ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​អាយុ​៨​ឆ្នាំ​ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ​​ត្រូវ​រថយន្ត​លុ​ច​ស៊ី​សបុក​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រួ​វ​បាន​រថយន្ត​លុ​ច​ស៊ី​ស​មួយគ្រឿង​បុក​ស្លា.ប់​ទាំង​វ័យក្មេង​ គ្រា​ដែល​នាង​ទើបតែ​ចេញពី​សាលារៀន​ឆ្លងផ្លូវ​ដើរ​សំដៅ​មក​ផ្ទះ ។ ​ហេតុ​ការ​ណ៏​នេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​១១ ​និង​១៥​នាទី​​ថ្ងៃត្រង់

ខេត្តកំពង់ឆ្នាំង​ ៖ ​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រួ​វ​បាន​រថយន្ត​លុ​ច​ស៊ី​ស​មួយគ្រឿង​បុក​ស្លាប់​ទាំង​វ័យក្មេង​ គ្រា​ដែល​នាង​ទើបតែ​ចេញពី​សាលារៀន​ឆ្លងផ្លូវ​ដើរ​សំដៅ​មក​ផ្ទះ ។ ​ហេតុ​ការ​ណ៏​នេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​១១ ​និង​១៥​នាទី​​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។

​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ខាងលើ​បានអោយ​ដឹង​ថា ​​កុមារី​រងគ្រោះ​មានឈ្មោះ ហេង ស្រី​ថា អាយុ​៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​២ មាន​ម្តាយ​ឈ្មោះ គង់ ច​នី្ន អាយុ​២៧​ឆ្នាំ ឪពុក​ឈ្មោះ ឈឿ​ង ភឹ​ម អាយុ​២៨​ឆ្នាំ មានកូន​៣​នាក់ ស្រី​២​នាក់ កុមារី​ដែល​ស្លាប់​ជា​កូនច្បង​ ។​ ​គ្រួសារមួយ​នេះ មានមុខរ​បរជា​កម្មករ​បំរើ​ការ​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ​កុមារី​រង​គ្រោះ​បាន​ចេញពី​សាលារៀន​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ពេលនាង​កំពុង​ដើរ​ឆ្លង ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស XR 330 ព​ណ៏​ស្ករ គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង បាន​មក​បុក​កុមារី​រង​គ្រោះ​ពេញទំហឹង ប៉ើង​ខ្ទាត​ចំងាយ​២០​ម៉ែត្រ បាក់​.ក​ស្លាប់ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ​ដោយឡែក​រថយន្ត​បាន​ឈប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើករថយន្ត បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​អ្នក​រួម​ដំណើរ​២​ទៅ​៣​នាក់​នៅ​ក្នុង​រថយន្ត​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព