ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកដី​​បើក​បុក​និង​កិន​បុរស​ម្នាក់​ស្លា.ប់​យ៉ាង​អាណោច​អា​ធ​ម័

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ជញ្ជូន​អាចម៍ដី​បើក​បុក កិន​បុរស​ម្នាក់​ស្លា.ប់​យ៉ាង​អាណោច​អា​ធ​ម័នៅ​នឹង​កន្លែង​កើតហេតុ ​កាលពី​វេលា​ម៉ោង​៥ ​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ធ្នូ ២០១៤

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ជញ្ជូន​អាចម៍ដី​បើក​បុក កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័នៅ​នឹង​កន្លែង​កើតហេតុ ​កាលពី​វេលា​ម៉ោង​៥ ​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ធ្នូ ២០១៤ នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ជាប់​ព្រំប្រទល់​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត និងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យឺ​ឌុ​ប​ដឹក​អាចម៍ដី​មួយគ្រឿង​ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ រី​ នៅ​មណ្ឌល៦​ ​ បាន​បើកបរ​ដោយ​ល្បឿន​លឿន​ ដោយ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​បន្តិច​សោះ ហើយ​បាន​ចេញពី​ផ្លូវលំ​មួយ​កន្លែង​ក្នុងភូមិ​មិត្តភាព ពី​ទិស​កើតទៅ​ជើង ឡើង​មក​ផ្លូវលំធំមួយ​កន្លែងទៀត កែង​ជាប់​ទៅ​ និង​ភូមិ​ទួល​ពង្រ ក៏​ស្រាប់តែ​វាក់​អឺនិង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ព​ណ៌ខ្មៅ​មួយ​គ្រឿង​ ជិះ​តែ​ម្នាក់ឯង ក៍​បុក​និង​កិន​បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

សាក្សី​បន្ត​ថា បុរស​ដែល​ស្លាប់​មានឈ្មោះ​ ឡុ​ង អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល។

សូម​បញ្ជាក់​ថា នៅ​ក្នុងភូមិ​កើតហេតុ​គេ​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​រថយន្ត​ដឹក​អាចម៍ដី​ជា​ច្រើន បាន​ធ្វើអាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ។ ​ហើយ​ចំពោះ​តៃកុងរថយន្ត​ដឹក​អាចម៍ដី​ទាំងនោះ​ បាន​បើកបរ​ដោយ​គ្មាន​សុ​ជីវ​ធ​ម៍​ទេ គឺបើក​បរដោយ​ល្បឿន​លឿន​ បង្ហុយដីយ៉ាង​ទ្រលោម ​ជះ​មក​លើ​អ្នក​ធ្វើ​ដំណើរ រួម​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​ផង​ដែរ ។

គួ​រំលឹក​ថា ចំពោះ​រថយន្ត​ក្រុមហ៊ុន​ដឹក​អាចម៍ដី​ធ្វើ​អាជីវកម្ម​ទាំងនោះ​កន្លង​មក​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​ដែលរស់​សងខាង​ផ្លូវ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ឃាត់​រថយន្ត​ដឹក​អាចម៍ដី​ទាំងនោះ​ឱ្យ​ឈប់​ដើម្បី​ឱ្យ​អស់លោក​អាជ្ញាធរ មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ពី​បញ្ហា​សុខភាព​របស់​ពួក​គាត់ ដោយ​បាន​សំណូមពរ​ ឱ្យ​ខាង​ក្រុមហ៊ុនជា​ម្ចាស់​រថយន្ត ​ជួយ​ចាក់ទឹក​ក្នុង​១​ថ្ងៃ​២​ដង​ គឺ​ពេល​ព្រឹក និងពេល​ល្ងាច​ផង​ដែរ ។ ប៉ុន្តែ​ការ​សំណូមពររបស់ ពួក​គាត់​ជា​ពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​យកចិត្តទុកដាក់​ទៅ​តាម​ការ​សន្យា​ឡើយ ។

ជា​ចុងបញ្ចប់​ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឱ្យ​លោក​ ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ក៏ដូច​ជា​លោក គោ ស៊ុំ​សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ ​មេត្តា​ជួយ​យកចិត្តទុកដាក់​ គិតគូរ​ពី​បញ្ហា​សុខភាព ​របស់ពួក​គាត់​ទៅ​ថ្ងៃ​អនាគត​ផង​ទាន​ ។