ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​ណៈ​បញ្ជាការ​ឯកភាព​បើក​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ បាន​បើក​កិច្ចប្រជុំ​មួយ ​ស្តី​អំពី​ការ​ពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់ និង​បូក​សរុប​លទ្ធ​ផល​ការងារ​ដែល​សម្រេច​បាន​កន្លង​មក

រាជធានីភ្នំពេញ ៖ គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ បាន​បើក​កិច្ចប្រជុំ​មួយ ​ស្តី​អំពី​ការ​ពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់ និង​បូក​សរុប​លទ្ធ​ផល​ការងារ​ដែល​សម្រេច​បាន​កន្លង​មក ក្រោម​អធិបតីភាព​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌមានជ័យ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នគរបាល សមាជិក​សមាជិកា អភិបាលរង និង​មន្ត្រី​ចម្រុះ​អោយ​សាលា​ខណ្ឌ​ទាំងអស់ ។
 
លោក​ពេជ្រ កែវ​មុនី បាន​មាន​ប្រសាសន៍​អនុញ្ញាតិ​អោយ​ចៅសង្កាត់ អភិបាលរង និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត លើក​ឡើង​អំពី​ផល​លំបាក និង​បញ្ហា​ប្រឈមការងារ និង​លទ្ធ​ផល​ការងារ​ដែល​សម្រេច​បាន​រយះ​ពេល​មួយ​ខែ​កន្លង​មកនេះ ដើម្បី​យក​មក​ធ្វើការ​កែសម្រួល ឬ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ណាមួយ​ក្នុង​ការ ការពារ និង​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​បញ្ចៀស​ពី​អំពើ​អសន្តិសុខ​ផ្សេង​ៗ ដូច​ជា​បាញ់ ឆក់ ប្លន់ ឬ​បញ្ហា​ផ្សេង​ៗ ទៀត ដែល​បង្ក​ឡើង​ពី​សំណាក់​ក្រុម​ជន​អ​ន្ត​ពាល ក៏​ដូច​ជា​ក្មេង​ទំនើងមួយ​ចំនួន​ក្នុង​មូលដ្ឋាន​នា​ពេល​បច្ចុប្បន្ន ។
 
ជា​​ចុង​ក្រោយ​លោក​អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ជម្រុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​តាម​ផ្នែក​នីមួយ​ៗ ទាំងអស់​មេត្តា​យកចិត្តទុកដាក់​គ្រប់​សកម្មភាព ពិសេស​ គឺ​កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ នៅ​ក្នុង​មូលដ្ឋាន​អោយ​បាន​ល្អ និង​បង្កើន​ការ​យកចិត្តទុកដាក់ ចុះ​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ​ភូមិ​សង្កាត់ ​អោយ​យល់​អំពី​បែបផែន បទដ្ឋាន​ច្បាប់ ជា​ពិសេស​ករណី​សំណង់​ជាដើម ​ត្រូវ​សាងសង់​ឡើង​ដោយ​មានច្បាប់ និង​កំណត់​ទីតាំង​អោយ​បាន​ច្បាស់លាស់​ល្អ មុន​ធ្វើការ​សាង់សង់ ៕