ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះម៉ូតូ​ទៅ​បុករ៉ឺម៉ក​​ស្លា.ប់​ ខណៈ​សល់១ខែ​ទៀត​ចូលរោងកា​រ​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់ដែលគេ​ដឹងថា ​សល់១ខែទៀតប៉ុណ្ណោះចូលរោង​ការហើយ​​ បានជិះម៉ូតូ​​ដែល​មាន​ល្បឿន​យ៉ាង​លឿន​ទៅបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូយ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ប្រកាច់​ស្លា.ប់​ភ្លាមៗ​នៅនិងកន្លែង

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់ដែលគេ​ដឹងថា ​សល់១ខែទៀតប៉ុណ្ណោះចូលរោង​ការហើយ​​ បានជិះម៉ូតូ​​ដែល​មាន​ល្បឿន​យ៉ាង​លឿន​ទៅបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូយ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅនិងកន្លែង កាលពីវេលាម៉ោង​០៧ និង​៣០នាទី​យប់​ថ្ងៃទី១៩ ធ្នូ ២០១៤ ស្ថិត​នៅ​ផ្លូវជាតិលេខ៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៨-៣៩ ក្នុងភូមិ​អន្លង់គង់ ឃុំត្រពាំង​គង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភព​បានឱ្យ​ដឹងថា ជន​រងគ្រោះ​ឈ្មោះ​ផល ទិត្យ អាយុ​២៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​សៅកែ ឃុំ​រលាំងចក ស្រុក​សំរោងទង ។ ចំណែក​​ភាគី​ខាង​រ៉ឺម៉កម៉ូតូ​បាន​បើក​រត់បាត់ស្រមោល ។

ប្រភពបន្តថា ​ក្រោយពេល​កើតហេតុ សាកសព​ត្រូវបានក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព