ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងនៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១៩ ធ្នូ ២០១៤ នេះថា គឺនៅតែបន្តមានប្រជាពលរដ្ឋមកពិនិត្យធ្វើតេស្តឈាម ដើម្បីរកមេរោគអេដស៍មានចំនួនលើសពី១០០០នាក់ហើយ ដែលមកពីភូមិ-ឃុំផ្សេងៗគ្នា តែយើងមិនដឹងពីចំនួនពិតប្រាកដអ្នកផ្ទុកមេរោគអេដស៍កើនឡើងដល់ប៉ុន្មាននោះទេ ព្រោះត្រូវបានបិទ ។
ប្រភពបានឱ្យដឹងទៀតថា នៅព្រឹកនេះ គេឃើញមានក្រុមគ្រូពេទ្យកូរ៉េជាច្រើននាក់ បានចុះមកធ្វើការផ្តល់ថ្នាំសង្កូវគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ ។
គួរបញ្ជាក់ថា ចំណែកលោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលសមត្ថកិច្ចឃាត់ខ្លួនពីបទបង្កឱ្យឆ្លងមេរោគអេដស៍ក្នុងភូូមិរកានោះ ត្រូវបានកំពុងឃុំខ្លួននៅស្នងការនៅឡើយ ដោយស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថិច្ច និងកំពុងធ្វើការស៊ើបអង្កេតបន្ត រីឯក្រុមគ្រួសាររបស់លោកគ្រូយ៉ែន ជ្រិត វិញ ក៏កំពុងត្រូវបានការពារសុវត្ថិភាពដែរ ប៉ុន្តែគេមិនដឹងថា ពួកគេកំពុងស្ថិតនៅទីណានោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ