ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​កំលាំងកងរាជ​អាវុធហត្ថ​ នឹង​បញ្ជូនលោក​ផ្កាយ2​យោធា​ជាប់​ពាក់​ព័ន្ធ​បណ្តឹងឆ​បោក​​ទៅកាន់សាលា​ដំបូងរាជ​ធា​នីភ្នំ​ពេញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ព្រឹកនេះ​កំលាំងកងរាជ​អាវុធហត្ថ​ នឹង​បញ្ជូនលោក​ផ្កាយ2​យោធា ​​ទៅកាន់សាលា​ដំបូងរាជ​ធានីភ្នំ​ពេញ​ ដើម្បី​ឱ្យ​តំណាង​អយ្យការ​ធ្វើការសាក​​សួរបន្ត ពាក់​ព័ន្ធ​បណ្តឹងឆ​បោក ​។ ​លោកផ្កាយ​2យោធា ​ត្រូវបានកំលាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញឃាត់​ខ្លួនកាល​ពីថ្ងៃទី១៩​ធ្នូ តាមដី​ការបញ្ជារ​ឱ្យ​ចូល​ខ្លួន​ ។ ​ពាក់

រាជ​ធានី​ភ្នំ​ពេញ ៖ ព្រឹកនេះ​កំលាំងកងរាជ​អាវុធហត្ថ​ នឹង​បញ្ជូនលោក​ផ្កាយ2​យោធា ​​ទៅកាន់សាលា​ដំបូងរាជ​ធានីភ្នំ​ពេញ​ ដើម្បី​ឱ្យ​តំណាង​អយ្យការ​ធ្វើការសាក​​សួរបន្ត ពាក់​ព័ន្ធ​បណ្តឹងឆ​បោក ​។ ​លោកផ្កាយ​2យោធា ​ត្រូវបានកំលាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញឃាត់​ខ្លួនកាល​ពីថ្ងៃទី១៩​ធ្នូ តាមដី​ការបញ្ជារ​ឱ្យ​ចូល​ខ្លួន​ ។ ​ពាក់ពន្ធទិញ​ដីទៅលើ​ដើម​បណ្តឹង​ចំនួន១​ហិកតា​នៅ​សង្កាត់​ឃ្មួញ ឱ្យ​លុយ​គេមិន​គ្រប់​នៅខ្វះ២០មឺុនដុល្លារ​ទៀត​យក​ដីគេទៅ​លក់ ហើយ​ចង់គេច​វេស​​ពីបំណុលនោះ ។

តាមសំដី​មេធាវីការពារឱ្យ​ដើមប​ណ្តឹងនិយាយ​ថា បើ​លោកផ្កាយ​​2គ្មានប្រាក់ដាក់ដំកល់​នៅតំណាង​អយ្យការទេ​ លោកផ្កាយ​2យោធានោះ​កុំថាមាន​សង្ឍឹមបាន​ទៅផ្ទះឱ្យ​សោះ​ ។ ​លោកផ្កាយ​ពីយោធានោះ​មានឈ្មោះ សួន គឹមសុង ​អាយុ​៥៤​ឆ្នាំ ។