ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជន​សង្ស័យ​ប្រើកាំបិត​ ពូថៅ​កា.ប់សម្លា.ប់​ជនសង្ស័យ​ម្នាក់​យ៉ាង​ឃោ​ឃៅនៅ​ក្រុងប៉ោយ​​ប៉ែតត្រូវប៉េអឹម​ឃាត់ខ្លួនបានចំនួន៦នាក់​ហើយ​

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ក្រុម​ជនសង្ស័យ​ដែល​ប្រើកាំ​បិតខ្វែ​វ និង​ពូថៅ​កា.ប់សម្លា.ប់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ឆាយ ភារ៉ា​ អាយុ​​២២ឆ្នាំ បណ្តាល​ឱ្យដេក​ស្លា.ប់​ក្នុងថ្លុក​ឈាម ​នៅនិង​កន្លែង​កើតហេតុ ​កាលពីយប់​ថ្ងៃ​១៧ ធ្នូ ​២០១៤ កន្លងមក ​នៅចំណុ​ចភូមិ​ប្រជាធម្ម​ខាងលិច​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ មក​

ក្រុងប៉ោយប៉ែត ៖  ក្រុម​ជនសង្ស័យ​ដែល​ប្រើកាំ​បិតខ្វែ​វ និង​ពូថៅ​កាប់សម្លាប់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ឆាយ ភារ៉ា​ អាយុ​​២២ឆ្នាំ បណ្តាល​ឱ្យដេក​ស្លាប់​ក្នុងថ្លុក​ឈាម ​នៅនិង​កន្លែង​កើតហេតុ ​កាលពីយប់​ថ្ងៃ​១៧ ធ្នូ ​២០១៤ កន្លងមក ​នៅចំណុ​ចភូមិ​ប្រជាធម្ម​ខាងលិច​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ មក​ទល់​ពេល​នេះសមត្ថកិច្ច​ប៉េអឹមដឹក​នាំដោយ​លោក ជា ដា ​មេបញ្ជាការ​កងរាជអា​វុធហត្ថ​ក្រុងប៉ោយ​ប៉ែត ​បានឃាត់ខ្លួន​ជនសង្ស័យបា​នចំនួន​០៦នាក់​​ហើយ ។

មន្រ្តី​ប៉េអឹម​បាន​​ឱ្យដឹងថា​ ​ក្រោយ​ពេល​កើតហេតុ ​ភា្លមៗនោះ​ កម្លាំង​ជំនាញ​បានចុះ​ទៅត្រួ​តពិនិត្យ​សពជន​រងគ្រោះ​​​ទាំងយប់នៅកន្លែងកើតហេតុ ​រួមទាំង​មានការ​ចូលរួម​ពីលោក ផាន់ ភីរម្យ​ ព្រះ​រាជ​អាជ្ញា​រងអម​សាលាដំ​បូងខេ​ត្តចុះមក​ត្រួតពិនិត្យ​ផ្ទាល់​ផងដែរ ​។

លោក ជា ដា ​​មេប៉េអឹមក្រុងប៉ោយ​​ប៉ែតបានឱ្យដឹង​​​ថា ក្រោយពេលពិនិត្យ​សព​ជនរង​គ្រោះរួចមក​យោង​តាម​បទ​បញ្ជា​យ៉ាងម៉ឹងម៉ាត់​ពីលោក ឧត្តមសេនីយ៍​ត្រី ឱ បូរិន​ មេប​ញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ទើប​កម្លាំង​ជំនា​ញរបស់​លោកចុះ​ស្រាវជ្រា​វមុខសញ្ញា ​និងឈាន​ទៅដល់​​ការឃាត់ខ្លួនក្រុមជន​សង្ស័យ​បានជា​បន្តបន្ទាប់​យក​មក​សួនាំ​​នៅទីបញ្ជាការ​ក្រុង​ប៉ោយ​ប៉ែត​ជាបណ្តោះ​អាសន្ន ​។

ប្រភពពី​សមត្ថកិច្ចបា​នឱ្យ​ថា ​ជនសង្ស័យទាំ​ង០៦នាក់​ដែលឃា​ត់ខ្លួន១.​ ឈ្មោះអ៊ិន សារិន ​ភេទប្រុ​ស អាយុ​២២ឆ្នាំ ,​​ ២ឈ្មោះ ព្រុន វុទ្ឋី​ (ហៅអាតាក់) ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះឆន ​ធា ភេទប្រុស អាយុ២៣​ឆ្នាំ​,៤.ឈ្មោះ លី ភក្តី​ ភេទប្រុស អាយុ២៧ឆ្នាំ ,៥.ឈ្មោះ លី ទឹមពៅ ​ភេទប្រុស អាយុ២១ឆ្នាំ, និងទី៦.​ឈ្មោះ​យ៉េន ​​ភារុណ អាយុ២២ឆ្នាំ  ​។ ជនសង្ស័យ​ទាំង០៦នា​ក់ដែលឃាត់​ខ្លួនមាន​ស្រុកកំណើ​តផ្សេងពី​គ្នា​ តែ​​បច្ចុ​ប្ប​ន្ន​​​ស្នាក់នៅ​ក្រុងប៉ោយប៉ែត ​។

សមត្ថ​កិច្ចបន្តថា ​ជនសង្ស័យ​ទាំង០៦នាក់​ក្រោយពេល​កម្លាំងជំនាញ​បានឃាត់​ខ្លួនសួនាំ ​ពួក​គេបាន​ឆ្លើយសារ​ភាព​ថា ​ពួក​​គេពិតជា​បានប្រើ​​កាំបិត និងពូថៅ​ កាប់សម្លាប់​លើជនរង​​គ្រោះម្នាក់នោះ​ពិតប្រា​កដមែន​ គឺដោយ​សារតែ​រឿងគំនុំ​ជម្លោះពាក្យ​សម្តីគ្នា​បន្តិចបន្តួច​ក៍ធ្លាយ​ដៃកាប់​សម្លាប់​តែម្តង​​ទៅ ។​ យោង​តាម​ចម្លើយសារ​ភាព​ជន​សង្ស័យ​ទាំង០៦នាក់​ត្រូវបាន​កម្លាំង​​ប៉េអឹមជំនាញ​ក្រុង​ប៉ោយ​​ប៉ែត កសាង​សំណុំរឿង​បញ្ជូន​ទៅទី​បញ្ជាការ​ខេត្ត​បន្តចាត់​ការតាម​​និតិវីធី ។

សូមបញ្ចាក់​ថា ករណី​​ឃាតកម្មកាប់សម្លាប់មក​លើជន​រងគ្រោះ​ឈ្មោះ ឆាយ ភារ៉ា ​អាយុ២២ឆ្នាំ ​បណ្តាល​ឱ្យដេក​ដួល​​ស្លាប់បាត់បោះបង់ជីវិត​​នៅនិងកន្លែងកើត​ហេតុ​ក្នុងភូមិ ​ឃុំខាង​លើនោះ ​​ចំពោះក្រុម​បក្ខ​ពួក ​ជនដៃ​ដល់​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច បានរ​ត់គេច​ខ្លួនបា​​ត់អស់ ។ ​ប៉ុន្តែខណះ​ពេល​ដែលក្រុម​សមត្ថ​កិច្ចប៉ូ​លិស និង ​​​ប៉េអឹមក្រុងប៉ោយប៉ែត​​ ចុះមកត្រួតពិនិត្យ​​សាកសពជន​រងគ្រោះ​រួចមក  ។ សមត្ថកិច្ចទាំ​ង២ស្ថាប័ន​បានឃាត់ខ្លួន​ក្រុមបក្ខ​​ពួកជនសង្ស័យបាន​​ផ្សេងៗគ្នាផងដែរ ។

តែដោយ​​​​​ឡែកខាងសមត្ថកិច្ចប៉ូលិសគេពុំទាន់បានទទួលព័ត៌​មានលម្អិត​​នៅឡើយទេរហូតមកដល់​រសៀលថ្ងៃទី១៩ ធ្នូនេះ ។