ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ជ​ប៉ុ​ន​ដេក​ស្លា.ប់​ក្នុង​សណ្ឋាគារ​សេន​ធឺ​ផ័​ញ​អ៊ីនដោយ​មិន​ដឹង​មូល​ហេតុ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ជ​ប៉ុន​ម្នាក់​ត្រូវ​គេ​​ប្រទះ​ឃើញដេក​ស្លា.ប់​ក្នុង​បន្ទប់​លេខ​៥០៤​ជាន់​ទី​៥ នៃសណ្ឋាគារ​សេន​ធឺ​ផ័​ញ​អ៊ីន​(CENTER POINT INN)​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២២៨​Eo ភូមិ​១ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មី​៣

រាជ​ធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ជ​ប៉ុន​ម្នាក់​ត្រូវ​គេ​​ប្រទះ​ឃើញដេក​ស្លាប់​ក្នុង​បន្ទប់​លេខ​៥០៤​ជាន់​ទី​៥ នៃសណ្ឋាគារ​សេន​ធឺ​ផ័​ញ​អ៊ីន​(CENTER POINT INN)​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២២៨​Eo ភូមិ​១ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​៥ ​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៨ ​ធ្នូ ​២០១៤​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជ​ប៉ុន​ដែល​ស្លាប់​ក្នុង​សណ្ឋាគារ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ OHASHI TATSUYA​ អាយុ​៥៦​ឆ្នាំ មុខរបរ​ទេសចរ​ កាន់​លិខិតឆ្លងដែន​លេខ ​MU.២៣៩០២៤៩ ។ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ​ធ្នូ ​​២០១៤ ​បុរស​ជនជាតិ​ជ​ប៉ុន​ខាងលើ​បាន​មក​ជួល​បន្ទប់​លេខ​៥០៤​នៃ​សណ្ឋាគារ​សេន​ធឺ​ផ័​ញ​អ៊ី​ន ស្នាក់​នៅ ​ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​មិនឃើញ​បុរស​នោះ​ចុះ​មក​ខាងក្រោម​ទើប​បុគ្គលិក​សណ្ឋាគារ​សង្ស័យ​ក៏​ឡើង​ទៅ​គោះ​ទ្វា​រ តែ​មិន​មានការ​ឆ្លើយ​តប រួច​នាំ​គ្នា​ហៅ​ជាង​សោម​ក​គាស់​ទ្វារ​ចូល​មើល​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​​ធុំក្លិន​ទៅ​ហើយ​។

ទាក់ទិន​នឹង​ការ​ស្លាប់​របស់​ជនជាតិ​ជ​ប៉ុន​នៅ​ក្នុង​សណ្ឋាគារ​សេន​ធឺ​ផ័​ញ​អ៊ីន​នេះ ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​សនិដ្ឋាន​ថា ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ​ គ្រាន់តែ​ខាង​គ្រូពេទ្យ​ប្រចាំ​តុលា​ការ​បាន​បូ​ប​ឈាម​យក​ពិនិត្យ​​តែ​ប៉ុ​ណ្ណោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

   ​