ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលប្រឆាំង​​បទល្មើសសេដ្ឋកិច្ច ​ឃាត់រថយន្ត​ដឹកឈើក្រញូង ​រឹបអូសបាន​​ឈើ៧៧ដុំនិងម​នុស្ស៣​នាក់​

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ​សមត្ថកិច្ច​ជំនាញ ​មាននគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិ​ច្ចខេត្ត​ សហកា​រជាមួយ​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ រួមនិង​កម្លាំង​ន​គរបាល​​ស្រុក​ថាឡាប​​រិវ៉ាត់ ​​បាន​ធ្វើការ​ឃាត់រ​ថយន្ត​ ១គ្រឿង​ដឹកឈើ​​​​ក្រញូង ចេញពីខេត្តព្រះវិហារ​​ ឆ្លងកាត់ខេត្ត​ស្ទឹង​ត្រែង ។

ខេត្ត​ស្ទឹង​ត្រែង ៖ ​សមត្ថកិច្ច​ជំនាញ ​មាននគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិ​ច្ចខេត្ត​ សហកា​រជាមួយ​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ រួមនិង​កម្លាំង​ន​គរបាល​​ស្រុក​ថាឡាប​​រិវ៉ាត់ ​​បាន​ធ្វើការ​ឃាត់រ​ថយន្ត​ ១គ្រឿង​ដឹកឈើ​​​​ក្រញូង ចេញពីខេត្តព្រះវិហារ​​ ឆ្លងកាត់ខេត្ត​ស្ទឹង​ត្រែង ។

រថយន្ត​​ម៉ាក អីុ​ស៊ុយ​ស៊ុយ​​ បន្លំពាក់ស្លាក់​លេខខ.ម ​ពណ៌​ត្រេអ៊ី ​ត្រូវបាន​នគរបាល​ឃាត់ជាប់​នៅចំណុ​ច​ផ្លូវជាតិ​លេខ​៩ ភូមិថា​ឡាបរិវ៉ាត់​ ស្រុក​ថាឡាប​រិវ៉ាត់​ ខេត្តស្ទឹង​ត្រែង​ រួមទាំងរឹបអូស​វត្ថុតាង​មាន ឈើក្រញូ​ងចំនួន ៧៧​ដុំ​ និងម​ធ្យោបាយ​ដឹកជញ្ជូន​ រថយន្តម៉ាក​ អ៊ីស៊ុយស៊ុ​យ១គ្រឿង​ ​ហើយ​ឃាត់ខ្លួន​មនុ​ស្ស៣នាក់​នាំយកម​កស្នងកា​រដ្ឋានគរបាលខេត្ត​ កាល​ពីព្រឹកម៉ោង៨​ ។

នគរបាល​ប្រឆាំង​បទល្មើស​​​សេដ្ឋកិច្ចខេត្តបានមានប្រសាស​ន៍ថា កា​រឃាត់​បទល្មើសនេះ​ គឺធ្វើ​តាមមុខ​សញ្ញា ដែល​មានការ​​​សង្ស័យ ក្នុងការដឹកបទ​ល្មើស ​ទើបកម្លាំង​នគរបាលធ្វើការដេ​ញឃាត់ និង​ឆែកឆេរ ក្នុង​កាបី​ន រថយន្ត ឃើញ​ឈើក្រញូង ​ទើបបាន​ជារឹបអូស​ទៅលើ​ឈើ​ក្រញូង​ ​និងមធ្យោ​បាយ​ដឹកជញ្ជូន ​​រួមនឹងមនុស្ស​៣នាក់​បញ្ជូនមក​ស្នងការនគ​របាលខេត្ត ​ដើម្បី​បង្កសំណុំ​រឿងប​ញ្ជូនទៅ​តុលាការ​ធ្វើកា​រវិនិច្ឆ័យ។​

នគរបាលបានបន្តថា ឈើក្រញូងដែលរឹបអូសបានមានចំនួន ៧៧ដុំ ស្មើ៥៦២គីឡូក្រាម រថយន្តបំរើបទល្មើស ម៉ាក អីស៊ុយស៊ុយ បន្លំពាក្យស្លាក់លេខ ខ.ម ២.៤១៩៩ ពណ៌ត្រេអី ឃាត់ខ្លួន មនុស្សចំនួន៣នាក់ ទី១មានឈ្មោះ ប៊ុន លី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសុជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២ ឈ្មោះ មិន ប៊ុត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងសង្កែ ឃុំកន្ទួត ស្រុកជាំសាន ខេត្តព្រះវិហារ ទី៣ ឈ្មោះ មន ម៉ៅ ភេទប្រុស អាយុ២៩ត្រពាំងសង្កែ ឃុំកន្ទួត ស្រុកជាំសាន ខេត្តព្រះវិហារ ។

តាមពត៌មានបានអោយដឹង ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួន មានអន្តរាគមន៍ ឆ្វាត់ឆ្វែងស្នើ សុំ ដល់ព្រះរាជអាជ្ញាដោះលែងវិញ។ ហើយតាមប្រភពពីនគរបាលបានអោយដឹងថា  មនុស្សទាំង៣ នាក់ នោះមិនទាន់ដោះលែងទេនៅល្ងាចថ្ងៃទី១៩ ធ្នូ នេះ គឺនៅស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរ ។ គេសង្កេតឃើ​ញថា​បទល្មើ​ព្រៃឈើ ​​ក្រញូង ធ្នង់ បា​នកំ​ពុង​ចរាចរណ៍​ ដឹកជញ្ជូន​ចេញ​ពីខេត្ត ​ស្ទឹងត្រែង​ទៅផ្សារ​ងងឹត​របស់ក្រុម​ឧក្រិដ្ឋកម្ម​ ព្រៃឈើ ​បានដំណើ​រការយ៉ាង​រលូន ​ដែលមាន​សមត្ថកិច្ច​ប្រដាប់​អាវុធ​មួយក្តា​ប់តូច​យកអំ​ណា​ច​​មកកា​​​ងឈើ  ហើយយកអំណាចរ​បស់ខ្លួន​មកគំរាម​អ្នកកា​សែត​មិនឱ្យ​ផ្តិត​យករូបភាព ​និងគំរាមមិ​ន​ឱ្យ​អ្នក​កា​​សែត ​ចេញតាម​​ដងផ្លូ​វពេលយប់​​​ដើម្បី​ឃ្លាំមើល ​ប​ទល្មើស​​ព្រៃឈើ ​​ច​រាចរពេល​​យប់​ទេ បើសិន​​ណា​​មានអ្នកកាសែ​តឃ្លាំមើល​ពេលយប់​ សមត្ថកិច្ច​ប្រដាប់​​អាវុធ១ក្តាប់តូច​នោះ មា​នវិធានការ​បង្រ្កាប​​ភ្លាមៗ ទោះ​ជាថ្នាក់ដឹកនាំ​កំពូលមា​នប្រសាសន៍ថា​ អ្នកសារ​ត៌មាន​ជាកញ្ចក់ឆ្លុះ​បញ្ចាំងយ៉ាង​ណាក៏ដោយ​ក៏គេ​នៅតែ​ប្រើអំ​ណាចគាប​សង្កត់​ អ្នកសារព័​ត៌មាន ​បំបាត់សិទ្ធ​សេរីភាព។