ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បំបែកសំណុំរឿង​បោកគ្រាប់បែកនៅភូមិសែនសុខ​ ឃាត់ខ្លួនចៅសង្កាត់​គោករកា​និងប្រធាន​សហគមន៍​អណ្តូង៦

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឃាត់ខ្លួនជនសង្ស័យពីរនាក់​ ពាក់ព័ន្ឋនឹងករណី​គប់គ្រាប់​បែក​ដៃ​ចូលទៅក្នុងផ្ទះមួយកន្លែង​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥​ ក្រុម៥​ ក្នុងភូមិសែនសុខ២​ សង្កាត់ឃ្មួញ​កាលពីព្រលប់ថ្ងៃទី០៩ ​តុលា ២០១៤ បណ្តាលឲ្យមនុស្ស​ម្នាក់ស្លា.ប់​ និង ​របួសធ្ងន់ស្រាល៥នាក់​ផ្សេងទៀត ។

រាជធានីភ្នំពេញ ​៖ ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឃាត់ខ្លួនជនសង្ស័យពីរនាក់​ ពាក់ព័ន្ឋនឹងករណី​គប់គ្រាប់​បែក​ដៃ​ចូលទៅក្នុងផ្ទះមួយកន្លែង​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥​ ក្រុម៥​ ក្នុងភូមិសែនសុខ២​ សង្កាត់ឃ្មួញ​កាលពីព្រលប់ថ្ងៃទី០៩ ​តុលា ២០១៤ បណ្តាលឲ្យមនុស្ស​ម្នាក់ស្លាប់​ និង ​របួសធ្ងន់ស្រាល៥នាក់​ផ្សេងទៀត ។

ជនសង្ស័យ​ដែលសមត្ថកិច្ចឃាត់ខ្លួន​កាលពីម៉ោង១២និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៩​ ធ្នូ ២០១៤ ​រួមមាន៖ ០១-ឈ្មោះ ភី ណុប ​ភេទប្រុស អាយុ៤៦ឆ្នាំ​ មានតួនាទីជាចៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ​ ស្នាក់នៅភូមិសែនសុខ២ ​តាមផ្លូវបេតុង ​ក្នុងសង្កាត់ឃ្មួញ​ (ឃាត់ខ្លួននៅទំនប់កប់ស្រូវ សង្កាត់គោករកា ) ។

០២-ឈ្មោះ ពៅ ប៊ុនធឿន​ ភេទប្រុស អាយុ២៣ឆ្នាំ​ ជាប្រធានសហគមន៍អណ្តូង៦ ​ស្នាក់នៅក្នុងភូមិអណ្តូង៦​ សង្កាត់គោករកា​ (ឃាត់ខ្លួននៅទំនប់កប់ស្រូវ សង្កាត់គោករកា )។

បច្ចុប្បន្ន ​ជនសង្ស័យទំាងពីរនាក់​កំពុងឃុំខ្លួននៅការិយាល័យ​ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​រង់ចំាកសាងសំណុំ​រឿង​​បញ្ជូន​ទៅតុលាការចាត់ការ​តាមច្បាប់ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕