ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​កំពង់ឆ្នាំង ៖ ចាំ​ចាប់​​អ្នក​យក​សំរាមចោល​​ពាសវាលពាស​កាល ដើម្បីធ្វើការផាកពិន័យ

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​លោក​ឈួ​រ ច័ន្ទ​​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​​ធ្លាប់​បាន​​ឡើង​ថា ​​បញ្ហា​​សំរាម ​គឺ​ជា​រឿង​ឈឺ​ក្បាល​​ខ្លាំង​ណាស់ ដែល​អាជ្ញាធរ​​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ ត្រូវ​តែ​ចាត់វិធាន​ការដោះ​ស្រាយ​ និង​ទប់ស្កាត់​ឱ្យបាន​​ក្តី

ខេត្ត​កំពង់ឆ្នាំង ៖ ​លោក​ឈួ​រ ច័ន្ទ​​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​​ធ្លាប់​បាន​​ឡើង​ថា ​​បញ្ហា​​សំរាម ​គឺ​ជា​រឿង​ឈឺ​ក្បាល​​ខ្លាំង​ណាស់ ដែល​អាជ្ញាធរ​​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ ត្រូវ​តែ​ចាត់វិធាន​ការដោះ​ស្រាយ​ និង​ទប់ស្កាត់​ឱ្យបាន​​ក្តី ក៏​បញ្ហាសំរាម​នៅ​តែ​មានការ​លួច​ដឹ​ក​យក​​​បោះចោល​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ចុង ក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដដែល ។

លោក​អភិបាលខេត្ត​​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ​ប្រជាពលរដ្ឋ​ខ្លះ​​មិន​ហ៊ាន​ចំណាយ​លុយ​​បង់ថ្លៃសេវា​ដឹក​សំរាមឱ្យ​​ក្រុមហ៊ុន​ប្រមូល​សំរាម​ទេ ដោយក្នុង​១​ខែ​ពី​៥​ពាន់​ ​​ទៅ​​១​ម៉ឺន​រៀល​នោះ​​ ប៉ុន្តែ​នៅ​ពេល​យប់​ស្ងាត់​ ពួក​គាត់​បាន​លួច​ដឹក​សំរាម​ក្នុងផ្ទះ​​ច្រក​តាម​ស្បោង​ដឹក​យក​ទៅ​ចោល​នៅ​តាម​កន្លែង​​ផ្សេង​ៗ ​ដូច​ជា​កន្លែង​ចុង​ភូមិ​ម៉ុង​បារាំង​នេះ​ជាដើម ​។ ​

បញ្ហា​នេះ​ ដើម្បី​កុំឱ្យ​មានការ​លួច​យក​សំរាម​មក​​បោះ​ចោល​យ៉ាង​អនាធិបតេយ្យ​​ដូច​ខាងលើ​នេះ​ អាជ្ញាធរ​សង្កាត់​គួរ​តែ​ចាត់វិធានការ​​ឱ្យ​​សមត្ថកិច្ច​ក្នុង​​មូលដ្ឋាន ឬ​ប្រជា​ការពារ​ភូមិ-ឃុំ​ឃ្លាំមើល ចាំ​ចាប់​អ្នក​យក​សំរាម​នៅ​តាម​ផ្ទះ​ទៅ​បោះចោល​ ដើម្បី​ធ្វើការ​ផាកពិន័យ ​ឬ​ឱ្យ​ប្រមូល​សំរាម ​ដែល​ពួក​គាត់​ធ្លាប់​យក​មក​បោះចោល​កន្លង​​មក យក​ទៅ​ជីក​កប់​ចោលក​ន្លែង​ណាមួយ​ ទើបរាងចាល​ និង​ទើប​ជា​ការ​ត្រឹម​ត្រូវ ​។ ​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព