ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ឆ្នើម​វគ្គ Samsung Tech Institute ទទួល​បាន​វគ្គ​សាកល្បង​ការងារ​ពី​ក្រុមហ៊ុន Samsung

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ Samsung Tech Institute ជា​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ជួសជុល​ទូរស័ព្ទ​ដៃ​ទំនើប សាម​សុង ស្មា​ត​ហ្វូ​ន ត្រូវ​បាន​បញ្ចប់​វគ្គ​ជាមួយ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​តាម​រយៈ​ការ​យកចិត្តទុកដាក់

រាជធានី​ភ្នំពេញ ​៖ Samsung Tech Institute ជា​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ជួសជុល​ទូរស័ព្ទ​ដៃ​ទំនើប សាម​សុង ស្មា​ត​ហ្វូ​ន ត្រូវ​បាន​បញ្ចប់​វគ្គ​ជាមួយ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​តាម​រយៈ​ការ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង សិស្ស​និស្សិត​ទាំងអស់​បាន​សម្រេច គោលដៅ​របស់​ពួក​គេ​ដោយ​ទទួល​បាន​លទ្ធផល​សិក្សា​គួរ​ជាទី​គាប់ចិត្ត ដែល​ជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អនា គត​ការងារ​ដ៏​ភ្លឺស្វាង ក៏​ដូច​ជា​បង្កើន​ធនធានមនុស្ស​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​ ។

សិស្ស​ឆ្នើម​ចំនួន 5 រូប​ដែល​បាន​បញ្ចប់​ក្នុ​វគ្គ​បណ្តុះបណ្តាល​នេះ​មានឈ្មោះ​ដូច​ជា​៖ និស្សិត ថា វេហា​,  និស្សិត ណេ​ង បូ​រ៉ា​, និស្សិត លី វណ្ណ​ណ​យ​, និស្សិត ហ៊ួ​រ ប៊ុ​ន​ឡេ​ង និង​និស្សិត ទុម បូ​រិ​ទ្ធ ដែល​ក្រុម​និស្សិត​ទាំងនេះ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បំពេញ​វគ្គ​សាកល្បង​ការងារ​រយៈពេល 3 ខែ នៅ​ការិយាល័យ​បម្រើសេវា​អតិថិជន Samsung សាខា​រាជធានី​ភ្នំពេញ ហើយ​ពួក​គេ​ទាំងនោះ​នឹង​មានឱកាស​ក្លាយជា​បុគ្គលិក ពេញ​សិទ្ធិ​ពី​ក្រុមហ៊ុន Samsung ផង​ដែរ​។

លោក លី វណ្ណ​ណ​យ និស្សិត​ឆ្នើម​ម្នាក់​របស់​វគ្គប​ណ្តុះបណ្តាល Samsung Tech Institute ជំនាន់​ទី​១​នេះ បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ដល់​ក្រុមហ៊ុន  Samsung សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​វិទ្យាស្ថាន​ជាតិពហុបច្ចេក ទេស​កម្ពុជា ក្នុង​ការ​នាំ​មក​នូវ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute សម្រាប់​សិស្ស​និស្សិត​ទាំងអស់​របស់​វិទ្យាស្ថាន​។ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​ឲ្យ​យើងខ្ញុំ​នូវ ចំណេះដឹង​ផ្នែក​បច្ចេកវិជ្ជា​ទូរស័ព្ទ​ទំនើប​ជា​ច្រើន​ទាំង​ផ្នែក​កម្មវិធី និង​គ្រឿងបន្លាស់​សម្រាប់​ជា ធនធាន​ដើម្បី​កសាង និង​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​។