ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទីផ្សារ​ប្រេង​មួ​យស​ប្តា​ហ៍​របស់​អង្គការ OPEC បង្ហាញ​ពី​ការ​រំកិល​ចុះ​ដដែល

9 ឆ្នាំ មុន

យោង​តាម​ការ​គណនា​របស់​លេខាធិការដ្ឋាន​អង្គការ​ប្រេង​ធំ​បំផុត​លើ​ពិភពលោក OPEC បញ្ជាក់​ថា តម្លៃ​ប្រេង​ឆៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៧ ធ្នូ នេះ ហាក់​នៅ​តែ​បន្ត​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ដដែល ។ ខាងក្រោម​នេះ គឺជា​តួលេខ​ជាក់ស្តែង​លើ​ទីផ្សារ ។

កាលពី​ថ្ងៃ​ទី​៩ ធ្នូ ត​ម្លែ​ប្រេង​មាន​អត្រា​៦២,៣៣​ដុល្លារ ក្នុង​មួយ​ធុង ខណៈ​ថ្ងៃ​ទី​១០ ធ្លាក់​មក​នៅ​៦១,៣៥​ដុល្លារ ថ្ងៃ​ទី​១១ ធ្លាក់​មក​ដល់​៦០,៥០​ដុល្លារ និង​ថ្ងៃ​ទី​១២ ធ្នូ បន្ត​ធ្លាក់​ចុះ​ដល់​៥៨,៦៥​ដុល្លារ ។ ចំណែក​ថ្ងៃ​ទី​១៥ ធ្នូ ធ្លាក់​បន្តិច​ដែរ គឺ​៥៧,៩២​ដុល្លារ ក្នុង​មួយ​ធុង ថ្ងៃ​ទី​១៦ ធ្លាក់​មក​នៅ​៥៥,៩១​ដុល្លារ ក្នុង​មួយ​ធុង និង​ថ្ងៃ​ទី​១៧ ធ្លាក់​មក​ដល់​៥៥,៦៤​ដុល្លារ​ក្នុង​មួយ​ធុង ។

គួរ​បញ្ជាក់​ថា តម្លៃ​ហាងឆេង​នេះ ត្រូវ​បាន​សម្រេច​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ប្រេង Saharan Blend (​អាល់​ហ្សេ​រី​), Girassol (​អង់​ហ្គោ​ទ្បា​), Orient (​អេក្វាទ័រ​), Iran Heavy (​អីុ​រ៉​ង់​), Basra light (​អីុ​រ៉ា​ក់​), Kuwait Export (​កូ​រ៉ែត​), Es Sider (​លី​ប៊ី​), Bonny light (​នី​ហ្សេ​រី​យ៉ា​), Qatar Marine (​កា​តា​), Arab light (​អា​រ៉ា​ប៊ី​សា​អូឌីត​), Murban (​អា​រ៉ាប់​រួម​) និង Merey (​វ៉េ​ណេ​ស៊ុ​យ​អេ​ទ្បា​) ៕