ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជអាជ្ញា​រង​ខេត្ត​កំពង់ធំ ​ចុះបង្ក្រាប​ការ​ជីក​ដី​មាត់​ស្ទឹង​​​សែន​​ដោយខុសច្បាប់​

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​​ព្រះរាជអាជ្ញា​រង​​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅបង្ក្រាបបុរស​២នាក់​​បានយកគ្រឿងចក្រ​២​គ្រឿង​​ទៅ​​ជីក​កកាយ​ដី​ចំណី​មាត់​ស្ទឹង​សែន​ដាក់​ក្នុង​រថយន្ត​កូរ៉េ​​​១​គ្រឿង

ខេត្តកំពង់ធំ ៖ លោក​​ព្រះរាជអាជ្ញា​រង​​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅបង្ក្រាបបុរស​២នាក់​​បានយកគ្រឿងចក្រ​២​គ្រឿង​​ទៅ​​ជីក​កកាយ​ដី​ចំណី​មាត់​ស្ទឹង​សែន​ដាក់​ក្នុង​រថយន្ត​កូរ៉េ​​​១​គ្រឿង​ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​ធ្នូ ​២០១៤​ ស្ថិត​​​ក្នុង​ភូមិប​ល្ល័​ង្គ​​ខាង​កើត សង្កាត់​​ដំរី​ជាន់​​ខ្លា ក្រុង​ស្ទឹង​សែន ។

​ប្រភពបានឱ្យដឹងថា ម្ចាស់​ទាំង២​នាក់ដែលបានឃាត់ខ្លួន ​១​​-ឈ្មោះម៉ុ​ក វី ​​អាយុ៣១​ឆ្នាំ និង​​២-​​ឈ្មោះ​ធន់ សា​ម៉ី​ឌី​ ​អាយុ​៣២​ឆ្នាំ ​​ទាំង​២ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​​ ។

ប្រភពបន្តថា ​​បុរសទាំង២នាក់បាន​​សារភាព​ថា​ ​រូប​ខ្លូ​ន​មាន​តែ​​លិខិត​អនុញ្ញាត​ចាស់​តាំងពី​ឆ្នាំ​២០១៣​​មក​ម្ល៉េះ ចេញដោយ​លោក​ខែ​ត ផា អភិបាលរង​ក្រុងឱ្យ​ជីក​ ​ដោយ​គ្រឿងចក្រ​នៅ​ចំណុចល​ង្គ័​ល្ល​ខាងលិច​នោះ​ទេ ហើយ​ឆ្នាំ​២០១៤​នេះ​ ខ្លួន​មិន​បាន​ធ្វើ​លិខិត​ថ្មី​នោះ​ដែរ​គឺ​ប្រើ​របស់​ចាស់​ដដែល ​ដោយ​មក​ជីក​នៅ​ខាងលើ ទើបតែ​​​ចំនួន​៥រថយន្ត ​។

​ចំណែក​ឈ្មោះ​ម៉ុ​ក វី វិញ​នោះ​ បាន​សារភាព​ថា​ខ្លូ​នក៏​មាន​តែ​លិខិត​ចាស់​ដូច​គ្នា ​ដោយ​សុំ​ជីកដី​ចំណី​ស្ទឹង​ធ្វើ​អាជីវកម្ម​​ដោយ​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​​​រហូត​មក​ដល់​ពេល​នេះ ​ប្រើ​គ្រឿងចក្រ ​ក៏​ខ្លួន​មិន​បាន​សុំ​ច្បាប់​អនញ្ញា​ត់​ថ្មី​នោះ​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព