ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​វៀតណាម​​២នាក់ប្រើល្បិច​​​បន្លំយក​លុយ​ពីអាជីវករជិះរត់ សមត្ថកិច្ច​​ក្របួច​ជាប់​​​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖​ ស្ត្រី​​ម្នាក់​​ឈ្មោះ​​គង់ ស្រី​ម៉ៅ ​អាយុ​៥១​ឆ្នាំ ស្ថិត​នៅ​ភូមិ​ចំការ​គរ​ ឃុំ​ដារ​ ស្រុក​មេមត់ ​បាន​​ភ្លាត់ស្នៀត​​ត្រូវ​​ចោរ​​យួន​២​នាក់ ​មក​បន្លំ​​លួច​យក​​លុយ​​អស់​ចំនួន​​ជាង​១០​លាន​រៀល

ខេត្ត​ត្បូងឃ្មុំ ​៖​ ស្ត្រី​​ម្នាក់​​ឈ្មោះ​​គង់ ស្រី​ម៉ៅ ​អាយុ​៥១​ឆ្នាំ ស្ថិត​នៅ​ភូមិ​ចំការ​គរ​ ឃុំ​ដារ​ ស្រុក​មេមត់ ​បាន​​ភ្លាត់ស្នៀត​​ត្រូវ​​ចោរ​​យួន​២​នាក់ ​មក​បន្លំ​​លួច​យក​​លុយ​​អស់​ចំនួន​​ជាង​១០​លាន​រៀល ដែល​ហេតុ​ការ​ណ៍នេះ​កើតឡើងកាលពី​វេលា​ម៉ោង០៣​រសៀល​ថ្ងៃ​ទី​១៩​ ២០១៤ រួច​ពួកជន​សង្ស័យ​​នាំ​គ្នា​ជិះ​​ម៉ូតូ​វ៉េវ​១​គ្រឿង​ព្យាយាមគេចខ្លួន ​តែ​ត្រូវកម្លាំងសមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ជួយ​ដេញ​តាម​​ប៉ផាប់ចាប់ប៉ភីង​​​បានទាំង​២​នាក់ ដោយ​ដកហូត​ប្រាក់​គ្រប់​ចំនួនប្រគល់​ឱ្យ​​ម្ចាស់​ដើម​វិញ ​។

​ប្រភព​បាន​ឱ្យ​​ដឹង​​ថា ​ជនសង្ស័យ​​ដែល​​​សមត្ថកិច្ច​ឃាត់ខ្លួន​ ១-​ឈ្មោះ​ផា​ម វ៉ា​ន់​ដុ​ង ភេទ​​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ប​ណ្តោះ​អាសន្ន​ផ្ទះសំណាក់​អូរ​​ឡាំ​​ពិ​ក​ រាជធានី​ភ្នំពេញ ២-​ឈ្មោះ​ជា សុខ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​និ​រោ​ធន៍ ខណ្ឌ​ច្បារ​​អំពៅ ​រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​ម៉ូតូ​វ៉េវ​១​គ្រឿង ដែលជា​មធ្យោបាយ​​ជិះ​ប្រ​ព្រឹត្តបទ​ល្មើស

​ប្រភព​បន្ត​​ថា ដំបូង​ជន​សង្ស័យទាំង​២​នាក់​នោះ​ បាន​យក​លុយ​ចំនួន​២.៤០០​ដុល្លារ​ទៅ​ដូរ​យក​លុយ​ខ្មែរ ​ហើយ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ហុចលុយ​ខ្មែរ​ចំនួន​១០​លាន និង​៤​ម៉ឺន​រៀល ឱ្យ​ទៅ​ជនជាតិ​វៀតណាម​នោះ ហើយ​បែរជា​ឈ្មោះ​សុខ ​រ៉ា បាន​​និយាយ​ថា ​លុយ​របស់​គេ​​ចំនួន​២.៥០០​ដុល្លារ​ទៅ​វិញ​ ។ រួច​ស្ត្រី​ឈ្មោះ​ស្រី​ម៉ៅ ឱ្យ​លុយ​ទៅ​ជន​ទាំង​២នាក់​រាប់​ឡើង​ម្តងទៀត តែ​ដោយសារ​ឃើញ​ឱ​កាស​ហុចឱ្យ ទើប​ក្រុម​កំហូច​វៀតណាម​ប្រញាប់​​ឡើងជិះ​ម៉ូតូ​រត់គេច​ខ្លួន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចតែម្តង ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព