ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកជាងភ្លើងក្រុមហ៊ុនកាស៊ីណូ ហ្គ្រានដាយម៉នស៊ីធី បើកម៉ូតូបុកជាមួយកង់បីជនជាតិយួនអត់ភ្លើង របួសធ្ងន់សន្លប់លើផ្លូវ

9 ឆ្នាំ មុន

ប៉ោយ​ប៉ែត ៖ បុរស​អ្នកបើកបរ​ម៉ូតូម្នាក់​ ដែល​ស្គាល់ថា​ជាបុគ្គលិក​កាស៊ីណូ​ក្រែន​​ដាយមែន ផ្នែ​កជាង​ភ្លើង ​បាន បុកជា​មួយម៉ូតូក​ង់បី ជនជាតិ​យួនដែល​បើក​បរ ​គ្មានភ្លើង​បំភ្លឺពេល​យប់ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូម្នាក់ ​ប៉ើងដូ​ចសំឡី រង​របួសធ្ងន់ ​កាលពី​វេលា​ម៉ោង ៨​​យប់ ថ្ងៃទី១៩ ​ខែ​​ធ្នូ ឆ្នាំ២០១៤ ​នៅចំណុ​ចមុខ ក្រុ​មហ៊ុន ​ស៊ីម៉ង់​ត៏

ប៉ោយ​ប៉ែត ៖ បុរស​អ្នកបើកបរ​ម៉ូតូម្នាក់​ ដែល​ស្គាល់ថា​ជាបុគ្គលិក​កាស៊ីណូ​ក្រែន​​ដាយមែន ផ្នែ​កជាង​ភ្លើង ​បាន បុកជា​មួយម៉ូតូក​ង់បី ជនជាតិ​យួនដែល​បើក​បរ ​គ្មានភ្លើង​បំភ្លឺពេល​យប់ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូម្នាក់ ​ប៉ើងដូ​ចសំឡី រង​របួសធ្ងន់ ​កាលពី​វេលា​ម៉ោង ៨​​យប់ ថ្ងៃទី១៩ ​ខែ​​ធ្នូ ឆ្នាំ២០១៤ ​នៅចំណុ​ចមុខ ក្រុ​មហ៊ុន ​ស៊ីម៉ង់​ត៏ពេជ្រ​ ផ្លូវចូល​រោងចក្រទឹក​កក ​លើកំណាត់​ផ្លូវជាតិ​លេខ​៤ ​ក្នុងភូមិ​គីឡូម៉ែត្រ​​៤ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោ​យប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។​

អ្នកឃើញ​ហេតុការ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​ឃើញ​ជនរង​គ្រោះ​មានឈ្មោះ ​យីន វ៉ា​ន់ឌី ​ភេទ​ប្រុសអាយុ​ប្រហែល​៣៥ឆ្នាំ ​មុខរបរ​ជាងភ្លើង​ក្រុមហ៊ុន​កាស៊ីណូ​ ​ហ្គ្រានដ៏ម៉នស៊ី​ធី ​បើកប​រម៉ូតូ ហុ​ងដាម៉ាក​c125 ពណ៍ខ្មៅសេរី២០១០ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-5093បើកបរ ក្នុងគោលដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុស្រាប់តែ ជួបនិងម៉ូតូកង់ បី ជនជាតិយួនម្នាក់ដែលបើកបរក្នុងគោលដៅច្រាសទិសគ្នា គ្មានភ្លើងបំភ្លឺពេលយប់ ក៏បុកពេញទំហឹងតែម្តង បណ្តាល ឱ្យអ្នកបើក បរម៉ូតូសន្លប់ធំបែកក្បាលហូរ ឈាម សន្លប់បាត់ស្មារតី ចំណែកម៉ូតូ ជនជាតិយួនបង្ក បានរត់គេចខ្លួន ចូលទៅ ក្នុងបូរីសានស៊ានហូ ប្រកបដោយសុវត្តិភាព ។

ជនរងគ្រោះត្រូវរថយន្តអង្គការ កាម៉ា ដឹកទៅសង្គ្រោះបន្ទាន់មិនថឹងថាស្លាប់ឬរស់ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចប៉ូលិសចរាចរ ក្រុងប៉ោយប៉ែត យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕