ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆាប​ឆេះមួយប្រាវ​ទីតាំង​លីងកាហ្វេ​មួយ​​កន្លែង បង្កការភ្ញាក់​​ផ្អើល​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឆេះដីឡូត៍ដែល​ជា​កន្លែងលីងកាហ្វេ​មួយ​​កន្លែង បង្ក​ឱ្យ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ឡើង​ ធ្វើ​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​​​កាលពីវេលាម៉ោង​០៩ព្រឹក​ថ្ងៃទី​២០

រាជធានីភ្នំពេញ ៖ ឆេះដីឡូត៍ដែល​ជា​កន្លែងលីងកាហ្វេ​មួយ​​កន្លែង បង្ក​ឱ្យ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ឡើង​ ធ្វើ​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​​​កាលពីវេលាម៉ោង​០៩ព្រឹក​ថ្ងៃទី​២០ ធ្នូ ២០១៤ ស្ថិតនៅ​ភូមិ​ព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារ​អំពៅ​១។

តាម​សាក្សី​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែង​ចេញ​មកក្រៅ ប៉ុន្តែ​ប្រជាពលរដ្ឋ​​មិន​សូវ​ជា​ចាប់​អារម្មណ៍​ចំពោះ​ផ្សែង​ដែលហុយ​ចេញ ព្រោះ​​ទីតាំង​ខាងលើ ជា​កន្លែង​លីងកាហ្វេ ។ លុះ​មួយសន្ទុះ ស្រាប់តែ​មាន​ផ្សែង​ឡើង​ទៅ​លើ​កាន់​តែ​ខ្មួលខ្មាញ់​យ៉ាងសន្ធោ​សន្ធៅ ដែល​ម្ចាស់​ទីតាំង​បាន​រត់​ចេញ​មក​ខាងក្រៅ​ស្រែក​ប្រាប់​ឱ្យគេឯង​ជួយ​ និង​អាជ្ញាធរ​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ ។

ប្រភព​បន្តថា ក្នុង​នោះដែរ មានរថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​បានទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ដែរ ប៉ុន្តែ​មិន​បាន​​ធ្វើការ​បាញ់ពន្លត់​ទេ ព្រោះត្រូវប្រជាពលរដ្ឋ​​ ក៏ដូចជា​ម្ចាស់ទីតាំង​បាន​អន្តរាគមន៍​យកបំពង់ពន្លត់​អគ្គិភ័យ​បាញ់​រលត់​បាត់ទៅហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព