ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ចម្លែក​ប្រែក្លាយ​នារី​វ័យ​28​ឆ្នាំទៅ​ជា​ដូន​ចាស់

9 ឆ្នាំ មុន

គេហទំព័រ Oddity Central ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ស្ត្រី​រស់នៅ​ក្នុង​ខេត្ត​ហ៊័​រណា​ន ប្រទេស​ចិន វ័យ​២៨​ឆ្នាំ នាង Hu Juan ត្រូវ​ជំងឺ​ចម្លែក​ម្យ៉ាង​ឈ្មោះ Cutis Laxa បង្ក​ឱ្យ​ស្បែក​របស់​នាង​ប្រែជា​ជ្រីវជ្រួញ​ដូច​ជា​ដូន​ចាស់​វ័យ​៧០ ឬ​៨០​ឆ្នាំ ។

Cutis Laxa គឺជា​ជំងឺ​ពាក់ព័ន្ធ​នឹង​ជាលិកា​ដែល​ធ្វើ​ឱ្យ​ស្បែក​យារ​ធ្លាក់ និង​មាន​ស្នាម​ជ្រីវជ្រួញ​យ៉ាង​ឆាប់រហ័ស ។ នាង Hu Juan ឱ្យ​ដឹង​ថា ជំងឺ​ចម្លែក​នេះ​កើតឡើង​តាំងពី​១១​ឆ្នាំ​មុន ពោល​គឺ​រយៈពេល​៦​ខែ​បន្ទាប់​ពី​សម្រាលកូន ប្រុស​រួច រូបរាង និង​ស្បែក​របស់​នាង​ប្រែជា​ចាស់​ជ្រីវជ្រួញ​តែ​ម្តង ។

ស្វាមី​របស់​នាង Hu Juan បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ ស្ថិត​ក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៤ ដើម្បី​ព្យាបាល ។ វេជ្ជបណ្ឌិត​ជឿជាក់​ថា អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​នាង Hu Juan មាន​សភាព​ធម្មតា​វិញ​តាម​រយៈ​ការ​វះកាត់ ។ 

កាលពី​៣​ឆ្នាំ​មុន​មាន​ករណី​កើតឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ ពោល​គឺ​ស្ត្រី​ជនជាតិ​វៀតណាម​មាន​ជំងឺ​អាលែកហ្ស៊ី​ធ្វើ​ឱ្យ​រូប​នាង​ក្លាយជា​ដូន​ចាស់់​ម្នាក់ ៕