ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​រឿង​រាត្រី​ទឹក​ខ្មេះ​ទារ​បណ្ណា​ការ​វិញ​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រឿងរ៉ាវ​គួរ​ឱ្យ​ជក់ចិត្ត​ដិតដាម​ក្នុង​អារម្មណ៍​មួយ​សម្រាប់​អ្នក​អាន​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​ការ​ទារ​បណ្ណាការ​តម្លៃ​២.៥០០​ដុល្លារ​វិញ ពី​គ្រួសារ​ខាង​ស្រី បន្ទាប់​ពី​រៀប​ការ​ហើយ​នាង​មិន​រួមដំណេក​ជាមួយ ។

ខេត្តកណ្តាល ៖ រឿងរ៉ាវ​គួរ​ឱ្យ​ជក់ចិត្ត​ដិតដាម​ក្នុង​អារម្មណ៍​មួយ​សម្រាប់​អ្នក​អាន​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​ការ​ទារ​បណ្ណាការ​តម្លៃ​២.៥០០​ដុល្លារ​វិញ ពី​គ្រួសារ​ខាង​ស្រី បន្ទាប់​ពី​រៀប​ការ​ហើយ​នាង​មិន​រួមដំណេក​ជាមួយ ។ អ្វី​ដែល​ត្រូវ​បាន​មើលឃើញ​ថា ជា​រឿង​«​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​» ឬ​អាច​ថា រឿង​ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច ដោយសារ​បុរស​ចំណាស់​ជា​កូន​ក​ម្លោះ​ពិការ​ជើង​ម្ខាង បាន​ត្រឹម​សុបិន​ក្រោយ​ថ្ងៃ​រៀប​ការ ព្រោះតែ​ក​ន្និ​ថា​មិន​ស្ម័គ្រ ជំពាក់ចិត្ត​ជាមួយ ក៏​ក្លាយទៅជា​ការ​ទារ​យក​បណ្ណាការ​វិញ ។ រឿងរ៉ាវ​ខកចិត្ត​នេះ​ក៏​បាន​ផ្ទុះ​ទ្បើ​ង​កក្រើក​ស្រុក​កៀនស្វាយ ដោយសារ​តែ​ការ​ទារ​បណ្ណាការ​ក្លាយទៅជា​ការ​ជាប់ចោទ ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ហើយ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ។

ហេតុការណ៍​ដែល​ឈាន​ដល់​ការ​ជាប់ចោទ​នេះ ដោយសារ​តែ​បុរស​ចំណាស់​ចង់បាន​ប្រពន្ធ​ក្មេង បន្ទាប់​ពី​បាន​ភ្លើង​ខៀវ​ពី​ប្រពន្ធ ដែល​មាន​ជំងឺ​មិន​អាច​កំដរ​តណ្ហា​ប្តី​បាន ក៏​រកប្រពន្ធ​ថ្មី​ឱ្យ​ប្តី​រៀប​ការ ។ ផ្ទុយ​ទៅ​វិញ ការ​ជ្រើសរើស​មិន​មើល​ប្រាណ​មិន​ត្រឹមតែ​«​ទ្បុ​ង​ចុង​» ហើយ​មតិ​ខ្លះ​និយាយ​ថា បើ​គ្រាន់តែ​កំដរ​តណ្ហា​ខ្វះ​ណាស់​ទៅ​ឬ​ស្រី​វ័យ​ប្រហែល​គ្នា ឬ​ស្ត្រី​មេម៉ាយ​ដែល​ស្ម័គ្រ​ខ្លួន​នៅ​ក្នុងភូមិ​ស្រុក​ជាមួយ​វា​ល្អ​ជាង មិន​ខុស​ពី​ពាក្យចាស់​លោក​ពោល​ថា ជួញ​ជិត​ជា​ជាង​ជួញ​ឆ្ងាយ​ឡើយ ។ ប៉ុន្តែ​បែរជា​ទៅ​ឃើញ​នៅ​ឯ​ខេត្ត​កំពត និង​ជា​ក្មេង​ស្រី​វ័យ​ក្រពុំ​ទៀត តើ​នាង​មាន​អារម្មណ៍​បែប​ណា ? ពិត​ណាស់​ដែល​នាង​និយាយ​ត្រង់​ៗ​នា​រាត្រី​ដំបូង​ថា «​ខ្ញុំ​មិន​ស្រ​ទ្បា​ញ់​ពូ​ឯង​ទេ​» គឺជា​វាចា​រាត្រី​សុបិន ដែល​នឹក​ថា​បាន​ក្រេបទឹក​ឃ្មុំ បែរ​ក្លាយទៅជា​ទឹកខ្មេះ​ទៅ​វិញ ។

ជួប​ជាមួយ​ស្ត្រី​ឈ្មោះ កែម ផួ​ន ជា​ប្រពន្ធដើម​ដែល​ស្ម័គ្រចិត្ត​រកប្រពន្ធ​ថ្មី​ឱ្យ​ប្តី​មួយទៀត ព្រោះតែ​ខ្លួនឯង​មាន​ជំងឺ បានឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា គាត់​មាន​រោគ​ស្ត្រី​រយៈពេល​ជាង​១​ឆ្នាំ​ហើយ មិន​ដែល​បាន​ដេក​ជាមួយ​ប្តី​ទេ ។ ដោយសារ​អាណិតអាសូរ​ប្តី គាត់​បាន​និយាយ​ប្រាប់​ប្តី​ថា បើ​ឯង​មើលឃើញ​ស្រី​ណា​ល្អ ចរិត​មាយា​ទ​ចេះ​ស្រ​ទ្បា​ញ់​ប្រពន្ធ​កូនក្រុម​គ្រួសារ ខ្ញុំ​សុខចិត្ត​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ប្រពៃណី ឱ្យ​តែ​គេ​ស្រ​ទ្បា​ញ់​ខ្លួនឯង​ដោយ​ស្មោះ ។ អ្នកស្រី​និយាយ​ថា មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​បុរស​ម្នាក់​ឈ្មោះ រៀប រស់ នៅ​ភូមិ​ជាមួយ​គ្នា ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ បាន​ទូរស័ព្ទ​ប្រាប់​ប្តី​គាត់​ថា មាន​ស្ត្រី​វ័យក្មេង​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ ធ្វើ​ការងារ​រោងចក្រ​ដែរ ខណៈ​ពេល​នោះ​គាត់​និង​ប្តី ក៏​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​មើល​នារី​នោះ ដល់​ផ្ទះ​ជួល​នៅ​ទួល​សង្កែ ព្រមទាំង​ជួប​ជាមួយ​បងប្អូន​នារី​នោះ​ដែរ ។ ហើយ​ខាង​ស្រី​នោះ​៧​នាក់ ក៏​បាន​មក​មើល​ផ្ទះ​គាត់​វិញ ពេល​គេ​ត្រ​ទ្ប​ប់​ទៅ​វិញ​បាន​២​ថ្ងៃ គេ​ឆ្លើយ​ថា ព្រម​លើក​កូន​ឱ្យ​ប្តី​ខ្ញុំ​ហើយ ។

អ្នកស្រី​បន្ត​ទៀត​ថា ថ្ងៃ​ចូល​ដណ្តឹង​រៀប​ការ​គាត់​ទៅ​ទាំង​ម៉ែឪ យាយ​តា បងប្អូន​សាច់ញាតិ ចំណែក​ខាង​ស្រី​នោះ ក៏​សុទ្ធតែ​បានដឹង​ថា គាត់​ជា​ប្រពន្ធដើម ។ ធ្វើ​សំបុត្រ​បញ្ជាក់ ក៏​ខ្ញុំ​ទៅ​សុំ​មេឃុំ​ធ្វើ​ឱ្យ​ដែរ ដោយ​ខាង​ស្រី​ប្រាប់​ថា យើង​ត្រូវរ៉ូវ​គ្នា​អស់ហើយ ពេល​ធ្វើ​លិខិតបញ្ជាក់​ដាក់​ថា​ពោះម៉ាយ ទើប​ខាង​គាត់​គេ​ចេញ​ច្បាប់​ឱ្យ​ការ ។ ស្រាប់តែ​ដល់​ពេល​ការ​ហើយ បែរជា​មិន​ចុះ​ដំណេក​ជាមួយ​ប្តី​គាត់ ហើយ​ប្តី​គាត់​ក៏​មិន​បង្ខំ​ដែរ​គ្រាន់តែ​និយាយ​ថា ហេតុ​អ្វី​បានជា​មិន​ដេក​ជាមួយ​គាត់ ។ ស្រី​រូប​នោះ​ឆ្លើយ​ថា អត់​ស្រ​ទ្បា​ញ់​ប្តី​គាត់​ទេ ទើប​សួរ​ថា បើ​អត់​ស្រ​ទ្បា​ញ់​ម៉េច​ក៏​ព្រម​រៀប​ការ​ជាមួយ ។

ពេល​នោះ​ប្តី​គាត់​ថា ឥ​ទ្បូ​ង​ខ្ញុំ​អត់​ទាន់​បាន​ប៉ះពាល់​ខ្លួនប្រាណ​នាង​ទេ ដូច្នេះ​ត្រូវ​សង​បណ្ណាការ​ចំនួន​២.៥០០​ដុល្លារ​មក​វិញ ។
លោក សុខ ឆាង ដែល​ជា​អតីត​យោធា​កំបុត​ជើង​ត្រឹម​ជង្គង់ និង​ជា​កូន​ក​ម្លោះ បាន​និយាយ​ប្រាប់​កោះសន្តិភាព​ម្សិលមិញ​ដោយ​គាត់​សង្ស័យ​ថា ការ​បដិសេធ​របស់​កូនក្រមុំ​ក្នុង​ថ្ងៃ​ផ្សំ​ដំណេក​ប្រហែល​មាន​អ្នក​ទី​៣​មក​ជ្រែក ចង់​ធ្វើបាប​គាត់ ។ គាត់​ថា រឿង​នេះ​អយុត្តិ​ធម៌​សម្រាប់​គាត់ ដែល​ប៉ូលិស​យុត្តិធម៌​ស្រុក​កៀនស្វាយ ចុះ​មក​សួរ​លម្អិត​រឿង​តែ​ម្ខាង ហើយ​ពេល​ហៅ​គាត់​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក មិន​មាន​ពាក្យបណ្តឹង​អ្វី​សោះ ។ ចំណែក​ខាង​ស្រី​គេចខ្លួន​បាត់​អស់ បែរជា​ដាក់បន្ទុក​មក​លើ​រូប​គាត់​វិញ គាត់​មិន​សុខចិត្ត​ទេ ។ គាត់​ថា ឥ​ទ្បូ​វ​តើ​អ្នក​ណា​ទទួលខុសត្រូវ បណ្ណាការ​គាត់ គាត់​ត្រូវការ​យក​ប្រាក់​មក​វិញ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន ព្រោះ​គាត់​ជា​ជន​ពិការ​ជើង ។

មេឃុំ​បន្ទាយដែក លោក ឃួ​ន គង់ បាន​បញ្ជាក់​ថា ដំបូង​ស្ត្រី​ឈ្មោះ កែម ផួ​ន ត្រូវជា​ប្រពន្ធដើម​ឈ្មោះ សុខ ឆាង បាន​មក​សុំ​លោក​ធ្វើ​លិខិតបញ្ជាក់​ការ​ប្រពន្ធ​ឱ្យ​ប្តី ហើយ​គាត់​មិន​ចង់​ធ្វើ​ឱ្យ​ទេ ប៉ុន្តែ​ស្ត្រី​នោះ​រៀបរាប់​ថា ខ្លួន​មាន​រោគ​ស្ត្រី​មានការ​អាណិតអាសូរ​ដល់​ប្តី បាន​អង្វរ​គាត់ ។ ដោយ​យល់​ថា មានការ​ព្រមព្រៀង​ឯកភាព​គ្នា​ហើយ ទើប​គាត់​ធ្វើ​ឱ្យ ។

ដោយ​ទ្បែ​ក លោក ងិ​ន ណិ​ន ជំទប់​ទី​១ និង​លោក ព្រើម ប៊ុ​ន​ធឿ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក ពិតជា​បាន​ទទួលស្គាល់​ថា ភាគី​ខាង​ស្រី​រៀប​ការ​រួច​មិន​ចុះ​ដំណេក និង​ពិតជា​បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​សង​បណ្ណាការ​ចំនួន​២​លើក​មែន ដោយ​ឱ្យ​ក្រុម​គ្រួសារ​ទៅ​ស្រុក​រក​ប្រាក់​មក​សង ដែល​លើក​ទី​១ ថ្ងៃ​ទី​៦ ធ្នូ មិនឃើញ​មក លើក​ទី​២ ថ្ងៃ​ទី​១០ ធ្នូ ក៏​មិនឃើញ​មក​ទៀត ទើប​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​ចេញពីផ្ទះ​គាត់​ទៅ​នៅផ្ទះ​អ្នក​ភូមិ​ក្បែរ​គ្នា ។ លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​កៀនស្វាយ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ព្យាយាម​ជួប​សូម​ការ​បំភ្លឺ​ដែរ តែ​លោក​មិន​នៅ​កន្លែង ទូរស័ព្ទ​ចូល​ប៉ុន្តែ​អត់​លើក ៕