ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei វាយលុក​​3​​ស៊េរី​​​ខ្លាំង​ៗអបអរ​បុណ្យ​​គ្រិស្ត​ម៉ាស និង​​អបអរ​ឆ្នាំ​​ថ្មី

9 ឆ្នាំ មុន

ដើម្បី​អបអរសាទរ​​ដល់​បុណ្យ​គ្រិស្ត​ម៉ាស និង​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​​ខាង​មុខ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ ផ្នែក​ព័ត៌មានវិទ្យា និង បច្ចេកវិជ្ជា​ទូរគមនាគមន៍ (ICT)

ដើម្បី​អបអរសាទរ​​ដល់​បុណ្យ​គ្រិស្ត​ម៉ាស និង​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​​ខាង​មុខ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ ផ្នែក​ព័ត៌មានវិទ្យា និង បច្ចេកវិជ្ជា​ទូរគមនាគមន៍ (ICT) ដ៏​ឈានមុខ​គេ និង​ជា​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣​លើ​ពិភពលោក បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​បំផុត​របស់​ខ្លួន Mate 7 Gold(​ម៉េ​ត​សេ​វិ​ន ហ្គូ​ល​) Ascend G7(​អេ​សែន​ជី សេ​វិ​ន​) និង Honor 6(​ហូ​នូ​ស៊ិ​ច​) នៅ Fashion TV ក្នុង​សណ្ឋាគារ ណា​ហ្គា​វើ​ល កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ​២០១៤​ ។

ភ្ញៀវ​កិត្តិយស ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​នេះ រួម​មាន កញ្ញា មាស សុខ​សោភា តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ប្រទេស​កម្ពុជា តារា​ម៉ូ​ដែល តារា​សម្តែង ក៏​ដូច​ជា​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្រុមហ៊ុន​ចែកចាយ និង​ពាណិជ្ជករ អាជីវករ​ជា​ច្រើន​រូប​ទៀត​ប្រមាណ​១២០​នាក់​។

លោក លី ស៊ី​យ៉ាំ​ង នាយក​ផ្នែក​លក់ និង​ទីផ្សារ ដែល​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​នេះ ក៏​បាន​ប្រគល់​ទូរស័ព្ទ Ascend Mate 7 Gold  ដល់ កញ្ញា មាស សុខ​សោភា ដោយ​ផ្ទាល់​ដៃ​។ យោង​តាម​សម្តី​របស់​លោក​ស៊ី​យ៉ាំ​ង ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​សំខាន់​នៅ​អាស៊ី​ភាគ​អាគ្នេយ៍​សម្រាប់​ក្រុមហ៊ុន Huawei ហើយ​លោក​បាន​រំពឹង​ទុក​ថា អតិថិជន​ទាំងអស់ ពិតជា​ទន្ទឹងរង់ចាំ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Mate 7 Gold(​ម៉េ​ត​សេ​វិ​ន ហ្គូ​ល​) Ascend G7(​អេ​សែន​ជី សេ​វិ​ន​) និង Honor 6(​ហូ​នូ​ស៊ិ​ច​) ដ៏​ទំនើប​នេះ​យ៉ាង​អន្ទះសារ​មិន​ខាន​។

លោក លី ស៊ី​យ៉ាំ​ង បាន​លើក​ឡើង​ថា​៖ “​អតិថិជន​កម្ពុជា​យើង ពិតជា​ស្ញប់ស្ញែង​ជាមួយនឹង​ល្បឿន និង​ប្រតិបត្តិការ​ដ៏​អស្ចារ្យ កាមេរ៉ា​បំពាក់​នូវ​បច្ចេកវិជ្ជា​ទំនើប ថ្មី​ៗ​បំផុត​នៃ Ascend Mate 7 នេះ​។ Ascend Mate 7 ប្រើ​អង្គ​ប្រតិបត្តិការ Octa-Core Kirin 925 ដែល​អាច​ឱ្យ​លោក​អ្នកលេង​កម្មវិធី​បាន​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ​។ ដូច្នេះ មិន​ថា​អ្នក​កំពុង​បើក​អ៊ី​ម៉ែ​ល មើល​វី​ដេ​អូ និង​លេង​ហ្វេ​ស​ប៊ុ​ក Ascend Mate 7 នៅ​តែ​អនុញ្ញាត​ឱ្យ​អ្នកលេង​បាន​ទាំងអស់​។ “