ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ច្រៀង​ខារ៉ាអូរ​ខេបើកម៉ូតូ​ទៅ​បុក​រង្វង់មូល​សង់​ថ្មី​របួស​ធ្ងន់៣នាក់ នៅ​ក្រុង​ច្បារមន​

9 ឆ្នាំ មុន

ខេត្ត​កំ​ពង់ស្ពឺ ៖ បុរស​៣​នាក់​ចេញ​ផឹក​ស៊ី​នៅ​ហាង​ខារ៉ា​អូខេ​ត បើក​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ ហើយ​បានបើក​ទៅ​បុក​រង្វង់មូល​សង់​ថ្មី​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​៣​នាក់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី យប់ ថ្ងៃ​ទី​២០​​ ធ្នូ ២០១៤ នៅ​ចំណុច​រង្វង់មូល​សង់ថ្មី ស្ថិត​ក្នុង

ខេត្ត​កំ​ពង់ស្ពឺ ៖ បុរស​៣​នាក់​ចេញ​ផឹក​ស៊ី​នៅ​ហាង​ខារ៉ា​អូខេ​ បើក​​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ ហើយ​បានបើក​ទៅ​បុក​រង្វង់មូល​សង់​ថ្មី​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​៣​នាក់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី យប់ ថ្ងៃ​ទី​២០​​ ធ្នូ ២០១៤ នៅ​ចំណុច​រង្វង់មូល​សង់ថ្មី ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារ​មន ខេត្ត​កំពង់ស្ពឺ ។​

បុរស​រង​គ្រោះ​ទី១.ឈ្មោះ វ៉ែន ចាន់ទី អាយុ២៧ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ក្រសាំង ឃុំ ព្រៃ​ក្រសាំង ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ,​ជន​រង​គ្រោះ​ទី២. ឈ្មោះ  ញឹង ចាន់ ថន អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​រការ ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ។ ចំណែក​បុរស​រង​គ្រោះ​ទី៣.មិន​ស្គាល់អត្ត​សញ្ញាណ​ ជា​អ្នក​បើក​ម៉ូតូ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា នៅ​​មុនពេល​កើត​ហេតុ​បុរស​រង​គ្រោះ​ទាំង​បី​នាក់​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ី​និង​​ច្រៀង​ខារ៉ា​អូខេ ព្រោះទើប​តែបើក​លុយ​ថ្មីៗ ។ បន្ទាប់ពី​ផឹកស្រវឹង​ហើយ បុរស​រង​គ្រោះ​ទាំ​ង​៣​នាក់ បាន​ចេញ​ពី​ហាង​ខារ៉ា​អូខេ​ ដោយ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥​ពណ៌ខ្មៅ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​កំពង់ស្ពឺ 1C-9481 បើក​ឌុប​គ្នា​ត្រឡប់ទៅ​ផ្ទះ​វិញ​ទាំង​ស្ថាន​ភាព​ស្រវឹង ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​មុខ​សាលា​ខេត្ត ក្នុង​ទិសដៅ​ពី​ត្បូង​ទៅជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​​ក៏បាន​បើក​ទៅ​បុក​រង្វង់មូល​សង់ថ្មី រង​របួស​ធ្ងន់​ទាំង​៣​នាក់ ។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង៣​នាក់ត្រូវ​បាន​រថយន្ត​សាមុយ​របស់មន្ទីរ​ពេទ្យ​ឯក​ជន​មក​ទទួល​យក​ទៅ​សង្រ្គោះ។