ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោង​ សារ៉ាត់ បង្ហោះ​រូប​ភាព​ពី​កន្លែង​លាក់​ខ្លួន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បា.ញ់​សម្លា.ប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ដែល​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រកាស​ជា​ផ្លូវការ​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ជា​មេខ្លោង បន្ទាប់​ពី​ការ​ចាប់ខ្លួន​អង្គរក្ស​៤​នាក់

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ដែល​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រកាស​ជា​ផ្លូវការ​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ជា​មេខ្លោង បន្ទាប់​ពី​ការ​ចាប់ខ្លួន​អង្គរក្ស​៤​នាក់ ។ ជាមួយនឹង​ការ​គេចខ្លួន​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ រហូត​មក​ដល់​ពេល​នេះ ក៏​ជា​ការ​គេចខ្លួន​សម័យ​បច្ចេកវិទ្យា IT ដែរ មាន​ន័យ​ថា ទោះបីជា​កំពុង​លាក់ខ្លួន​ក្តី ក៏​ឧកញ៉ា ថោ​ង សា​រ៉ាត់ នៅ​តែ​ធ្វើការ​តវ៉ា​ថា​ខ្លួន​មិនមែន​ជា​ឃាតករ​សម្លាប់​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ទេ ហើយ​ក៏​មិន​ភ្លេច​ទទូច​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដល់​ខ្លួន​ដែរ ។

ពី​កន្លែង​លាក់ខ្លួន ដំបូង​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ផ្សាយ​ជា​ខ្សែអាត់​សំឡេង​ប៉ុណ្ណោះ  ប៉ុន្តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ការ​បង្ហោះ​មុខ​ពិត​របស់​ឧកញ៉ា​រូប​នេះ ក៏​បាន​បង្ហាញ​ថា​ជា​ការ​ប្រឹងប្រែង​មួយ​ដើម្បី​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ថា​ខ្លួន​ជា​មេខ្លោង​ឃាតករ​បាញ់​សម្លាប់​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ។ ក្នុង​សម្តី​អំពាវនាវ​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មុខមាត់​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​បង្កប់​នូវ​ទុក្ខសោក ដុះ​ពុកមាត់​រ៉ុយ​ៗ​ដូច​ភ្លេច​កោរ សក់​មិន​រៀបរយ ដៃ​ទាំង​២​លើក​សំពះ​រហូត​រយៈពេល​៤​នាទី ដែល​ក្នុង​ការ​ថ្លែង​នោះ​នៅ​តែ​អះអាង​ថា អង្គរក្ស​របស់​ខ្លួន​ទាំង​៤​នាក់​មិនមែន​ជា​ឃាតករ​ទេ ។ តាម​មន្ត្រី​ប៉ូលិស​ដែល​កំពុង​សកម្ម​ក្នុង​កិច្ចការ​ស្វែងរក​ចាប់ខ្លួន​នោះ បាន​និយាយ​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ គួរតែ​មក​តតាំង​នៅ​តុលាការ​វិញ ហើយ​បញ្ឈប់​ការ​គេចខ្លួន​ទៅ បើ​មិនមែន​ជា​មេខ្លោង​ឃាតករ​ទេ​នោះ ។

មុន​នេះ​មួយ​ថ្ងៃ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​បាន​គេចខ្លួន​បាត់​ជាមួយ​គ្នា នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​បាន​ដកហូត​ឯកសារ​មួយ​ចំនួន និង​សម្រេច​ប្លុំ​បេ​ផ្ទះ​នោះ​ជា​បណ្ដោះអាសន្ន ។
គណៈកម្មការ​ស្រាវជ្រាវ​នេះ​ដឹកនាំ​ដោយ​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ស្ថាប័ន​អយ្យការ និង​នគរបាល​នាយកដ្ឋាន​កណ្ដាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ព្រមទាំង​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។

គណៈកម្មការ​នេះ​បាន​ឆែកឆេរ​ផ្ទះ​លេខ​៩១៧B (​បុរី​៩៩៩) ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​ជា​ផ្ទះ​របស់​លោកស្រី​ឌួ​ង ថាវ​រី អាយុ​៣០​ឆ្នាំ ជា​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ។ ការ​ចុះ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​នេះ គឺ​ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ទៀត​សម្រាប់​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ​ក្នុង​អំពើ​ផ្ដើមគំនិត​ឃាតកម្ម​គិត​ទុកជា​មុន លើ​ជនរង​គ្រោះ​​ឧកញ៉ា​អុ​ឹ​ង ម៉េ​ង​ជឺ ។

តាម​ប្រភព​ព័ត៌មាន​ធ្លាយ​ចេញពី​គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​នោះ​បានឱ្យ​ដឹង​ថា គណៈកម្មការ​បាន​រក​ឃើញ​នៅ​ក្នុង​ទូដែក​លោកស្រី​ឌួ​ង ថាវ​រី នូវ​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ផ្ទះ និង​ដីធ្លី​ពី​ឈ្មោះ​ថោ​ង សា​រ៉ាត់ ឱ្យទៅ​លោកស្រី​ឌួ​ង ថាវ​រី ដែល​ជា​ភរិយា​ទី​៣ និង​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​នោះ ហើយ​គណៈកម្មការ​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​ទៀត​ដើម្បី​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​បន្ត ។​ក្រោយ​ពី​ការ​ឆែកឆេរ​និង​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​នោះ​ហើយ គណៈកម្មការ​បាន​ប្លុំ​បេ​បិទ​ផ្ទះ​នេះ​ជា

បណ្ដោះអាសន្ន ខណៈ​ម្ចាស់ផ្ទះ​មិននៅ ។ ជាមួយ​នេះ គណៈកម្មការ​ដែល​មាន​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ បាន​សម្រេច​បើក​ផ្ទះ​លេខ​៩២៩B (​បុរី​៩៩៩) ជា​ផ្ទះ​របស់​លោកស្រី​ទាវ ធីតា អាយុ​៣៤​ឆ្នាំ ជា​ភរិយា​ទី​២ របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​នៅ​ក្បែរ​គ្នា​នឹង​ផ្ទះ​លោកស្រី​ឌួ​ង ថាវ​រី ជា​ភរិយា​ទី​៣​ដែរ​នោះ ឱ្យ​បាន​ប្រើប្រាស់​ឡើង​វិញ ៕