ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោររត់បាត់​ចាប់បាន​ម៉ូតូប្រគល់​ឲ្យម្ចាស់វិ​ញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ លោកវរៈ​សេនីយ៍​ទោម៉ាំង សុខ​លុច ​ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ​កង​​រាជ​អាវុធ​ហត្តរាជ​ធានី​ភ្នំពេញ ​​បានឲ្យដឹង​នៅថ្ងៃ​ទី១៩ ធ្នូ ​នេះ​ថា ចោរ​រត់បាត់​ចាប់បាន​តែម៉ូ​តូឥ​ឡូ​​វប្រគល់ឲ្យម្ចាស់វិ​ញ ​ដោយ​មានការ​អនុញ្ញាតិ​ពីលោក​ឧត្តមសេនីយ៍​ទោ រត្ន័ ស្រ៊ាង ​មេបញ្ជា ​ការរង​កង​រាជអាវុធហត្ថ​​

រាជ​ធានី​ភ្នំ​ពេញ ៖  លោកវរៈ​សេនីយ៍​ទោម៉ាំង សុខ​លុច ​ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ​កង​​រាជ​អាវុធ​ហត្តរាជ​ធានី​ភ្នំពេញ ​​បានឲ្យដឹង​នៅថ្ងៃ​ទី១៩ ធ្នូ ​នេះ​ថា ចោរ​រត់បាត់​ចាប់បាន​តែម៉ូ​តូឥ​ឡូ​​វប្រគល់ឲ្យម្ចាស់វិ​ញ ​ដោយ​មានការ​អនុញ្ញាតិ​ពីលោក​ឧត្តមសេនីយ៍​ទោ រត្ន័ ស្រ៊ាង ​មេបញ្ជា ​ការរង​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃប្រទេស ​នឹងជា​មេបញ្ជាកា​រកង​រាជ​អាវុធហត្ថ​​រាជធា​នី​ភ្នំពេញ ​។

លោក ម៉ាំង សុខលុច​ បន្តថា​កាលពីថ្ងៃ​ទី១៦ធ្នូ ​២០១៤ ​មានជន​សង្ស័យ​ម្នាក់​ឈ្មោះ កែវ ពិសិដ្ឋ ​ភេទ​​ប្រុសអាយុ២៩ឆ្នាំ ​មានទីលំ​នៅផ្ទះ​លេខ១០៦​EZ​ ផ្លូវ១០៧ ​សង្កាត់​អូឬស្សីទី៤​ ខណ្ឌ៧​មករា​ បាន​រួមដំណើ​រជាមួយ​ស្រ្តី​​ម្នាក់ឈ្មោះ​ ហេង ​សុវណ្ណដានី​ អាយុ២៥ឆ្នាំ ​ធ្វើជា​ទៅរក​ទិញម៉ូតូ១​គ្រឿងម៉ាក​DUKE ពណ៌​លឿង​លាយ​ស ពីអ្នក​លក់​ឈ្មោះ ប៉ែក បូឌែន ​ភេទប្រុស អាយុ​២៣ឆ្នាំ នៅផ្ទះ​លេខ៣៨​ ផ្លូវ៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​។

លោក​ ម៉ាំង ​សុខលុច ​បន្តថា​ពេល​ត្រូវថ្លៃ​គ្នាហើយ​៣៨៥០ដុល្លារ ​អ្នកទិញ​សុំសាក​ម៉ូតូនោះ​ ដោយ​ទុក​ឲ្យនា​រីម្នាក់​ដែលទៅ​ជាមួយ​ថាជា​ប្រពន្ធ​នៅ​អង្គុយចាំ​ នឹងមិ​នទាន់​ប្រគល់​ប្រាក់​ថ្លៃម៉ូតូ​នោះផង ​​។ ពេលឈ្មោះ កែវ ពិសិដ្ឋ ​សាកម៉ូតូ​នោះក៏ទៅ​បាត់រហូត​​ទៅ មិនវិលមកយក​នារីដែល​ថាជាប្រ​ពន្ធទៅ​ដែរទេ ​ឃើញដូ​ច្នោះ​ម្ចាស់ម៉ូតូ​បានឃា​ត់ខ្លួននារី​ម្នាក់នោះ​ទៅសាក​សួរទីបំផុត​ពួកគេ ​អត់បាន​ស្គាល់គ្នា​ផង ​កងរាជ​អាវុធហត្ថ​បាន​ឲ្យនាង​ទៅវិញទៅ ។ ​​លុះថ្ងៃទី១៨ ធ្នូ រំលងបាន២ថ្ងៃ កំលាំងស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្តរាជធានីភ្នំពេញ បានប្រទះឃើញ ​​ជនសង្ស័យជិះម៉ូតូនោះ​នៅម្តុំផ្សារ​អូឬស្សី​ បាន​ហៅបំរុង​ឃាត់ខ្លួន​តែពេល​នោះជ​នសង្ស័យ​ផ្តួល ​ម៉ូតូចោល ​នឹងរត់​គេចខ្លួនបាត់​ស្រមោល​ ទើប​សមត្ថ​កិច្ច​យកម៉ូតូ​នោះទៅ​រក្សាទុក ​នឹងបាន​ប្រគ ល់​ឲ្យទៅ​ម្ចាស់វិញ ​។