយ​ក្រុម​ចោរ​បាន​រត់ឡើង​ប្លោះ​របង​ចូល​ក្នុង​សាលា​​ម៉ាយ៉ាឌីកូនោះ​ដើម្បី​គេចខ្លួនពី​សមត្ថ​កិច្ច​កិច្ច​។

ក្រោយពេលកើត​ហេតុ​​សមត្ថកិច្ច​បាន​យក​​​ម៉ូតូ​ជ​រង​គ្រោះ​ត្រឡប់មក​វិញ​បាន​ និងបាន​ធ្វើការឡោម​ព័ទ្ធ​ចាប់ខ្លួន​ជន​សង្ស័យ​រហួត​មក​ដល់​វេលា​ម៉ោង​៣​និង៣០នាទីទៀប​ភ្លឺនេះ​មិន​ទាន់ចាប់បាន​ក្រុមចោរ​នៅ​ឡើយ​ទេ ។