ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្រើន​នាក់​ត្រូវ​សម្លា.ប់​នៅ​អីុ​រ៉ា​ក់ ខណៈ​ពួក​ឃើ​ត​បំបែក​ការ​ឡោម​ភ្នំ SINJAR

9 ឆ្នាំ មុន

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្រើន​នាក់​ត្រូវ​សម្លា.ប់​នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​អា​មេ​រិ​ក​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ដែល​នៅ​ទីនោះ​ពួក​យុទ្ធ​ជន​ឃើ​ត​បាន​បំបែក​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ការ​ឡោម​ព័ទ្ធ​របស់​ពួក​ជី​ហា​ដ​នៅ​ភ្នំ SINJAR ។

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្រើន​នាក់​ត្រូវ​សម្លាប់​នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​អា​មេ​រិ​ក​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ដែល​នៅ​ទីនោះ​ពួក​យុទ្ធ​ជន​ឃើ​ត​បាន​បំបែក​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ការ​ឡោម​ព័ទ្ធ​របស់​ពួក​ជី​ហា​ដ​នៅ​ភ្នំ SINJAR ។

នេះ​ជា​ការ​វាយបក​សំខាន់​២ ទទួល​រង​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ដណ្តើម​កាន់កាប់​ដែនដី​អីុ​រ៉ា​ក់​យ៉ាង​ធំ ចាប់តាំងពី​ខែមិថុនា​មក ក្នុង​នោះ​រួម​មាន​ទីក្រុង​ធំ​ទី​២ របស់​ប្រទេស គឺ​ក្រុង​ម៉ូ​ស​ស៊ូ​ល ខណៈ​ក្រុម​នេះ​ក៏​កាន់កាប់​តំបន់​យ៉ាង​ធំ​ក្នុង​ប្រទេស​ស៊ី​រី​ផង​ដែរ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ឧត្តមនាវី JOHN KIRBY អ្នកនាំពាក្យ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា ខ្ញុំ​អាច​បញ្ជាក់​ថា ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​អាច​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នក​ទទួលខុសត្រូវ​ឯទៀត​ៗ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ថា ក្នុង​ចំណោម​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រូវ​សម្លាប់​ទាំងនេះ​មាន​ជា​ពិសេស​លោក HAJI MOUTAZA លោក ABOU MUSLIM AL TOURKMANT ដែល​ជា​អនុ​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក​អា​ប៊ូ​បាក់​អាល់ បាក់​ដា​ឌី ព្រមទាំង​លោក ADB AL BASSET ។

ក្រុមចម្រុះ​បាន​បង្កើន​ការ​វាយលុក​របស់​ខ្លួន​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពិសេស​តាំងពី​ដើម​ស​ប្តា​ហ៍​នេះ​មក​ជាមួយនឹង​ការ​ចេញ​វាយប្រហារ​តាម​អាកាស​៦០​លើក​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ ជួយ​ទ្រទ្រង់​ពិសេស​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត ។

ចំណែក​លោក MASROUR BARZANI ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​តំបន់​ស្វយ័ត​ឃើ​ត​ឌី​ស្ថាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ថា ពួក​យុទ្ធ​ជន​ឃើ​ត​បាន​ឡើង​ទៅ​ដល់​ភ្នំ SINJAR ហើយ​ការ​ឡោម​ព័ទ្ធ​ភ្នំ​នេះ​ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​បំបែក​។ លោក​ថា ពួក​ជី​ហា​ដ​ទទួល​បរាជ័យ​នៅ​ភ្នំ SINJAR ហើយ​រត់គេច​ខ្លួន​ទៅ​កាន់​បណ្តា​ទីតាំង​ពួក​គេ​នៅ​ភាគ​ខាងជើង​ប្រទេស ។

ដោយសារ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​យក​បាន​ទីក្រុង SINJAR កាលពី​ខែសីហា និង​ការ​រត់​ភៀសខ្លួន​របស់​ពួក​យ៉ា​ហ្ស៊ី​ឌី ទៅ​កាន់​ភ្នំ​មានឈ្មោះ​ដូច​គ្នា​នេះ ដែល​ជំរុញ​ឱ្យ​អា​មេ​រិ​ក​ចាប់ផ្តើម​កាលពី​ខែសីហា នូវ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដើម្បី​ទប់​ការ​រុលទៅមុខ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​របស់​ពួក​ឃើ​ត​អុ​ី​រ៉ា​ក់ លោក MASROUR BARZANI ថា ការ​វាយលុក​ធំ​របស់​ពួក​ឃើ​ត​នេះ​អាច​ដណ្តើម​កាន់កាប់​វិញ​នូវ​ដែនដី​ទំហំ​៧០០​គីឡូម៉ែត្រ​ក្រឡា រយៈពេល​តែ​២​ថ្ងៃ ហើយ​កាត់​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​គន្លឹះ​ទាំងឡាយ​ប្រើប្រាស់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

រូបភាព​នានា​ផ្សាយ​ដោយ​រដ្ឋាភិបាល​ស្វយ័ត​ឃើ​ត​ឌី​ស្ថាន បង្ហាញ​ខ្មោច​រថយន្ត​ទាំងឡាយ​ដែល​ត្រូវ​ភ្លើង​ឆេះ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​ទង់​ពណ៌​ខ្មៅ​របស់​ពួក​ជី​ហា​ដ​នៅ​លើ​បណ្តា​ទីតាំង​ដែល​ពួក​គេ​បោះបង់​ចោល ៕